ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តើ​ឥទ្ធិពល​អ្វី នាំឱ្យមាន​ការបង្កើត​ម​ន្ទីរ​ពេទ្យ​១០២​កន្លែង​នៅ​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧?
15, Sep 2019 , 9:59 pm        
រូបភាព
​សៀមរាប​៖ សិលាចារឹក​នា​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដែល​អ្នកស្រាវជ្រាវ​បាន​រកឃើញ​នៅ​ប្រាសាទតាព្រហ្ម ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​បាន​កសាង​មន្ទីរពេទ្យ​ចំនួន​១០២​។  តាមពិតទៅ រឿង​វិជ្ជាពេទ្យ​នេះ​មិនមែន​ទើបតែ​កើត​នៅ​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​នោះទេ គឺមាន​តាំងពី​សម័យមុន​នោះ​ទៅទៀត​។ អ្នកជំនាញ​សន្និដ្ឋានថា រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ មាន​គោលការណ៍​បង្កើត​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ​ជូន​ប្រជារាស្ដ្រ គឺ​ដោយសារ​ឥទ្ធិពល​ឬ​ជំនឿ​តាម​ព្រះពុទ្ធសាសនា​និកាយ​មហាយាន ដែល​ព្រះអង្គ​បាន​ប្រណិប័តន៍​។ ជំនឿ​នោះ បានចាត់ទុក​ព្រះពុទ្ធ​ជា​ទេព​សង្គ្រោះ​មនុស្ស ហើយ​ការសង្គ្រោះ​នោះ​មិន​ត្រឹមតែ​ជួយ​មនុស្ស​ឱ្យបាន​ដល់​និ​ពា​ន្ដ​ទេ តែ​ជួយ​មនុស្ស​ចៀស​ផុតពី​ជំងឺ​ហើយ​រស់នៅ​បានយូរ និង​មាន​សុខ​ភាពល្អ​ផងដែរ​។ ទោះយ៉ាងណា​អ្នកស្រាវជ្រាវ​មិនទាន់​ផ្អែកលើ​ហេតុផល​នេះ​ខ្លាំងក្លា​នោះទេ ដោយ​គ្រាន់តែ​លើក​មក​សំអាង​សិន​ប៉ុណ្ណោះ ព្រោះ​មិនទាន់​ឃើញ​មាន​មូលហេតុ​ផ្សេង​។​



​ព័ត៌មាន​លម្អិត​សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកនាង អ៊ី​សា រ៉​ហា​នី នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក អ៊ឹម សុខ​រិទ្ធី អ្នកស្រាវជ្រាវ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដូចតទៅ​៖










Tag:
 មន្ទីរពេទ្យ​
  ព្រះបាទ​ជ័យវរ្ម័ន​ទី​៧
  សាសនា​
  អង្គរ​
  អ៊ឹម សុខ​រិទ្ធី​
© រក្សាសិទ្ធិដោយ thmeythmey.com