ពីនេះ ពីនោះ
ព័ត៍មានសុខភាព
លំ​ហាត់ប្រាណ​ល្អ​បំផុត​សម្រាប់​មនុស្ស​ដែលមាន​ហ្សែ​ន​ធាត់​ពី​កំណើត​
17, Sep 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យើងទាំងអស់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ការរស់នៅ​បែប​ស៊ី​ដេកៗ និង​ញ៉ាំ​អាហារ​ច្រើនជាង​តម្រូវការ សុទ្ធតែ​អាច​នាំ​ឲ្យ​ធាត់​បាន​ទាំងអស់​។ តើ​អ្នកមាន​ដឹង​ទេ​ថា ការ​ធាត់​ជ្រុល​ក៏​អាច​កើត​ឡើងជា​លក្ខណៈ​គ្រួសារ​ដែរ​។ ដូច្នេះ​ការដែល​មាន​ហ្សែ​ន​ជា​មនុស្ស​ធាត់ គឺ​ពិតជា​ប្រឈម​ខ្ពស់​មែនទែន​នឹង​ការ​ធាត់​ជ្រុល ជាង​អ្នក​ដែល​មិនមាន​គ្រួសារ​ជា​មនុស្ស​ធាត់​។



​តាមរយៈ​អត្ថបទ​មួយ​នេះ ខ្ញុំ​នឹង​បង្ហាញ​អំពី​វិធី​ហាត់ប្រាណ​មួយចំនួន​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ដែលមាន​ហ្សែ​ន​ធាត់ៗ ដើម្បី​ការពារ​ភាពធាត់​ជ្រុល​នៅ​ថ្ងៃក្រោយ​បាន​។​

​ការដើរ​

​បើ​យើង​ប្រៀបធៀប​នឹង​ការរត់​យឺតៗ ការដើរ​គឺ​ផ្តល់​ភាពងាយស្រួល​ជាង​សម្រាប់​សន្លាក់​។ វា​ក៏​ជាហេតុ​ផល​ជាក់លាក់​មួយ​ដែល​គ្រូពេទ្យ​ជាច្រើន​និយាយថា ការដើរ​គឺជា​រឿង​ល្អ​បំផុត​សម្រាប់​មនុស្ស​គ្រប់​វ័យ ហើយ​វា​ក៏​ជួយ​ឲ្យ​រាងកាយ​មាន​ភាព​សមសួន​ផងដែរ​។

​ការឡើង​ភ្នំ​

​វា​ពិតជា​រឿង​មួយ​ជាក់ស្តែង​មែនទែន​ដែលថា ការឡើង​ភ្នំ​គឺជា​សកម្មភាព​ត្រូវការ​រាងកាយ​ខ្លាំង ហើយ​វា​ជា​វិធី​មួយ​ដែល​អាច​ជំរុញ​ដល់​ការរំលាយ​ជាតិ​ខ្លាញ់​បាន​កាន់តែច្រើន​ផង​។ ការ​កាន់ ឬ​ស្ពាយ​របស់​ធ្ងន់ៗ​ក៏​អាច​ផ្តល់​ប្រយោជន៍​ក្នុងការ​ទប់ស្កាត់​ភាពធាត់​ជ្រុល​ផងដែរ​នៅពេល​ប្រើ​វិធី​នេះ​ហាត់ប្រាណ​។

​ការ​រាំ​

​អ្នកជំនាញ​ខាង​កាយ​សម្ពន្ធ​ជាច្រើន​យល់ស្រប​ថា ការ​រាំ​គឺជា​វិធី​ហាត់ប្រាណ​ដ៏​អស្ចារ្យ​មួយ មានន័យថា វា​គឺជា​រឿង​ដែល​រាងកាយ​អាច​ប្រើប្រាស់​សាច់ដុំ​សំខាន់ៗ​បាន​ច្រើន ហើយក៏​ផ្តល់​ប្រយោជន៍​ចំពោះ​សុខភាព​ទៀត​។​

​ការហាត់​យូ​ហ្គា​រយៈពេល​វែង​

​ទោះបីជា​វា​គឺជា​ការហាត់​ប្រាណ​ដែល​តិចតួច​បំផុត​ក៏ដោយ តែ​ការហាត់​ប្រាណ​ប្រភេទ​នេះ​អាចជួយ​រំលាយ​ជាតិ​ខ្លាញ់​ដែល​លើស​បាន​។ ការហាត់​យូ​ហ្គា​រយៈពេល​មួយ​វែង ត្រូវបាន​គេ​ណែនាំ​សម្រាប់​អ្នក​ដែល​ប្រឈម​ខ្ពស់​នឹង​ការ​ធាត់​ជ្រុល​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com