អត្ថបទពាណិជ្ជកម្ម
Samsung Galaxy A10s អស្ចារ្យ​ហួស​ពី​ការគិត​របស់​អ្នក​!
16, Sep 2019 , 10:49 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩៖ នេះ​គឺជា​ការពិត​…!! ពិតជា​ឡូយ ពិតជា​អស្ចារ្យ ពិតជា​ល្អ​សម្រាប់​អ្នក​ទាំងអស់គ្នា​។ បើ​គិត​មកដល់ពេលនេះ គឺមាន​រយៈពេល​ប្រហែល​ជាង​មួយ​សប្តាហ៍​ហើយ ដែល​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ស៊េរី Samsung Galaxy A10s នេះ បានចេញ​លក់​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​។ ហើយ​បច្ចុប្បន្ននេះ តើ​មាន​នរណា ដែល​មិន​ប្រើ​ស្មា​ត​ហ្វូ​ន មាន​នរណា ដែល​មិន​ចូលចិត្ត​ថតរូប ឬ​មាន​ប៉ុន្មាន​នាក់ មិនត្រូវ​ការ​ស្មា​ត​ហ្វូ​ន​ដែល​ថតរូប​បាន​ស្អាត​ខ្លាំង និង​មានតម្លៃ​ធូរ​ថ្លៃ​ទៀត​នោះ ហើយក៏​មិនមាន​នរណា ដែល​មិនដឹង​ពី​ភាព​អស្ចារ្យ​នៃ​បច្ចេកវិទ្យា​ស្មា​ត​ហ្វូ​ន របស់​ក្រុមហ៊ុន សាម​សុង នោះដែរ​។​

​ថ្ងៃនេះ យើង​នឹង​បង្ហាញ​នូវ​រូបរាង​ដ៏​គួរឱ្យ​ស​ឡាញ់ តម្លៃ ភាពលេច​ធ្លោ ឡូយ និង​ទំនើប​ទាន់សម័យ​ស័ក្តិសម​បំផុត សម្រាប់​យុគសម័យ live នៃ​ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ Samsung Galaxy A10s នាពេលនេះ​។ អតិថិជន​សាក​គិត​លេងៗ​មើល បើ​កាន់​ថវិកា​ជាង 100 ដុល្លារ ទៅ​ទិញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ថ្មី ដែលមាន​ទំហំ​ថ្ម 4,000 mAh, ទំហំ​អេក្រង់​ធំ 6.2 អ៊ី​ញ​, មាន​កាមេរ៉ា​ភ្លោះ ថត​ច្បាស់​ល្អ (​មុខងារ live focus), ស្កេ​ន​ក្រយៅដៃ ឬ​ស្កេ​ន​មុខ​ដោះ​សោ​, និង​មាន​ទំហំ​ផ្ទុក 32GB ឬ​អាច​បន្ថែម​ក្រៅ​បាន​រហូតដល់ 512GB តើ​វា​គួរឱ្យ​ជឿ និង​អស្ចារ្យ​អត់​? ពិតជា​អស្ចារ្យ​!



​នេះ​មិនមែន​យល់សប្តិ ហើយក៏​មិនមែន​គ្រាន់តែ​ជាការ​ផ្សាយពាណិជ្ជកម្ម​ដែរ​! ឥឡូវនេះ អតិថិជន​ទាំងអស់​នឹង​រីករាយ​ជាមួយនឹង​ស្មា​ត​ហ្វូ​ន Samsung Galaxy A10s ជំនាន់​ថ្មី​នេះ​ទាំងអស់គ្នា​៖

- ថាមពល​ថ្ម​ធំ​៖ 4,000 mAh
- ទំហំ​អេក្រង់​៖ 6.2 អ៊ី​ញ HD+ TFT, Infinity-V
- កាមេរ៉ា​ក្រោយ​ភ្លោះ​៖  13MP+ 2MP (Depth Sensor) (​មុខងារ Live Focus, Fun Featur)
- កាមេរ៉ា​មុខ​៖  ទំហំ 8MP
- រ៉េ​ម​៖ 2GB RAM
- មេម៉ូរី​៖ 32GB និង​អាច​បន្ថែម​ក្រៅ​បាន​រហូតដល់ 512GB
- ល្បឿន​ដំណើរការ​៖ Octa Core 2.0 GHz ( Quad 2.0 GHz + Quad 1.5 GHz)
- មុខងារ​សុវត្ថិភាព​៖ ស្កេ​ន​មុខ និង ខ្ចៅដៃ​ដើម្បី​ដោះ​សោរ​ទូរស័ព្ទ​
- ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​៖ 4G LTE
- ជម្រើស​ពណ៌​៖ មាន 3 ពណ៌​គឺ ពណ៌​ខ្មៅ ពណ៌​ក្រហម និង​ពណ៌​បៃតង​
- តម្លៃ​៖ ត្រឹមតែ 149 ដុល្លារ ប៉ុណ្ណោះ​!

​ប្រញាប់​ឡើង​…​រួសរាន់​អញ្ជើញ​ទៅ​ទិញ​ឱ្យបាន​មុនគេ​ភា្ល​ម​ទៅ​! តិច​ធ្វើ​មុខ​ស្រឡាំងកាំង ពេល​ក្រុមការងារ​លក់​ក្នុង​ហាង​ផលិតផល សាម​សុង ទាំងអស់​ប្រាប់ថា​ដាច់​ស្តុក​!! Samsung Galaxy A10s មាន​សមត្ថភាព និង​លក្ខណៈពិសេស​ល្អ​លើសពី​តម្លៃ​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​មក​សាកសួរ និង​ទស្សនា​ដោយផ្ទាល់ នៅតាម​ហាង​លក់​ផលិតផល សាម​សុង ឬ​តំណាង​ដេប៉ូ​ចែកចាយ របស់​ក្រុមហ៊ុន​ដែល​ជិត​បំផុត​ទូទាំងប្រទេស​កម្ពុជា ឬក៏​ទំនាក់ទំនង​មកកាន់​លេខ 1800 203 232៕











(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com