អត្ថបទពាណិជ្ជកម្ម
ចាប់​ជំនាញ​មួយ ទទួលបាន​សញ្ញាបត្រ​អន្តរជាតិ​ពីរ នៅ​សាក​វិទ្យាល័យ AUPP
16, Sep 2019 , 11:23 am        
រូបភាព
ដោយ: ថ្មីៗ
AUPP គឺជា​សាកលវិទ្យាល័យ​តែមួយគត់​នៅ​កម្ពុជា និង​ដំបូងបង្អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែលមាន​កម្មវិធី​បណ្តុះបណ្តាល​កម្មវិធី​សញ្ញាបត្រ​ពីរ (Dual Degree program) ដ៏ មាន គុណ ភាព​ស្តង់ដារ​អន្តរជាតិ​។

​តាមរយៈ​កិច្ចសហប្រតិបត្តិការ​អប់រំ ជាមួយ​សាកលវិទ្យាល័យ អា​មេ រិ​ក​ល្បីៗ ចំនួន​ពីរ គឺ​សាកលវិទ្យាល័យ The University of Arizona និង​សាកលវិទ្យាល័យ ពី Ford Hays State University និស្សិត​ចំណាយពេល​សិក្សា​រយៈពេល​៤​ឆ្នាំ នៅ AUPP  នៅ​រាជធានី​ភ្នំពេញ ពួកគេ​នឹង​ទទួលបាន​សញ្ញាបត្រ​បរិ​ញ្ញាប​ត្រ​ចំនួន ២ ដោយ​មិនចាំបាច់​ទៅ​សិក្សា​ដល់​ក្រៅប្រទេស​នោះឡើយ​។ សញ្ញាបត្រ​មួយ ចេញ​ដោយ​សាកល​វិទ្យា AUPP និង​មួយទៀត ចេញ​ដោយ​សាកលវិទ្យាល័យ​ដៃគូ របស់ AUPP នៅ​សហរដ្ឋអាមេរិក​។​



​មុខជំនាញ​ដែល​និស្សិត​អាច​ជ្រើសរើស​សិក្សា​សម្រាប់​កម្មវិធី​សញ្ញាបត្រ​ពីរ (Dual Degree program) នេះ រួមមាន​៖

១. បរិញ្ញាបត្រ​ធុរកិច្ច
២. បរិញ្ញាបត្រ​ច្បាប់​
៣. បរិញ្ញាបត្រ​វិស្វកម្ម​សំណង់​ស៊ីវិល​
៤. បរិញ្ញាបត្រ​គ្រប់គ្រង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​
៥. បរិញ្ញាបត្រ​ការគ្រប់គ្រង​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​។​

​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ និស្សិត​នឹងសិក្សា​ជាមួយ សាស្ត្រាចារ្យ​ដែលជា​ជនជាតិ​អាមេរិកាំង និង​ជនជាតិ​ដទៃទៀត  ដែល​សុទ្ធ​តែមាន​សញ្ញា​បណ្ឌិត និង​បទពិសោធន៍​បង្រៀន និង​ស្រាវជ្រាវ​យូរ​ឆ្នាំ កម្រិត​សាកល​វិ​ទ្យ​ល័យ នៅ​សហរដ្ឋអាមេរិក អូស្ត្រាលី អឺរ៉ុប និង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​។​

​និស្សិត​ដែល​បញ្ចប់​ការសិក្សា​កម្មវិធី​សញ្ញាបត្រ​ពីរ នៅ AUPP នឹង​ក្លាយជា​ធនធានមនុស្ស​ដ៏​មាន​សមត្ថភាព និង​ពោរពេញ​ដោយ​សក្តានុពល នៅក្នុង​ការប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ​មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា ឬ​នៅក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​អាច​ប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ​កម្រិត​អន្តរជាតិ​ផងដែរ​។ លើសពីនេះ និស្សិត AUPP ដែល​បញ្ចប់​ការសិក្សា ក៏​អាច​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហរដ្ឋអាមេរិក និង​អូស្ត្រាលី និង​បណ្តា​ប្រទេស​ដទៃទៀត​បាន​ផងដែរ​។​



​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទៅកាន់​លេខ​ទូរ​សព្ទ 023 990 023 និង​លេខ 012 266 631 ឬ​តាមរយៈ​អ៊ី​ម៉ែ​ល​ដែលមាន​អាសយដ្ឋាន  .kh ឬ គេហទំព័រ www.aupp.edu.kh ។ និស្សិត​ក៏​អាច​ស្វែងរក​ព័ត៌មាន​បន្ថែម តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ  American University of Phnom Penh (https://www.facebook.com/aupp.kh) ឬ អញ្ជើញ​ទៅ​សាកសួរ​ព័ត៌មាន​ដោយផ្ទាល់ នៅ​អគារ​លេខ ២៧៨H ផ្លូវ​លេខ ២០១R ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ ៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​៕







(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com