ជាតិ
សិល្បះ
តារាសម្តែង ណូ ជ័យរិទ្ធី ហៅ តូ ទទួលមរណភាពក្នុងអាយុ៤០ឆ្នាំ
× លោក ណូ ជ័យរិទ្ធី ហៅតូ ដែលជាអតីតតារាភាពយន្ត និងតារាសម្តែងខារ៉ាអូខេ បានទទួលមរណភាពក្នុងអាយុ៤០ឆ្នាំ កាលពីវេលាម៉ោង៣ និង៥៥នាទី ឈានចូលថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩។
សពលោក ណូ ជ័យរិទ្ធី ត្រូវតម្កល់ធ្វើបុណ្យនៅវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមការអះអាងរបស់លោក អ៊ឹម ជីវ៉ា ដែលជាសិល្បករល្បីឈ្មោះមួយរូបផងដែរនោះ លោក តូ ទទួលមរណភាពដោយសារជំងឺក្រិនថ្លើម៕ © រក្សាសិទ្ធិដោយ thmeythmey.com