ជាតិ
សារព័ត៌មានជាភាសាអង់គ្លេស Cambodianess.com ត្រៀមផ្តល់ព័ត៌មានសម្បូរបែប និងគ្រប់ជ្រុងជ្រោយ
× ភ្នំពេញ៖ សារព័ត៌មានជាភាសាអង់គ្លេស Cambodianess.com បានដំណើរការអស់រយៈពេលជាង៤ខែមកហើយនៅលើទីផ្សារនៃប្រទេសកម្ពុជា។ មុននេះបន្តិច សារព័ត៌មាននេះមានឈ្មោះថា En.thmeythmey.com តែបច្ចុប្បន្ននេះ ក្រុមហ៊ុនសារព័ត៌មានអេឡិចត្រូនិក Thmeythmey.com ដែលជាក្រុមហ៊ុនមេបានសម្រេចចិត្តប្តូរឈ្មោះពី En.thmeythmey.com មកជា Cambodianess.com វិញ។
Cambodianess.com គឺជាសារព័ត៌មានអេឡិចត្រូនិកថ្មីជាភាសាអង់គ្លេសដែលបាន និងកំពុងផ្តល់ព័ត៌មានមួយផ្នែកធំរួចទៅហើយទៅកាន់អ្នកអានរបស់ខ្លួនដែលជាជនជាតិបរទេស និងជនជាតិខ្មែរ។ ទោះបីជាទើបបង្កើតក្តី តែសារព័ត៌មានអនឡានមួយនេះ ប្រឹងប្រែងផលិតព័ត៌មានឲ្យបានកាន់តែច្រើន និងគ្រប់ជ្រុងជ្រោយដើម្បីបម្រើអ្នកអានរបស់ខ្លួននាពេលអនាគត។ ជាមួយនឹងបុគ្គលិក១០នាក់ ក្នុងនោះ មានជនបរទេស៤នាក់, Cambodianess.com ផ្តោតការផលិតដំណឹងរបស់ខ្លួនដែលទាក់ទងនឹងបញ្ហានយោបាយ សេដ្ឋកិច្ច វប្បធម៌ កីឡា អចលនទ្រព្យ។ល។
តំណាងសារព័ត៌មានអនឡាញ Cambodianess.com បញ្ជាក់ថា ដំណឹងដែលផលិតដោយស្ថាប័នមួយនេះ គឺពិតជាព័ត៌មានដែលអាចទុកចិត្តបាន និងអាចប្រើប្រាស់ជាទិន្នន័យដ៏មានសារៈប្រយោជន៍សម្រាប់ការពិចារណាក្នុងការសិក្សា ការស្រាវជ្រាវ ការធ្វើជំនួញ និងការធ្វើនយោបាយ។ល។
© រក្សាសិទ្ធិដោយ thmeythmey.com