ជាតិ
រថយន្ត
ហេតុអ្វី​អ្នក ត្រូវ​ទិញ​រថយន្ត Mercedes-Benz ពី​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា​?
30, Nov 2020 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា គឺជា​ក្រុមហ៊ុន​តែមួយគត់​នៅ​កម្ពុជា ដែល​ទទួល​សិទ្ធិផ្តាច់មុខ​នាំចូល និង​ចែកចាយ​នូវ​គ្រឿងបន្លាស់ និង​រថយន្ត​ម៉ាក Mercedes-Benz​។ មូល​ហេតុដែល​អតិថិជន​ត្រូវ​ទិញ​រថយន្ត Mercedes-Benz ពី​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា និង​មិនគួរ​នាំចូល​រថយន្ត Mercedes-Benz ជា​លក្ខណៈ​បុគ្គល ឬ​តាមរយៈ​ការនាំ​ចូល​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ឬ ក្រុមហ៊ុន Daimler AG ដោយសារតែ​រថយន្ត​ពាក់​ម៉ាក Mercedes-Benz មានដូចជា​រថយន្ត​ដឹក​អ្នកដំណើរ និង​រថយន្ត​ដឹកទំនិញ​ជាដើម ចាំបាច់​ត្រូវ​ផលិត​តាម​បែបបទ​បច្ចេកទេស​ពិសេស​បំផុត ដែល​សមស្រប​ទៅនឹង​លក្ខខណ្ឌ​ប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា​។​



​មានន័យថា រថយន្ត​ដែល​នាំចូល​តាមរយៈ ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ត្រូវបាន​ផលិត និង​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើបៗ ដែល​ត្រូវ​នឹង​ស្ថានភាព​ផ្លូវ អាកាសធាតុ និង​ជាពិសេស​ម៉ាស៊ីន​គឺ​ត្រូវ​ដំណើរការ​ជាមួយនឹង​កម្រិត​គុណភាព​ប្រេងឥន្ធនៈ​ដែល​កំពុង​ប្រើប្រាស់​នៅ​កម្ពុជា​។ លក្ខណៈ​បច្ចេកទេស​ពិសេស​ទាំងនេះ ត្រូវបាន​ពិចារណា​យ៉ាង​ល្អិតល្អន់ មុននឹង​បំពាក់​លើ​រថយន្ត Mercedes-Benz ហើយ​ធ្វើ​ឲ្យ​រថយន្ត​នេះ ដែល​រួមមាន​ទាំង​ប្រភេទ​រថយន្ត​ទេសចរណ៍ រថយន្ត​ដឹកទំនិញ និង​រថយន្ត​ធន់​ធ្ងន់​ជាដើម ត្រូវមាន​សុវត្ថិភាព និង​ការជឿ​ទុកចិត្តបាន​រាល់ពេល​លោកអ្នក ចាប់ដំណើរការ​ម៉ាស៊ីនរថយន្ត​នីមួយៗ​។



​ចំពោះ​រថយន្ត Mercedes-Benz ផ្សេងទៀត ដែល​បាន​នាំ​ចូលមក​ដាក់លក់ ឬ​ប្រើប្រាស់​ក្នុង​ទីផ្សារ​កម្ពុជា ជា​លក្ខណៈ​បុគ្គល ឬ​នាំចូល​ដោយ​បណ្តា​ហ្គា​រ៉ា​ស ឬ​ហាង​លក់​រថយន្ត​ផ្សេងៗ ដែល​មិនមែនជា​អ្នក​ចែកចាយ​ផ្តាច់មុខ អាច​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន ក្នុងពេល​ដំណើរការ​ព្រោះ​រថយន្ត​ទាំងនោះ មិនត្រូវ​បាន​ផលិត​សម្រាប់​ការប្រើប្រាស់​នៅ​កម្ពុជា​យើង​ឡើយ​។

​ក្រុមហ៊ុន Daimler AG ក៏​ធ្លាប់បាន​ពន្យល់​ហើយ​ថា​រថយន្ត​ទាំងនោះ ត្រូវបាន​ផលិតឡើង​សម្រាប់​ការប្រើ​នៅ​សហរដ្ឋអាមេរិក អារ៉ាប់​រួម និង​បណ្តា​ប្រទេស​ផ្សេងៗ​នៅ​អឺរ៉ុប ឬ​នៅ​ទីផ្សារ​ផ្សេងទៀត ដែលមាន​លក្ខខណ្ឌ​តម្រូវការ​ប្រេងឥន្ធនៈ​មាន​គុណភាព​ខ្ពស់ (​អឺរ៉ូ​៥ ឬ​អឺរ៉ូ​៦ ឬ​ប្រហាក់ប្រហែលគ្នា​) អាច​ជួបប្រទះ​នឹង​បញ្ហា​ធ្វ​ន់​ធ្ង​រ នៅពេលដែល​ម៉ាស៊ីនរថយន្ត​កំពុងដំណើរកា​រ​។



​ជា​ញឹកញាប់ ធាតុ​ផ្សំ​ផ្សេងៗ​នៃ​ប្រព័ន្ធ​ប្រេង និង​ប្រព័ន្ធ​ប៊ិច​ប្រេង និង​សូម្បីតែ​សមាសភាគ​មេកា​និក នៃ​ម៉ាស៊ីន (​ពី​ស្តុ​ង​ស៊ូ​ប៉ាប់ និង​សមាសភាគ​ដទៃ​ផ្សេងទៀត​) អាច​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​។ រីឯ​ការធានា​របស់​ក្រុមហ៊ុន​ចំពោះ​រថយន្ត​ទាំងនោះ នឹង​ផុត​សុពលភាព នៅពេលដែល​រថយន្ត ត្រូវបាន​ប្រើប្រាស់​នៅក្រោម​លក្ខខណ្ឌ​ដែលមាន​ការផ្លាស់ប្តូរ​ខុសពី​លក្ខណៈ​ដើម​។

​ដោយឡែក​នៅ​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ក្រៅពី​កា​ររ​នាំចូល​រថយន្ត Mercedes-Benz ដែល​ត្រូវ​នឹង​លក្ខខណ្ឌ​ប្រើប្រាស់​នៅ​កម្ពុជា ហើយ​ថែមទាំង​មានការ​ផ្តល់ជូន​នូវ​ការធានា លើ​សេវាកម្ម​ក្រោយ​ការលក់ ចំនួន​ពីរ​ឆ្នាំ​ដោយ​ឥតគិតថ្លៃ​។ លើសពីនេះ ក៏មាន​សេវាកម្ម​ថែទាំ ជួសជុល តោន បាញ់ថ្នាំ ប្តូរ​ប្រេងម៉ាស៊ីន និង​ប្តូរ​គ្រឿងបន្លាស់​សុទ្ធ​ល្អ ១០០% នាំចូល​ពី​រោងចក្រ​ដើម​ពិតៗ និង​មាន​យន្តការី​ជំនាញៗ​ទាំង​ជាតិ និង​អន្តរជាតិ ដែល​ត្រូវបាន​បណ្តុះបណ្តាល​ពី​អ្នកឯកទេស​ជនជាតិដើម ពី​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ផ្តល់ជូន​ដល់​អតិថិជន នូវ​បដិសណ្ឋារកិច្ច​ល្អ និង​ការជួសជុល​ថែទាំ​រថយន្ត ប្រកបដោយ​វិជ្ជាជីវៈ និង​ការយកចិត្តទុកដាក់​ខ្ពស់បំផុត ដើម្បី​សុវត្ថិភាព និង​ការ​សន្សំសំចៃ​របស់​អតិថិជន​៕


















© រក្សាសិទ្ធិដោយ thmeythmey.com