ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ស្រក​ទម្ងន់​ឆាប់រហ័ស​មិន​ប៉ះពាល់​សុខភាព​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​
17, Sep 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាព​តានតឹង ការ​គេង​មិន​គ្រប់ និង​ទទួលទាន​អាហារ​គ្មាន​សុខភាព​ល្អ​មិន​ត្រឹមតែ​ជះឥទ្ធិពល​ចំពោះ​សុខភាព​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើឱ្យ​កើន​ទម្ងន់​ផងដែរ​។ ប៉ុន្តែ​កុំ​បារម្ភ​! ក្រៅពី​ការធ្វើ​លំ​ហាត់ប្រាណ​ហើយ​នោះ ការជ្រើសរើស​អាហារ​ត្រឹមត្រូវ​មក​ទទួលទាន​ក៏​ជួយ​ឲ្យ​ស្រក​ទម្ងន់​គួរឱ្យកត់សម្គាល់​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?



​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ពី​អាហារ រួមទាំង​ដែល​ជួយ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់ ក៏ដូចជា​បង្កើន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ ៖

១. ផ្កា​ខាត់ណា​ខៀវ​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​កាល់ស្យូម​ដែល​ជួយ​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​។ វា​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ វីតាមីន C វីតាមីន K និង​វីតាមីន A ល្អ​ចំពោះ​ការ​សម្រក​ទម្ងន់​គួរឱ្យកត់សម្គាល់​។​

២. ផ្លែ​បឺ​រ​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​សុខភាព​ល្អ monounsaturated ប្រូតេអ៊ីន ជាតិ​សរសៃ និង​សារធាតុចិញ្ចឹម​ដែល​ផ្ដល់​អត្ថប្រយោជន៍​ចាំបាច់​ជាច្រើន​ពិសេស​កំឡុងពេល​អ្នក​ព្យាយាម​សម្រក​ទម្ងន់​។ ផ្លែ​បឺ​រ​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​អាស៊ីត​ខ្លាញ់ oleic ដែល​ជួយ​ធ្វើឱ្យ​ឆាប់​ឆ្អែត​ផងដែរ​។​

៣. គ្រាប់​ធញ្ញជាតិ​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ខ្លាញ់​សុខភាព​ល្អ ជាតិ​សរសៃ ព្រមទាំង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ខ្ពស់​ដែល​ជួយ​ក្នុងការ​សម្រក​ទម្ងន់​បាន​យ៉ាង​ប្រសើរ​។ វា​ជួយ​ទប់ស្កាត់​ចំណង់​អាហារ និង​ជួយ​ឲ្យ​ឆ្អែត​បានយូរ​។ ដូច្នេះ​កុំ​ភ្លេច​បន្ថែម​គ្រាប់​ធញ្ញជាតិ​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​

៤. ទឹកដូង​

​ទឹកដូង​មាន​ផ្ទុក​បរិមាណ​ជាតិ​ខ្លាញ់​ទាប​បំផុត ដូច្នេះ​ទើប​វា​ជា​ជម្រើស​នៃ​ភេសជ្ជៈ​ដ៏​ប្រសើរ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​។ វា​ក៏​ជួយ​កាត់បន្ថយ​ចំណង់​អាហារ និង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បានយូរ​ផងដែរ​។​

៥. ម្ទេស​ប្លោក​

​ម្ទេស​ប្លោក​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ​និង​ជាតិ​ទឹក​ដែល​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បានយូរ​បន្ទាប់ពី​ទទួលទាន​។ លើសពីនេះទៅទៀត​បន្លែ​នេះ​ថែមទាំង​មាន​ប្រសិទ្ធភាព​ធ្វើឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​កាន់តែ​មាន​ភាព​ស​កម្ម​ជាង​មុន​ទៀតផង​។​

៦. ប្រេង​អូ​លីវ​

​ជម្រើស​នៃ​អាហារ​មួយ​ប្រភេទ​ទៀត​ដែល​អ្នក​គួរ​ដាក់បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​ស្រក​ទម្ងន់​នោះ គឺ​ប្រេង​អូ​លីវ ហើយ​ប្រេង​នេះ​ក៏​ប្រសើរ​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល​ផងដែរ​។ អ្នក​អាច​បន្ថែម​វា​ក្នុង​អាហារ​សាលាដ​និង​ទឹកជ្រលក់​ជាដើម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com