ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយ័ត្ន! គួរធ្វើបែបណាពេលសត្វកន្លាតខាំ? អានអត្ថបទនេះ
× ធ្លាប់ឆ្ងល់ឬអត់ថាតើគួរធ្វើបែបណាខ្លះទៅប្រសិនបើកន្លាតខាំ?
កុំបារម្ភ! ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដែលគួរធ្វើដើម្បីទប់ស្កាត់ការឆ្លងមេរោគ ព្រមទាំងបំបាត់ការឈឺចាប់ឆាប់រហ័ស ៖
១. លាងកន្លែងរបួសជាមួយសាប៊ូនិងទឹក
ក្រោយពេលកន្លាតខាំភ្លាមត្រូវប្រញាប់លាងសម្អាតកន្លែងរបួសជាមួយសាប៊ូនិងទឹកក្ដៅឧណ្ហៗដើម្បីសម្លាប់បាក់តេរីទប់ស្កាត់ការឆ្លងមេរោគ។
២. ស្អំទឹកកក
ប្រសិនបើការលាងសម្អាតរបួសជាមួយសាប៊ូនិងទឹកនៅតែមិនធ្វើឱ្យបាត់ឈឺចាប់ ចូរស្អំទឹកកកមួយដុំតូចពីលើ សម្រាប់រយៈពេលពី ២ ទៅ ៣ វិនាទី។
៣. ខ្ទឹមបារាំង
អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែត្រដុសខ្ទឹមបារាំងមួយចំណិតតូចពីលើកន្លែងរបួសជាការស្រេច។ វិធីនេះមិនត្រឹមតែជួយសម្លាប់មេរោគបាក់តេរីប៉ុណ្ណោះទេ ប៉ុន្តែក៏កាត់បន្ថយការឈឺចាប់ផងដែរ។
៤. សំបកចេក
បើមិនចូលចិត្តក្លិនខ្ទឹមបារាំង អ្នកអាចប្រើប្រាស់សំបកចេកជំនួសបាន។
៥. អាល់កុល
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាងសម្អាតរបួសជាមួយនឹងអាល់កុលសម្រាប់រយៈពេលពី ២ ទៅ ៣ វិនាទី។ វិធីនេះជួយសម្លាប់មេរោគនិងកាត់បន្ថយការហើម៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com