អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Yak Capital PLC បានរៀបចំ​កម្មវិធី​ចែក​រំលែក ពី​វិស័យ​បច្ចេកវិទ្យា​សតវត្ស​ទី​២១
17, Sep 2019 , 10:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នា​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៩ ក្រុមហ៊ុន Yak Capital PLC បានរៀបចំ​កម្មវិធី​ជួបជុំ​ម្ចាស់​អាជីវកម្ម និង​សហគ្រិន​ប្រមាណ ៧០​នាក់ ដើម្បី​ចែករំលែក​បទពិសោធន៍ និង​ការគ្រប់គ្រង​អាជីវកម្ម ដល់​សហគ្រិន​ដែល​បាន​ចូលរួម និង​ណែនាំ​ពី​ទស្ស​វិស័យ និង​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន Yak Capital ផងដែរ​។ កម្មវិធី​ត្រូវបាន​រៀបចំឡើង នៅ​សណ្ឋាគារ Raffle Le Royal Hotel ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​ជាច្រើនរូប​។​

​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន យក្ស​ខាប់​ភី​ថ​ល លោក​វេជ្ជបណ្ឌិត Henry SIM បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​មាន​ចក្ខុវិស័យ​ចង់​ពង្រីក​វិសាលភាព E-Commerce និង​បណ្តាញ​សង្គម​ឲ្យ​កាន់​តែមាន​ភាពប្រសើរឡើង​ក្នុងប្រទេស​កម្ពុជា ហើយ​លោក​ក៏​ជឿជាក់​ដែរ​ថា កម្ពុជា​ជា​ប្រទេស​ដែលមាន​សក្តានុពល នឹង​រីកចម្រើន​ឆាប់រហ័ស លើ​វិស័យ​ទាំងនេះ​។



​នៅក្នុង​ឱកាស​នោះ លោក James Vanna អគ្គនាយក​គ្រប់​គ្រង់​របស់​ក្រុមហ៊ុន Yak Capital ក៏បាន​ធ្វើ​បទ​បង្ហាញ​ផែនការ​សម្រាប់​រយៈពេល​៥​ឆ្នាំ ដល់​ម្ចាស់​អាជីវកម្ម និង​សហគ្រិន​ផងដែរ​។​

​ដោយមាន​ការចូលរួម​ពី​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ឈ្មោះថា Yeah1 (Yeah1group.com) ពី​ប្រទេស​វៀតណាម លោក Tong Nguyen Anh Nhuong ដែលជា​ប្រធាន​ក្រុមប្រឹក្សាភិបាល បាន​ចែករំលែក​និង​ស​ង្ត​ត់​ធ្ងន់ ពី​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថា អត្រា​ជោគជ័យ និង​បរាជ័យ​គឺ​ខ្ពស់​ដូចគ្នា​។ ប៉ុន្តែ​បើ​បាន​ជោគជ័យ​ដូច​ក្រុមហ៊ុន​របស់លោក​ហើយ​នោះ ពិតជា​អាច​ផ្លាស់​ប្តូរជីវិត​ទាំងស្រុង រួមទាំង​បុគ្គលិក​ផងដែរ​។ បើតាម លោក Tong Nguyen Anh Nhuong សព្វថ្ងៃ​ក្រុមហ៊ុន​លោក មានតម្លៃ​ប្រហែលជា ៤០០ (Million USD) លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​ក្រុមហ៊ុន​លោក​មាន​ភាពជោគជ័យ​ជាខ្លាំង​លើ​វិស័យ​(Entertainment,Media,and Advertising) កម្សាន្ត ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការផ្សាយពាណិជ្ជកម្ម ហើយ​មាន​អតិថិជន​ប្រមាណ ៣០ (Millions) លាន​នាក់ និង​មាន​ពាណិជ្ជកម្ម​ត្រូវបាន​គេ​មើល​រហូតដល់ ៥ (Billion Times) ពាន់​លាន​ដង​ឯណោះ​។​

​ដូច្នេះ​ក្រុមហ៊ុន Yak Capital មានការ​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខ​ទៀត ក្រោម​ការជួយ​ណែនាំ​ពី​ក្រុមហ៊ុន Yeah1 នោះ​យើង​នឹងមាន​ភាពជោគជ័យ​ដ៏​ធំ​មួយ នៅពេល​ដ៏​ខ្លី​ខាង​មុននេះ​៕











(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com