ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
មកស្គាល់រថយន្តថ្មីមួយប្រភេទដែលទទួលបានការពេញនិយមខ្លាំងនៅកម្ពុជា!
17, Sep 2019 ,
11:34 am
រូបភាព
×
ដោយ:
ថ្មីៗ
កាលពីពេលថ្មីៗនេះគេសង្កេតឃើញមានរថយន្តថ្មីមួយប្រភេទ ដែលទើបនឹងមកដល់ប្រទេសកម្ពុជា ហើយទទួលបានការពេញនិយមពីសំណាក់អ្នកប្រើប្រាស់រថយន្តគួរឲ្យកត់សម្គាល់ផងដែរ។ ទើបតែមកដល់ទីផ្សារកម្ពុជាមិនបានប៉ុន្មានខែផង តែយើងឃើញមានចំនួនរថយន្តថ្មីនេះ កំពុងចរាចរណ៍នៅលើផ្លូវមិនតិចនោះទេ។
រថយន្តនេះត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន RMA Cambodia ដែលវាជាប្រភេទរថយន្ត SUV ធុនកណ្ដាល ទំនើប ទាន់សម័យ និងមានតម្លៃសមរម្យទៀតផង។ ដោយសារតម្លៃសមរម្យ ហើយថែមទាំងមានបច្ចេកវិទ្យាទំនើបទៀតនោះ ធ្វើឲ្យរថយន្តនេះទទួលបានការគាំទ្រយ៉ាងច្រើនកុះករ និងក្លាយជាដៃគូរប្រគួតប្រជែងដ៏ខ្លាំងសម្រាប់ទីផ្សាររថយន្តថ្មី ក៏ដូចជាទីផ្សាររថយន្ត«មួយទឹក»ទៀតផង ព្រោះឥឡូវនេះអ្នកមានលុយត្រឹមតែជាង ២ម៉ឺនដុល្លារ ក៏អាចជិះរថយន្តថ្មីបានដែរ។
បើតាមការឲ្យដឹងពីក្រុមហ៊ុន RMA Cambodia រថយន្តនេះត្រូវបានអតិថិជនកុម្ម៉ង់ទិញយ៉ាងច្រើន ប្រមាណជាង 400 គ្រឿងហើយមកទល់ពេលនេះ។ រថយន្ត SUV ដែលមានឈ្មោះបោះសំលេងមួយនេះជាផលិតផលរបស់ក្រុមហ៊ុន Ford ដែលមានឈ្មោះថា Ford Ecosport ម៉ូឌែលឆ្នាំ 2020។ Ford Ecosport ស៊េរីថ្មី 2020 ត្រូវបានរចនារូបរាងថ្មីទាំងស្រុង ទាំងរូបរាងផ្នែកខាងក្នុង ខាងក្រៅ និងជាពិសេសបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើន សម្រាប់ជួយសម្រួលដល់ការបើកបររបស់លោកអ្នករួមមាន៖ បញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ, បច្ចេកវិទ្យា SYNC 3 និងអេក្រង់ Touch Screen 8 អ៊ីង ,កាមេរ៉ាក្រោយជំនួយចូលចត និងអាច Zoom បាន, ចង្កៀងមុខភ្លឺច្បាស់ល្អ ជាមួយនឹងភ្លើង LED បំភ្លឺពេលថ្ងៃ និងមានបំពាក់ហ្វាកូដអូតូ, សេនស័រ 8 គ្រាប់ ខាងមុខ និងខាងក្រោយជំនួយចូលចត, ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត, ប្រព័ន្ធហ្វ្រាំង ABS និងប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង និងរអិល, មានពោងសុវត្ថិភាពចំនួន 6 និងចង្កូតបូមអេឡិចត្រូនិច ធូរងាយស្រួលបើកបរជាដើម។
រថយន្តនេះស័ក្តិសមបំផុតសម្រាប់អ្នកបើកបរក្នុងទីក្រុង ជាពិសេសអ្នកទើបនឹងចាប់ផ្ដើមមានគ្រួសារហើយមានសមាជិកតិច និងសម្រាប់សិស្សនិស្សិតផងដែរ។ Ford Ecosport ទាំងទំនើប និងទាន់សម័យ ហើយតម្លៃវិញកាន់តែពិសេស ត្រឹមតែ $29,900 ឬលោកអ្នកអាចបង់មុនត្រឹមតែ $5,980 និងបង់ប្រចាំខែត្រឹមតែ $397 តែប៉ុណ្ណោះ ។ដូចនេះសម្រាប់សិស្សដែលទើបនឹងបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្មីៗនេះ ឪពុកម្ដាយដែលមានបំណងទិញរថយន្តឲ្យកូនៗ អាចពិចារណាទិញរថយន្ត SUV មួយនេះឲ្យកូនៗជាទីស្រលាញ់បាន ដោយមិនចាំបាច់ឈឺក្បាលចំណាយពេលនាំជាងទៅCheck មើលម៉ាស៊ីន និងជើងក្រោម ។ឈប់ទ្រាំប្រើរថយន្តចាស់ៗទៀតទៅ! បើរថយន្តថ្មីតម្លៃធូរ បូករួមលក្ខខណ្ឌបង់រំលោះធូរប៉ុណ្ណឹងហើយនោះ ។ ម្យ៉ាងទៀតរាល់ការទិញរថយន្ត Ford ពីក្រុមហ៊ុន Ford អ្នកក៏បានទទួលបានការធានាពីក្រុមហ៊ុនផ្ទាល់ថែមទៀតផង៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម