ជាតិ
សង្គមជាតិ
ត្រី​ដូ​ហ្វី​ន​ទម្ងន់​ជិត​២០០​គីឡូ​មួយ​ក្បាល ងាប់​នៅ​ឆ្នេរ​អូរ​ឈើទាល​
17, Sep 2019 , 12:01 pm        
រូបភាព
រូបភាពពី ក្រុម​ការងារ​របស់​Fresh News ដែល​រាយការណ៍​ពី​​ខេត្ត​ព្រះសីហនុ
រូបភាពពី ក្រុម​ការងារ​របស់​Fresh News ដែល​រាយការណ៍​ពី​​ខេត្ត​ព្រះសីហនុ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ត្រី​ដូ​ហ្វី​ន​មួយ​ក្បាល​ដែលមាន​ទម្ងន់​ជិត​២០០​គីឡូក្រាម និងប្រវែង២ម៉ែត្រ ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​ងាប់ ហើយ​មក​បណ្តែត​នៅលើ​ឆ្នេរ​អូរ​ឈើទាល កាលពី​យប់​ថ្ងៃទី​១៦ ខែកញ្ញា​។ នេះ​បើតាម​ការ​បញ្ចាក់​ពី​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​អភិបាលខេត្ត​ព្រះសីហនុ ។​



លោក ឃាង ភារម្យ បញ្ជាក់ថា ត្រីដូហ្វីនដែលអណ្តែតលើឆ្នេរនោះ គឺងាប់ដោយសារជាប់មងអ្នកនេសាទ។ បើតាមអ្នកនាំពាក្យរូបនេះ មន្រ្តីជំនាញ បានអះអាងថា ត្រីដូហ្វីននោះ ជាប្រភេទសត្វផ្សោតឃ្លៀច (Indo-Pacific Humpoback dolphin) ដែលមាននៅប្រជុំកោះព្រីង កោះតាង តំបន់ខែមមុខរាម នៅប្រជុំកោះរ៉ុង ហើយវាជាប្រភេទសត្វកម្រ ដែលត្រូវបានដាក់ឲ្យការពារដោយអនុក្រឹត្យ។ 





Tag:
 ​ត្រី​ដូ​ហ្វី​ន​
 ​ឆ្នេរ​អូរ​ឈើទាល​
 ​សមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com