ជាតិ
សង្គមជាតិ
ក្មេងអាយុ១០ឆ្នាំ ស្លាប់ ក្នុងអគ្គិភ័យ នៅជិតវិហារអ៊ិស្លាម ខណ្ឌឫស្សីកែវ
17, Sep 2019 , 3:07 pm        
រូបភាព
ក្មេងប្រុសអាយុ១០ឆ្នាំ បានបាត់បង់ជីវិត ដោយសារអគ្គិភ័យ ឆាបឆេះ នៅតាមផ្លូវជាតិលេខ៥ ជិតវិហារអ៊ិស្លាម ក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។



ចំណែក ជីតារបស់ក្មេងប្រុសនោះ បានរងរបួសធ្ងន់និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែបានចូលទៅជួយចៅ នៅក្នុងផ្ទះ ដែលកំពុងឆាបឆេះ។ នេះបើតាមប្រជាពលរដ្ឋ ដែលស្ថិតនៅកន្លែងកើតហេតុ។

ប្រជាពលរដ្ឋ អះអាងថា អគ្គិភ័យនេះ ឆាបឆេះផ្ទះ១៣ខ្នង ដោយ៦ខ្នង រងការខួចខាតទាំងស្រុង។ យ៉ាងណាក៏ដោយ មូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរនៅឡើយទេ។

លោក គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ មិនទាន់អាចបកស្រាយអ្វីឡើយ ដោយលោក គ្រាន់តែប្រាប់ថា លោក កំពុងចុះអន្តរាគមន៍នៅកន្លែងកើតហេតុ ហើយក៏ផ្តាច់ការហៅចូល៕

Tag:
 អគ្គិភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com