ជាតិ
សេដ្ឋកិច្ច
លោក ថោង ខុន ៖«​រដ្ឋាភិបាល​មិនទាន់​អាច​លើកលែង​ទិដ្ឋាការ​ដល់​ប្រទេសក្រៅ​អាស៊ាន​»
17, Sep 2019 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការអនុគ្រោះ​ផ្នែក​ទិដ្ឋាការ (Visa) មាន​ពីរ​របៀប គឺ​របៀប​ទី​១ អនុវត្ត​ទិដ្ឋាការ​តែ​មិន​យក​កម្រៃ ឯ​របៀប​មួយទៀត​គឺ លើកលែង​ទិដ្ឋាការ​តែម្ដង​។ ការអនុគ្រោះ​ទិដ្ឋាការ គឺ​ដើម្បី​ស្រូបយក​លំហូរ​ភ្ញៀវ​បរទេស​ចូល ហើយ​ប្រទេស​ម្ចាស់ផ្ទះ​អាច​ទាញយក​ប្រយោជន៍​ពី​លំហូរ​ទាំងនោះ​។ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើកឡើងថា ការអនុគ្រោះ​ទិដ្ឋាការ​របស់​កម្ពុជា ដល់​បណ្ដា​ប្រទេស​ផ្សេងទៀត​ក្រៅពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន គឺ​អាស្រ័យ​នឹង​ភាព​រួចរាល់ ថា​តើ​កម្ពុជា​រៀបចំខ្លួន​រួចរាល់​ហើយ ឬ​នៅ​ចំពោះ​ការអនុគ្រោះ​ទិដ្ឋាការ​នេះ​?



​ខាងក្រោម​នេះ​ជា​ប្រសាសន៍​លោក ថោង ខុន  ដែល​ដកស្រង់​ចេញពី​កិច្ច​សម្ភាស​មួយ​របស់​ទូរទស្សន៍ CNC នៅ​ថ្ងៃទី​១៦​ខែកញ្ញា​៖




 លោក ថោង ខុន ឲ្យ​ដឹងថា រដ្ឋាភិបាល​គិត​ទៅលើ​ពីរ​ចំណុច​មុននឹង​ឈានដល់​ការអនុគ្រោះ​ទិដ្ឋាការ​។ ទី​១ បើ​គ្មាន​ការតភ្ជាប់​ជើងហោះហើរ​ជាមួយ​ប្រទេស​ដែល​ទទួល​ការអនុគ្រោះ​ទិដ្ឋាការ​នោះទេ ក៏​មិនអាច​ទាក់ទាញ​ឲ្យ​គេ​ចូលមក​កម្ពុជា​ដែរ​។ ទី​២ លុះត្រាតែ​កម្ពុជា​អាច​ទាញយក​ប្រយោជន៍​ច្រើន​ពី​ភ្ញៀវទេសចរ ដែល​ទូទាត់​ទៅ​ច្រើនជាង​ថ្លៃ​ទិដ្ឋាការ​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​ឧទាហរណ៍​ថា​យើង​លើកលែង​(​ទិដ្ឋាការ​)​ឲ្យ​ទីផ្សារ​ប្រទេសមួយ តើ​យើង​មាន​ជើងយន្តហោះ​ប៉ុន្មាន​ទៅយក​អ្នក​ទាំងអស់នោះ​? ហើយ​យើង​ត្រូវ​គិតថា​ខ្លួន​យើង​មាន​អ្វីខ្លះ​លក់​ឲ្យ​គេ មាន​ផលិតផល​ទេសចរណ៍​សម្បូរបែប​ហើយ​នៅ បើ​មក ភ្ញៀវ​ហ្នឹង​ត្រូវ​នៅ​យូរ​ចាយ​ច្រើន យើង​ចំណេញ​។ ផលិតផល​សហគ្រាស​ធុន​តូច​និង​មធ្យម អាច​ចរាចរ​បានល្អ ហើយ​ចំណូល​បាន​ដល់​ប្រជាជន​យើង គិតគូរ​ទូទាត់​ទៅ​ថ្លៃ​ទិដ្ឋាការ​ហ្នឹង​តិចជាង​ចំណូល​ដែល​បានមក​ប្រជាជន បាន​យើង​អាច​នឹង​ពិចារណា​»៕


Tag:
 ថោង ខុន​
  ទិដ្ឋាការ​
© រក្សាសិទ្ធិដោយ thmeythmey.com