រដ្ឋមន្រ្តីអង់គ្លេសទទួលបន្ទុកកិច្ចការអាស៊ីនិងប៉ាស៊ីហ្វិក មកបំពេញទស្សនកិច្ចនៅកម្ពុជា
ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្រ្តីអង់គ្លេសទទួលបន្ទុកកិច្ចការអាស៊ីនិងប៉ាស៊ីហ្វិក មកបំពេញទស្សនកិច្ចនៅកម្ពុជា
17, Sep 2019 , 5:45 pm        
រូបភាព
ជំនួបរវាងលោក ប្រាក់ សុខុន និង អ្នកស្រី Heather Wheeler (រូបពីក្រសួងការបរទេស)
ជំនួបរវាងលោក ប្រាក់ សុខុន និង អ្នកស្រី Heather Wheeler (រូបពីក្រសួងការបរទេស)
លោកស្រី Heather Wheeler រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសចក្រភពអង់គ្លេស មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ចក្រភពអង់គ្លេស និងពិភាក្សារលើបញ្ហាបរិស្ថានក្នុងតំបន់អាស៊ីផងដែរ។



ក្នុងដំណើរទស្សនកិច្ចនេះ អ្នកស្រី Heather Wheeler នឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីកម្ពុជាមួយចំនួន រួមមាន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ អ្នកស្រី អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ហើយក៏នឹងជួបមន្រ្តីនៃអាជ្ញាធរមីនផងដែរ។

«ខ្ញុំនឹងលើកបង្ហាញពីការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសក្នុងការគាំទ្រដល់ពលរដ្ឋដែលរស់នៅតាមបណ្តាប្រទេសមេគង្គ ហើយខ្ញុំក៏ត្រៀមពិភាក្សាអំពីកាលានុវត្តភាពពាណិជ្ជកម្ម តួនាទីស្ត្រីក្នុងសង្គម និងបញ្ហាប្រឈមជាសកលដូចជាការប្រែប្រួលអាកាសធាតុជាដើម»។

អ្នកស្រីបានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយ នៅថ្ងៃទី១៦ ខែកញ្ញា។ នៅរសៀលថ្ងៃទី១៧ ខែកញ្ញានេះ អ្នកស្រី បានជួបលោក ប្រាក់ សុខុន មុនគេ៕

Tag:
 Heather Wheeler
© រក្សាសិទ្ធិដោយ thmeythmey.com