កំណាព្យ
ជាតិ
២៥ខេត្ត/រាជធានី
គិតពី​ថ្មកែវ នឹកឃើញ​ខេត្តពោធិ៍សាត់​
28, Sep 2019 , 8:59 am        
រូបភាព
ដោយ:
កំណាព្យ បទ​ព្រហ្មគីតិ


-​តា​មឿង​មៀង​មើលថែ​ ​ដើម្បី​ខ្មែរ​ហ៊ាន​ពលី​
​បាកាន​បានជា​ទី​ ​ខ្មែរ​មូល​មីរ​ទៅ​បូជា​។​
 
-​វាលវែង​លែង​ស្ងប់ស្ងាត់​ ​ក្រុង​ពោធិ៍សាត់​ក៏រ​មនា​
​កណ្តៀង​ក៏​សុខ​ជា​ ​រាស្ត្រ​ធូរធា​ទាំង​ក្រវាញ​។​

-​ក្រគរ​ល្បី​ត្រីងៀត​ ​មាន​រសជាតិ​គេ​មិន​សាញ​
​មាន​ទាំង​លក់ Online ​ភ្ជាប់​បណ្តាញ​ខេត្ត​ជិត​ឆ្ងាយ​។​

-​ល្បី​ទាំង​ចម្លាក់​ថ្ម​ ​កែវ​ពេញ​ល្អគន់​មិន​ណាយ​
​កំពង់ហ្លួង​សប្បាយ​ ​ទី​ស្រស់ស្រាយ​នៅ​អូរ​ដា​។​

-​បាក់​ត្រា​ភ្នំ​បា​ឃ្នះ​ ​ទៅហើយ​ជ្រះ​ចិត្ត​ស្រស់ថ្លា​
​គយគន់​ព្រៃព្រឹក្សា​ ​សាក​ផល្លា​ព្រៃ​ធម្មជាតិ​។​

-​ពោធិ៍សាត់​ចម្រើន​ហើយ ​តា​មឿង​អើយ​ជួយ​ថែមទៀត​
​ផ្តល់​សុខទុក្ខ​ឲ្យ​ឃ្លាត​ ជួយ​ឲ្យ​ជាតិខ្មែរ​ថ្កើង​ត​៕

© រក្សាសិទ្ធិដោយ thmeythmey.com