អត្ថបទពាណិជ្ជកម្ម
វិទ្យាស្ថានជាតិអប់រំ នឹងប្រឡងជ្រើសរើសនិស្សិត៣៥នាក់ ឲ្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំង
× នៅក្នុងឆ្នាំសិក្សា២០១៩-២០២០ នេះ វិទ្យាស្ថានជាតិអប់រំ នឹងប្រឡងជ្រើសរើស និង បណ្តុះ បណ្តាល និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី១ ចំនួន៣៥នាក់ ក្នុងនោះសម្រាប់និស្សិតអាហារូបករណ៍ចំនួន១៥នាក់ និងសម្រាប់និស្សិត បង់ថ្លៃចំនួន២០នាក់។ ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងនេះ មានរយៈពេល២ឆ្នាំ ហើយការចូលរៀននឹងចាប់ផ្តើម នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
លក្ខខណ្ឌ នៃការប្រឡងជ្រើសរើស៖ ក្នុងចំណោមបេក្ខជន ដែលកំពុងបម្រើការងារនៅអង្គភាពនានាក្រោមឱវាទទីស្តីការក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ឬជនជាតិបរទេស ត្រូវមាន បរិញ្ញាបត្រភាសាបារាំង ឬសញ្ញាបត្រសមមូល ឬបរិញ្ញាបត្រមុខជំនាញផ្សេងទៀត តែមានសញ្ញាបត្រភាសាបារាំង ចាប់ពីកម្រិត DELFB2 ។
បេក្ខជន ដែលជាគ្រូបង្រៀនភាសាបារាំង ឬគ្រូទទួលបន្ទុកបង្រៀនភាសាបារាំង និងមានបទពិសោធន៍ ៥ឆ្នាំ ក្នុងការបង្រៀនភាសាបារាំង ដែលមានបរិញ្ញាបត្រផ្សេងទៀត ហើយមានសញ្ញាបត្រភាសាបារាំងចាប់ពី DELFB1 និងមានបទពិសោធន៍៥ឆ្នាំ ក្នុងការបង្រៀនភាសាបារាំង ក៏អាចចូលរួមប្រឡងបានដែរ។
ការទទួលពាក្យសុំចុះឈ្មោះប្រឡង ជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី១នេះ ចាប់ពីថ្ងៃប្រកាសផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៥ល្ងាច នៅផ្នែកបណ្តុះបណ្តាលភាសាបារាំង នៃវិទ្យាស្ថានជាតិអប់រំ។
កាលបរិច្ឆេទប្រឡង នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។ វិញ្ញាសាប្រឡងរួមមានវិញ្ញាសាភាសាបារាំង និងវិធីសាស្ត្របង្រៀនរយៈពេល៣ម៉ោង មេគុណ២ និងវិញ្ញាសាវប្បធម៌ទូទៅ រយៈពេល១ម៉ោង៣០នាទី មេគុណ១។
សម្រាប់បេក្ខជនជាជនជាតិបរទេស ត្រូវធ្វើឡើងតាមរយៈសំណុំឯកសារដែលសាមីខ្លួនបានស្នើសុំ និងមិនមានអាហារូបករណ៍នោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com