អត្ថបទពាណិជ្ជកម្ម
មាន​លុយ​ក្រោម​៣០០​ដុល្លារ ក៏​អាច​ទិញ​ស្មា​ត​ហ្វូ​ន​គុណភាព​ស្មើនឹង​ស៊េរី​ជាង ៥០០ ដុល្លារ​ដែរ​!
18, Sep 2019 , 2:09 pm        
រូបភាព
ដោយ: ថ្មីៗ
​បន្ទាប់ពី​ទទួលបាន​ចំណាត់ថ្នាក់​ល្អ ក្នុងការ​ទីផ្សារ​ទូរស័ព្ទ​ជា​បន្តបន្ទាប់​រួចមក​! ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ដែល​ឈរលើ​លេខ​រៀង​ជួរមុខ​នៅ​កម្ពុជា បាន​បញ្ចេញ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី #OPPO_A9_2020 របស់ខ្លួន ដែលមាន​សមត្ថភាព​ខ្ពស់​លើសពី​តម្លៃ​រំពឹងទុក ក្នុងការ​រណ្តំ​ចិត្ត​អ្នកគាំទ្រ និង​មាន​អ្នក​ក​ម្ម៉​ង់​ទុក​(Pre-Order) ច្រើនសន្ធឹក​សន្ធាប់ ។​សមត្ថភាព​ពិត​របស់ A9-2020 ដែល​ឈរ​នៅលើ​កម្លាំង​ថ្ម 5000mAh លើសពី​ថាមពល​ថ្ម​នៃ​ម៉ូ​ឌែ​ល​មុនៗ  ជាពិសេស​បំពាក់​កាមេរ៉ា​ក្រោយ​៤​គ្រាប់ និង កាមេរ៉ា​មុខ​១​គ្រាប់ ប្រើ Snapdragon 665 ដែល​មើលទៅ​វា​តូច​តែ​ខ្លួន តែ​សមត្ថភាព​ខ្លឹម​តែម្តង បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់​ព្រើត​គ្រប់ៗ​គ្នា​។

បើ​ចង់​ជ្រាប​ច្បាស់​សូម​ស្តាប់​បទពិសោធន៍​របស់​ក្រុម​តារាចំរៀង និង ក្រុម YouTuber ប្រុស​ស្រី​ល្បីៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដូចតទៅ​!



​អ្វីដែល​សំខាន់​ក្នុង​វីដេអូ​នេះ តារាចម្រៀង​ល្បី និង ជា​តារា​តំណាង​ទូរស័ព្ទដៃ OPPO ប្រចាំ​នៅ​កម្ពុជា អ្នកនាង ពេជ្រ សោភា មើលទៅ​ហាក់ដូចជា​ជក់ចិត្ត​ស្តូក​តែម្តង​ចំពោះ​សមត្ថភាព និង​តម្លៃ​របស់​ស្មា​ត​ហ្វូ​ន​ស៊េរី #OPPO_A9_2020 ដោយ​អ្នកនាង​បាន​លើកឡើងថា​៖ «​ថ្មី ហើយ​ប្លែក ទូរស័ព្ទ #OPPO_A9_2020 តម្លៃ​ត្រឹមតែ​២៨៩​ដុល្លារ​តែប៉ុណ្ណោះ មាន​កាមេរ៉ា​៤​គ្រាប់ ….WOW »​។

​ចំណែកឯ តារាចម្រៀង​ប្រុស​ស្រស់​សង្ហា លោក Step ស្រឡាញ់​ត្រង់​កម្លាំង​ម៉ាស៊ីន​ដោយ​សរសើរ​ថា OPPO A9 ឆ្នាំ 2020 ល្បឿន​លឿន ដើរ​យ៉ាង​រលូន ជាមួយ Snapdragon 665​។ 
​ក្រៅពី​លង់​នឹង​រូបរាង និង កា​រចនា​នៃ​ស្មា​ត​ហ្វូ​ន​ស៊េរី #OPPO_A9_2020 តារាចម្រៀង​ស្រី​មាន​រូបឆោម​ស្រស់​សោភា កញ្ញា រ៉េត ស៊ូ​ហ្សា​ណា បាន​ឲ្យ​ដឹងថា OPPO A9 2020 បំពាក់​កាមេរ៉ា ៤​គ្រាប់ ថត​ប្លង់​ទូលាយ គុណភាព​ច្បាស់​ទំហំ​រហូត​ដល់​ទៅ ៤៨ MP​។  មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក RavenBlaze ដែលជា​តារា YouTuber ដ៏​មាន​ប្រជាប្រិយភាព បាន​ឲ្យ​ដឹងថា ៖ «OPPO_A9_2020 ថាមពល​ថ្ម​5000mAh លេង​ហ្គេម​មួយថ្ងៃ​ពេញ យ៉ាងណា​ក៏​មិន​ងាយ​អស់​ថ្ម​ដែរ​! លេង​ហ្គេម​ទាល់តែ​ហើម​ដៃ ក៏​មិន​ងាយ​អស់​ថ្ម​ដែរ​»​។



​គួររំលឹកថា OPPO A9 2020 ជា​ស្មា​ត​ហ្វូ​ន​កូនពៅ​ក្នុង​ត្រកូល A ដែលមាន​បំពាក់​នូវ​កាមេរ៉ា​បួន​ដំបូង​គេ​របស់ OPPO ថតរូប​បាន​៤​ស្ទីល​ខុសប្លែក​ពីគ្នា ដោយ​កាមេរ៉ា​មេ​ទំហំ 48MP និង ៤​គ្រាប់​មុខក្រោយ​ផ្សេងទៀត ។​អេ​ម​ហ្មង​! ហើយ​វា​មាន​ថាមពល​ថ្ម 5000mAh មាន​RAM 8GB និង​អង្គ​ផ្ទុក​ទិ​នុ្ន​ន័យ 128GB ប្រតិបត្តិការ​ដោយ ColorOS 6.1 ភ្ជាប់​បន្ទះ​ឈី​ប Snapdragon 665 កម្លាំង​ម៉ាស៊ីន​ខ្លាំង និង​ដំណើរការ​លឿន​។ ដូច្នេះ​ហ្វេ​នៗ កុំ​គិត​យូរពេក ព្រោះ​ល្អ​ទាំង​រូបឆោម ល្អ​ទាំង​តម្លៃ​ត្រឹមតែ ២៨៩​ដុល្លារ​! កក់​ពី​ឥឡូវ​ទៅ​លោកអ្នក​នឹង​ចំណេញ​កាដូរ​ជាច្រើន​សន្ធឹកសន្ធាប់​មុន​រដូវ​បុណ្យ​ភ្ជុំ​នេះ ។​បើ​ចង់ដឹង​ព័ត៌មាន​លម្អិត​សូម​ចូលទៅ​កាន់ Link Facebook ផ្លូវការ​របស់ OPPO នៅ​កម្ពុជា​គឺ  https://www.facebook.com/OPPOCAMBODIA/?_rdc=1&_rdr
​និង Instagram  https://bit.ly/2ZsPjg0 ព្រមទាំង Channel YouTube : https://bit.ly/2Zqgq7C

(​អត្ថបទ​ពាណិជ្ជកម្ម​)


Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com