អត្ថបទពាណិជ្ជកម្ម
មានការ​លេច​ធ្លាយ​រូបភាព​របស់​ស្មា​ត​ហ្វូ​ន vivo V Series ចុងក្រោយ ដែល​នឹងមាន​កាមេរ៉ា​ដល់​ទៅ ៦​គ្រាប់​!
18, Sep 2019 , 3:06 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងតាម​របាយការណ៍​ដែល​បាន​បែកធ្លាយ​កាលពីពេល​ថ្មីៗ​នេះ បានឱ្យដឹងថា ក្រុមហ៊ុន vivo បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងការ​ប្រកាស​ចេញ​នូវ​វត្តមាន​ស្មា​ត​ហ្វូ​ន vivo V Series របស់ខ្លួន​។ ព័ត៌មាន​ថ្មី​បាន​ទម្លាយ​ថា ស្មា​ត​ហ្វូ​ន​នេះ នឹងមាន​កាមេរ៉ា​ដល់​ទៅ ៦ គ្រាប់​ឯណោះ ហើយនឹង​មាន ២ ពណ៌​សម្រាប់​ជ្រើសរើស​ថែមទៀត​ផង​។​នេះ​បើ​យោងតាម​ការទម្លាយ​នូវ​រូបភាព​បែកធ្លាយ​ប៉ុន្មាន​សន្លឹក​របស់​ក្រុមហ៊ុន​នេះ​។​

​ប្រភពព័ត៌មាន​ខាងលើ​នេះ​បាន​និយាយថា ស្មា​ត​ហ្វូ​ន vivo V Series នេះ នឹងមាន​ផ្នែក​ខាងក្រោយ​ពណ៌ Crystal White ដែលមាន​ការបង្ហាញ​នូវ​ពណ៌​ស្រាល​នៅ​ផ្នែក​ខាងលើ និង​ពណ៌​មួយទៀត គឺមាន​ពណ៌ Knight Black ។ តាម​ការបញ្ជាក់​ពី​រូបភាព​ខាងក្រោម​នេះ គឺ​បង្ហាញ​យ៉ាងច្បាស់​ថា ស្មា​ត​ហ្វូ​ន vivo V Series ថ្មី​នេះ គឺ​នឹងមាន​កាមេរ៉ា​ខាងក្រោយ ៤ គ្រាប់​បញ្ឈរ និង​ភ្លើង LED Flash ចំនួន​មួយ​គ្រាប់​សម្រាប​ជំនួយ​ពន្លឺ​នៅក្នុង​ការថតរូប​ឱ្យបាន​កាន់តែ​ស្អាត​។



​ជាមួយនឹង​ការទម្លាយ​ចេញ​នូវ​រូបភាព​មួយ​ចំ​នួ​នេះ គេ​សង្ក​ត​ឃើញ​ការ​រចនា​ផ្នែក​ខាងមុខ​របស់​ស្មា​ត​ហ្វូ​ន​នេះ គឺមាន​ផ្ទៃ​អេក្រង់​លាត​គ្មាន​តំណក់ទឹក ប៉ុន្តែ​នៅ​មិនទាន់​ដឹងថា នឹងមាន​ទំហំ​ប៉ុណ្ណា​នោះទេ​។  ប្រភព​ដដែល​បាន​បញ្ជាក់ថា ស្មា​ត​ហ្វូ​ន​នេះ គឺមាន​ភ្ជាប់​ជាមួយនឹង​អេក្រង់ AMOLED Display ជាមួយនឹង​កាមេរ៉ា​ផុស​ឡើង​ធំ​ជាង​មុន ដែលមាន​បំពាក់​នូវ​កាមេរ៉ា​សែ​ល​ហ្វី​ចំនួន ២ គ្រាប់ ថែម​ទៀតផង​។​



​សូម​ជំរាប​ថា V-Series ត្រូវបាន​ក្រុមហ៊ុន vivo ចាត់ទុកថា គឺជា​ស្មា​ត​ហ្វូ​ន​ថ្នាក់កណ្តាល​របស់ខ្លួន​ប៉ុណ្ណោះ ប៉ុន្តែ​ស្មា​ត​ហ្វូ​ន​នេះ គឺមាន​សមត្ថភាព​ខ្ពស់បំផុត មិន​ចាញ់​ស្មា​ត​ហ្វូ​ន​ថ្នាក់ខ្ពស់​របស់​ក្រុមហ៊ុន​ដៃគូ​មួយចំនួន​នោះទេ ហើយ​កន្លងមក គឺមាន​ការពេញនិយម​យ៉ាងខ្លាំង​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​ផងដែរ​។ ជាក់ស្តែង​ដូចជា V-15 Series អ៊ីចឹង​! គឺមាន​តម្លៃ​សមរម្យ និង​ត្រូវបាន​គេ​ស្គាល់​ថា គឺជា​ស្មា​ត​ហ្វូ​ន​ដែលមាន​កាមេរ៉ា​សែ​ល​ហ្វី​ផុស​ឡើងលើ​មុនគេ​បង្អស់​ផងដែរ​។ សូម​តាមដាន​ជាមួយ​ខ្ញុំ​ទាំងអស់គ្នា​! ព័ត៌មាន​លម្អិត​នោះ អតិថិជន​ទាំងអស់ អាច​ចូលក្នុង​ផេ​ក​ផ្លូវការ​របស់ vivo ទាំងអស់គ្នា​!៕



(​អត្ថបទ​ពាណិជ្ជកម្ម​)


Tag:
 VIVO
© រក្សាសិទ្ធិដោយ thmeythmey.com