អត្ថបទពាណិជ្ជកម្ម
ត្រឹម​រយៈពេល​មួយថ្ងៃ​សោះ ប្រា​សាក់ បើក​សាខា​ថ្មី​រហូតដល់ ២​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​
18, Sep 2019 , 3:36 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដោយ​មើលឃើញ​ពី​តម្រូវការ និង​ការកើនឡើង​នៃ​ចំនួន​អតិថិជន ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា មាន​សេចក្តីសោមនស្ស​សូម​ជម្រាបជូន​ថា ប្រា​សាក់ បាន​បើក​ឱ្យ​ដំណើរការ ការិយាល័យ​សាខា​ចំនួន 2 បន្ថែមទៀត គឺ​ការិយាល័យ​សាខា​បឹងត្របែក និង​សាខា​បូកគោ​។​

​លោក សាយ សូ​នី នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ បាន​មានប្រសាសន៍ថា​៖«​ការដាក់ឱ្យ​ដំណើរការ​ការិយាល័យ​សាខា​ចំនួន 2 បន្ថែមទៀត​នេះ គឺ​ស្របតាម​តម្រូវការ​របស់​អតិថិជន និង​ចូលរួម​ក្នុងការ​បង្កើន​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​ទូលំទូលាយ​សម្រាប់​អតិថិជន​។ អ្វីដែល​កាន់តែ​ល្អ​ថែមទៀត​នោះ​គឺ អតិថិជន មិនចាំបាច់​ចំណាយពេល​ច្រើន​ក្នុងការ​ធ្វើដំណើរ​ទៀត​នោះទេ ព្រោះ​ប្រា​សាក់​ស្ថិតនៅ​ជិត​ពួកគាត់​បំផុត​។ ហេតុនេះ អតិថិជន​អាច​រីករាយ​ក្នុងការ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប​ដូចជា ប្រាក់​បញ្ញើ​សន្សំ ប្រាក់កម្ចី  ផ្ទេរប្រាក់ ផ្ទេរប្រាក់​ទៅ​អ្នក​គ្មាន​គណនី ឬ ដក​ប្រា​ក់ដោយ​មិនចាំបាច់​ប្រើ​ប័ណ្ណ​អេ​ធី​អឹម​ប្រា​សាក់ បង់ថ្លៃ​ទឹក បង់ថ្លៃ​ភ្លើង ទិញ​កាត​ទូរស័ព្ទ សេវា​ទូទាត់​រហ័ស អេ​ធី​អឹម សេវា​ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្ស បាន​យ៉ាង​ងាយស្រួល​»​។



​សូមបញ្ជាក់ថា សាខា​ទាំង 2 ដែល​បាន​បើក​ដំណើរការ​រួមមាន​៖

1.​    ​សាខា​បឹងត្របែក ផ្ទះ​លេខ 460AB មហាវិថី​ព្រះមុនីវង្ស កែង​ផ្លូវ 466 សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឬ អា​ចរក​ទីតាំង​សាខា​តាម https://goo.gl/maps/Z5M3mbup36TMt3u89 ។​

2.​    ​សាខា​បូកគោ ផ្ទះ​លេខ 40ABC ផ្លូវ​ម៉ៅ​សេទុង សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឬ អា​ចរក​ទីតាំង​សាខា​តាម https://goo.gl/maps/rHCWXkcfpNmXQfaC6 ។​
​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​ថ្ងៃនេះ លោកអ្នក​អាច​រីករាយ​ក្នុងការ​ធ្វើការ​ទូទាត់​ថ្លៃ​ទឹក ថ្លៃ​ភ្លើង ផ្ទេរប្រាក់​ទៅ​ដៃគូ​ជំនួញ ផ្ទេរប្រាក់​ទៅ​អ្នក​គ្មាន​គណនី ទិញ​កាត​ទូរស័ព្ទ ពិនិត្យ​សមតុល្យ​គណនី ពិនិត្យ​អត្រា​ប្តូរប្រាក់ ភ្ជាប់​សេវា​ធនាគារ​ចល័ត និង​ទទួលបាន​ប័ណ្ណ​អេ​ធី​អឹម​ដ៏​ស្រស់ស្អាត ហើយ​អាចធ្វើ​ប្រតិបត្តិការ​ទាំងនេះ​បាន​គ្រប់​ទីកន្លែង និង​ពេល​វ​លា និង​មិន​អស់​កម្រៃ​សេវា​។​

​អំពី​ប្រា​សាក់​

​នៅ​ឆមាស​ទី 1 ឆ្នាំ 2019 នេះ ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប​ច្រើនជាង 2,800 លាន​ដុល្លារ​អាមេរិក សម្ពៀត​ឥណទាន​ច្រើនជាង 2,370 លាន​ដុល្លារ​អាមេរិក អតិថិជន​ប្រាក់កម្ចី 410 ពាន់​នាក់ បណ្តាញ​ការិយាល័យ 180 ទីតាំង មាន​ម៉ាស៊ីន​អេ​ធី​អឹម​ច្រើនជាង 130 និង​បុគ្គលិក​ជិត 8,200​នាក់​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទូរស័ព្ទ​លេខ​៖ 086 999 911 ឬ 023 999 911 ឬ 096 9 999 911 ឬ ចូលទៅ​កាន់​វេ​ប​សាយ  www.prasac.com.kh

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com