អត្ថបទពាណិជ្ជកម្ម
រីករាយ​ជាមួយ​សំបុត្រ​ហោះហើរ​រាប់លាន​សន្លឹក ដែលមាន​តម្លៃ ០ ដុល្លារ ហើយ​ធ្វើដំណើរ​កម្សាន្ត​ទូទាំង​វៀតណាម
18, Sep 2019 , 3:58 pm        
រូបភាព
ដោយ: ថ្មីៗ
(​ភ្នំពេញ ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩)៖ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​កម្មវិធី «​វៀតណាម​-​មាន​សម្រស់​ស្អាត​គ្រប់ពេល​» និង​ការ​ឈានចូល​រដូវ​ដ៏​រ៉ូ​មែន​ទិ​ក ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ដាក់ចេញ​នូវ​កម្មវិធី​Promotion យក្ស​មួយ​ពេញ​១​ខែកញ្ញា​នេះ តាមរយៈ​ការផ្តល់ជូន​សំបុត្រ​ហោះហើរ​បែប​សន្សំសំចៃ​ដ៏​អស្ចារ្យ​រាប់លាន​សន្លឹក ដែលមាន​តម្លៃ​ត្រឹមតែ ០ ដុល្លារ​អាមេរិក ដើម្បី​ធ្វើដំណើរ​ទូទាំងប្រទេស​វៀ​ត​ណា​ម​។

​អ្នក​ចូលចិត្ត​ទេសចរណ៍​ទាំងអស់ អាច​ស្វែងរក​សំបុត្រ​ហោះហើរ​ដ៏​អស្ចារ្យ​ជាច្រើន​សន្លឹក ដើម្បី​ធ្វើដំណើរ​កម្សាន្ត​ទូទាំងប្រទេស​វៀតណាម តាមរយៈ​វិធីសាស្ត្រ​ងាយៗ ដោយ​គ្រាន់តែ​ចូលទៅ​កាន់​គេហទំព័រ​របស់ Vietjet គឺ www.vietjetair.com និង​កម្មវិធី​ដំឡើង​តាម​ទូរស័ព្ទដៃ Vietjet Air ចាប់ពី​ម៉ោង ១២ ថ្ងៃត្រង់ ដល់​ម៉ោង ២ រសៀល អំឡុងពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧ ដល់ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩​។



​សូមកុំ​បារម្ភ​ឲ្យ​សោះ ប្រសិនបើ​លោកអ្នក​ខកខាន​ក្នុងការ​ទទួលបាន​សំបុត្រ​ក្នុង​កម្មវិធី​Promotion​ជុំ​ទី​១​មួយ​នេះ ខណៈដែល​លោកអ្នក​នឹងមាន​ឱកាស​មួយទៀត ចាប់ពី​ម៉ោង ១២ ថ្ងៃត្រង់ ដល់​ម៉ោង ២ រសៀល នៅ​ចន្លោះ​ថ្ងៃទី​២៤ និង​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩​។ កម្មវិធី​Promotion នេះ មាន​សុពលភាព​សម្រាប់​រាល់​ផ្លូវ​ហោះហើរ​ទាំងអស់​ក្នុងប្រទេស​វៀតណាម ហើយ​ពេលវេលា​នៃ​ការធ្វើដំណើរ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២០​។

​ចាប់ផ្តើម​អបអរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ តាមរយៈ​ការទិញ​សំបុត្រ​ក្នុង​Promotion​នេះ និង​រៀបចំ​ថ្ងៃ​វិស្សមកាល​ដ៏​រីករាយ​នៅ​ប្រទេស​វៀតណាម សម្រាប់​អ្នក និង​ក្រុមគ្រួសារ​របស់​អ្នក​។ ជាមួយនឹង​កម្មវិធី​Promotion ដ៏​ថ្មី​បំផុត​របស់ Vietjet មួយ​នេះ រាល់​គោលដៅ​ធ្វើដំណើរ​ដ៏​រំភើប​ទូទាំង​វៀតណាម កំពុងតែ​ស្ថិតនៅ​ចំពោះមុខ​របស់​អ្នក​។ អ្នកដំណើរ​ដែល​មកពី​កម្ពុជា ក៏​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​ផ្លូវ​ហោះហើរ​ពី​ខេត្តសៀមរាប ទៅកាន់​ទីក្រុង​ហាណូយ ផងដែរ​។

​ជាមួយនឹង​បណ្តាញ​ហោះហើរ​ដ៏​ទូលំទូលាយ និង​កម្មវិធី​ហោះហើរ​ដ៏​មាន​អត្ថប្រយោជន៍​នៅលើ​ផ្លូវ​ចំនួន ១២៩ ខ្សែ និង​ការហោះហើរ​ចំនួន ៤០០ លើក​ក្នុង​១​ថ្ងៃ ក្រុមហ៊ុន Vietjet ផ្សារភ្ជាប់​គោលដៅ​ក្នុង​តំបន់​ធំៗ​ជាច្រើន ក្នុងនោះ​រាប់បញ្ចូល​ទាំង​ប្រទេស​កម្ពុជា ជាមួយនឹង​វៀតណាម​ផងដែរ ដែល​ជួយ​ឲ្យ​អ្នកធ្វើដំណើរ​ទាំងអស់ អាច​ទទួលបាន​ការហោះ​ហើរ​ភ្ជាប់​គ្នា ទៅ​កម្សាន្ត​ក្នុង​គោលដៅ​ជាច្រើន​ទូទាំង​វៀតណាម ដូចជា​ទីក្រុង​ហាណូយ ហូជីមិញ ដា​ណាំង ញ៉ា​ត្រាំ​ង កោះ​ភូ​កុក ឬ​ដា​ឡា​ត​។

​លោក Nguyen Thanh Son អនុប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet មានប្រសាសន៍ថា​៖ «Vietjet គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ប្រជាពលរដ្ឋ មិន​ថា​ពួកគាត់​ចង់ទៅ​ណា Vietjet នឹង​បើកផ្លូវ​ថ្មី​ជា​បន្តបន្ទាប់​។ លើសពីនេះទៅទៀត យើង​ដាក់ចេញ​នូវ​កម្មវិធី​ប្រ​ម៉ូ​សិន​ផ្សេងៗ​គ្នា​ជាច្រើន នៅ​ឆ្នាំនេះ ដើម្បី​គាំទ្រ​ដល់​ការកើនឡើង​នៃ​វិស័យ​ទេសចរណ៍ ដើម្បី​ជួយ​ឲ្យ​អតិថិជន​មានការ​សន្សំសំចៃ​ជាពិសេស​លើ​ការចំណាយ​លើ​ការធ្វើដំណើរ​តាមផ្លូវ​អាកាស និង​ដើម្បី​បង្កើត​កម្មវិធី​ផ្សេងៗ​ជាច្រើន​ទៀត​។ យើង​សង្ឃឹមថា នឹង​នាំយក​វៀតណាម​ទៅកាន់​ពិភពលោក តាមរយៈ​ការផ្តល់​ការផ្សារភ្ជាប់​នានា ទៅកាន់​អ្នកធ្វើដំណើរ​អន្តរជាតិ និង​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ក្នុងស្រុក​»​។

​បច្ចុប្បន្ន ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ប្រតិបត្តិ​ការហោះហើរ​ប្រចាំថ្ងៃ​ចំនួន ៤០០​លើក ដោយបាន​ដឹកនាំ​អ្នកដំណើរ​ច្រើនជាង ៨០ លាន​នាក់ មកទល់ពេលនេះ ដោយមាន​ផ្លូវ​ហោះហើរ​ចំនួន ១២៩​ខ្សែ  ដែល​គ្របដណ្តប់​លើ​គោលដៅ​ជាច្រើន​ទូទាំង​វៀតណាម និង​គោលដៅ​អន្តរជាតិ​ជាច្រើន ដូចជា ជប៉ុន ហុងកុង សិង្ហ​បុរី កូរ៉េខាងត្បូង តៃវ៉ាន់ ចិន ថៃ មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឥណ្ឌា និង​កម្ពុជា​។

​សំបុត្រ​ហោះហើរ​នានា ក៏​អា​ចរក​ជាវ​បាន​នៅលើ​ទំព័រ Facebook តាមរយៈ www.facebook.com/vietjetvietnam (​ចុច​លើ​ពាក្យ «Booking») តាមរយៈ​លេខ​ទូរស័ព្ទ (+84)19001886 និង​ភ្នាក់ងារ​ផ្លូវការ ឬ​ការិយាល័យ​លក់​សំបុត្រ​។ ការទូទាត់​ផ្សេងៗ​អាចធ្វើ​បាន​យ៉ាង​ងាយ​ជាមួយនឹង​កាត Visa/ MasterCard/ AMEX/ JCB/ KCP/UnionPay៕

​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ www.vietjetair.com

(*) មិន​រាប់បញ្ចូល​ពន្ធ និង​ការចំណាយ​ផ្សេងៗ​
(**) មិន​រាប់បញ្ចូល​ថ្ងៃ​វិស្សមកាល​ជាតិ​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com