ជាតិ
សាលារាជធានី បើកទ្វារឲ្យមហាជនចូលទស្សនាអគារប្រវត្តិសាស្ត្រសង់នៅស.វទី១៩ នាថ្ងៃទី២១ កញ្ញានេះ រូបភាពពីទំព័រហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ
× ភ្នំពេញ៖ ស្របពេលដែលស្ថានទូតបារាំង បើកទ្វារឲ្យសាធារណជនចូលទស្សនា សាលារាជធានីភ្នំពេញ ក៏បើកទ្វារទទួលសាធារណជនឲ្យទស្សនាអគារប្រវត្តិសាស្ត្រដែលសាងសង់នៅសតវត្សទី១៩ នៅថ្ងៃទី២១ ខែកញ្ញានេះផងដែរ។ អគារប្រវត្តិសាស្ត្រនេះ ជារចនាប័ទ្មរបស់ប្រទេសបារាំង។ បច្ចុប្បន្នអគារប្រវត្តិសាស្ត្រនេះ ជាអគារដែលអភិបាល និងអភិបាលរងធ្វើការ ដោយមានកម្ពស់ពីរជាន់។ ក្នុងដំណើរទស្សនកិច្ចនាឧទ្យានស្ថានទូតបារាំង លោក សេង វណ្ណៈ នាយករដ្ឋបាលនៃសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ «អ្វីដែលសាលារាជធានីភ្នំពេញ ចង់បាន គឺចង់ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសពលរដ្ឋរាជធានីភ្នំពេញ ចាប់ផ្ដើមចាប់អារម្មណ៍ ស្រឡាញ់នូវអគារបេតិកភណ្ឌចាស់ៗ»។
សូមអញ្ជើញទស្សនាបទសម្ភាសជាភាសាបារាំងលាយភាសាខ្មែររវាងលោក គី សុខលីម អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយលោក សេង វណ្ណៈ នាយករដ្ឋបាល នៃសាលារាជធានីភ្នំពេញដូចតទៅ៖
Tag:
សាលារាជធានីភ្នំពេញ
អគារប្រវត្តិសាស្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com