អត្ថបទពាណិជ្ជកម្ម
ការបរិច្ចាគទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជាកាន់តែមានភាពងាយស្រួលជាងមុន
× ភ្នំពេញ, ថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2019៖ ក្រុមហ៊ុនតារាផេ ដែលជាក្រុមហ៊ុនផ្ដល់សេវាកាបូបលុយអេឡិចត្រូនិកចល័ត និងដំណោះស្រាយក្នុងការទូទាត់ប្រាក់ដ៍ទំនើបមួយនៅក្នុងប្រទេសកម្ពុជា បានសហការគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីបើកបណ្ដាញថ្មីមួយសម្រាប់អតិថិជនដែលមានបំណងចូលរួមគាំទ្រមូលនិធិ។ ក្រោមកិច្ចសហការគ្នានេះ អតិថិជនទាំងអស់អាចធ្វើការបរិច្ចាគប្រាក់ទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជាតាមរយៈកម្មវិធីតារាផេ App ឬភ្នាក់ងារតារាផេដែលមានទូទាំងប្រទេសកម្ពុជា ដោយទំនុកចិត្តខ្ពស់និង កាន់តែពិសេសគឺឥតគិតថ្លៃសេវា។
លោក ភុក រដ្ឋា ជានាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនតារាផេ បានមានប្រសាសន៍ថា៖ “ប្រជាជនកម្ពុជាមានវប្បធម៍ដ៏ល្អក្នុងការជួយគ្នាទៅវិញទៅមកប៉ុន្ដែពេលខ្លះដោយសារ កង្វះខាតមធ្យោបាយងាយស្រួល អាចជាឧបសគ្គរារាំងដល់ពួកគាត់ក្នុងការបរិច្ចាគប្រាក់ជួយដល់មូលនិធិគន្ធបុប្ផា។ ដូច្នេះហើយបានជាតារាផេ ផ្ដល់ជូននូវដំណោះស្រាយបន្ថែមសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ដើម្បីឲ្យការបរិច្ចាគប្រាក់របស់ពួកគាត់មានភាពងាយស្រួលជាងមុនគឺលោកអ្នកអាចធ្វើការបរិច្ចាគប្រាក់ទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជាតាមរយៈកម្មវិធីតារាផេ App ឬភ្នាក់ងារតារាផេដែលមានទូទាំងប្រទេសកម្ពុជា ។ បន្ថែមពីលើនេះទៅទៀត កិច្ចសហការនេះបង្ហាញពីគំនិតផ្ដួចផ្ដើមទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនរបស់យើងខ្ញុំ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបម្រើនិងជួយដល់សហគមន៍។ សុខភាពរបស់កុមារគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់សេដ្ឋកិច្ចជាតិក្នុងពេលអនាគត ហើយកុមារដែលមានសុខភាពល្អមានន័យថាអនាគតរបស់ប្រទេសជាតិមួយក៍ប្រកបដោយសុខមាលភាព និងភាពរីកចម្រើនដែរ។
ដោយប្រើប្រាស់ប្រព័ន្ធឌីជីថលដ៍មានភាពច្នៃប្រឌិត និងបណ្ដាញភ្នាក់ងារគ្របដណ្ដប់ទូទាំងប្រទេសរបស់ខ្លួន តារាផេបានផ្ដល់ជូននូវដំណោះស្រាយមួយបន្ថែមទៀតសម្រាប់ការបរិច្ចាគប្រាក់ទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានភាពងាយស្រួលជាងមុន និងឥតគិតថ្លៃសេវា។ លោកអ្នកបរិច្ចាគប្រាក់ទាំងអស់អាចជ្រើសរើសបរិច្ចាគប្រាក់តាមកម្មវិធីតារាផេ App ឬអញ្ជើញទៅកាន់ភ្នាក់ងារតារាផេណាមួយក៍បាន ដែលមានច្រើនជាង 4,500 កន្លែងទូទាំងប្រទេសដែលស្ថិតនៅជិតផ្ទះ ឬកន្លែងធ្វើការលោកអ្នកផ្ទាល់ ។ ជាមួយនឹងកម្មវិធីតារាផេ App លោកអ្នកអាចធ្វើការផ្ទេរប្រាក់ទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជាបានភ្លាមៗ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ មធ្យោបាយទាំងពីរនេះសុទ្ធតែរហ័ស ងាយស្រួល និងមានទំនុកចិត្ត។
មូលនិធិគន្ធបុប្ផាកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2018 ក្នុងគោលបំណងប្រមូលថរិកាពីសាធារណៈជនទូទៅសម្រាប់ជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា។ មន្ទីរពេទ្យគន្ធបុប្ផាត្រូវបានបង្កើតឡើងដោយលោក Dr. Beat Richner ដែលបានផ្ដល់ជូននូវការព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនដល់កុមារ និងស្ដ្រីមានផ្ទៃពោះនៅកម្ពុជាច្រើនជាង 16 លាននាក់ហើយក្នុងកំឡុងពេល 27 ឆ្នាំកន្លងមកនេះ។
សម្រាប់ការសាកសួរព័ត៌មាននានា សូមទាក់ទងមកកាន់៖
កញ្ញា លឹម ស៊ាងហេង ប្រធានជាន់ខ្ពស់ផ្នែកទីផ្សារ ក្រុមហ៊ុន កាណាឌីយ៉ា-ហ្វុលលើតុន ម៉ូបែល ម៉ាន់នី ម.ក
លេខទូរស័ព្ទ៖ +855 81 799 888
អ៊ីមែល៖ [email protected]
អំពីតារាផេ
តារាផេ គឺជាយីហោរបស់ក្រុមហ៊ុន កាណាឌីយ៉ា-ហ្វុលលើតុន ម៉ូបែល ម៉ាន់នី ម.ក ដែលបានបង្កើតឡើងក្នុងឆ្នាំ 2016។ តារាផេ គឺជាក្រុមហ៊ុនមួយដែលកើតចេញពីការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Canadia Investment Holdings (CIH) នៃប្រទេសកម្ពុជា និងក្រុមហ៊ុន Fullerton Financial Holdings (FFH) នៃប្រទេសសិង្ហបុរី ក្នុងគោលបំណងបង្កើតកាបូបលុយអេឡិចត្រូនិកនិងអាជីវកម្មទូទាត់ប្រាក់នៅក្នុងប្រទេសកម្ពុជា។ សេវាកម្មរបស់ តារាផេ រួមមាន៖ សេវាផ្ទេរប្រាក់(វេរលុយ) ដក/ដាក់ប្រាក់ ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ ទូទាត់វិក្កយបត្រអនឡាញ ទូទាត់ប្រាក់តាមដៃគូពាណិជ្ជករ បង់ប្រាក់ឥណទាន ណែនាំស្នើឥណទាន សេវាដកប្រាក់កម្ចី សេវាបើកប្រាក់ខែ និងកាបូបលុយអេឡិចត្រូនិក។ គិតត្រឹម ខែសីហា ឆ្នាំ2019 ក្រុមហ៊ុន តារាផេ មានភ្នាក់ងារចំនួនច្រើនជាង 4,500 កន្លែងទូទាំងប្រទេស ហើយចំនួននេះត្រូវបានរំពឹងថានឹងកើនឡើងរហូតដល់ 5,200 នៅក្នុងបំណាច់ឆ្នាំ2019 នេះ។ ក្នុងពេលបច្ចុប្បន្ននេះដែរ ក្រុមហ៊ុន តារាផេ មានដៃគូពាណិជ្ជករច្រើនជាង 3,200 ហាង ហើយចំនួននេះត្រូវបានសន្មតថានឹងអាចកើនឡើងដល់ចំនួន 4,500 នៅបំណាច់ឆ្នាំ2019។ តាមរយៈក្រុមហ៊ុន តារាផេ ប្រជាជនកម្ពុជានិងគ្រួសាររាប់ពាន់នាក់នៅតាមបណ្តាខេត្តនិងទីក្រុងនានា អាចធ្វើការផ្ញើប្រាក់គ្រប់ទីកន្លែង គ្រប់ពេលវេលា ដោយមានសុវត្ថិភាពខ្ពស់និងសុខសុវត្ថិភាពផ្លូវចិត្ត។
មិនទាន់មានកម្មវិធី តារាផេ App មែនទេ?
ទាញយកឥឡូវនេះ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និង iOS ៖
https://goo.gl/7tvY1E
(អត្ថបទពាណិជ្ជកម្ម) © រក្សាសិទ្ធិដោយ thmeythmey.com