ជាតិ
សង្គមជាតិ
សមត្ថកិច្ច​កំពុង​តាម​ចាប់​ប៉ូលិស​ស្រី​ម្នាក់ ដែល​ឆបោក​លុយ​ជនបរទេស​ជាច្រើន​នាក់​
19, Sep 2019 , 2:10 pm        
រូបភាព
រូបភាព​ អតីតមន្ត្រីប៉ុស្តិ៍​នគរបាលជាតិ ឈ្មោះ ភា ស្រីល័ក្ខ ដែល​ឆបោក​លុយ​ជន​ជាតិបរទេស
រូបភាព​ អតីតមន្ត្រីប៉ុស្តិ៍​នគរបាលជាតិ ឈ្មោះ ភា ស្រីល័ក្ខ ដែល​ឆបោក​លុយ​ជន​ជាតិបរទេស
ដោយ:
​ភ្នំពេញ​៖ សមត្ថកិច្ច​កំពុង​តាម​ចាប់​ស្ត្រី​ម្នាក់​ដែលជា​អតីតមន្ត្រី​ប៉ុស្តិ៍​នគរបាលជាតិ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់​ជនបរទេស ជា​ថ្នូរ​នឹង​រត់ការ​ធ្វើ​ទិ​ដ្ឋ​ការ​(Visa) ឱ្យ​ពួកគេ​។ ការ​តាម​ចាប់ខ្លួន​នេះ ធ្វើឡើង​តាម​ពាក្យបណ្ដឹង​ជនបរទេស​ជាច្រើនរូប ដែល​ប្ដឹង​មក​សមត្ថកិច្ច​។​



​តាម​ការបញ្ជាក់​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កញ្ញា ភា ស្រី​ល័​ក្ខ ដែលជា​អតីត​អនុសេនីយ៍ទោ ត្រូវបាន​បណ្តេញ​ចេញពី​ក្របខណ្ឌ​នគរបាលជាតិ តាំងពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៨​មកហើយ​។

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រាប់​ឱ្យ​ពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច បើ​ឃើញ​បុគ្គល​ខាងលើនេះ នៅបន្តប្រព្រឹត្តបទល្មើសឆបោកកន្លែងផ្សេង ដើម្បីសមត្ថកិច្ច​នឹង​ចាត់វិធានការ​តាមច្បាប់​៕


Tag:
 សមត្ថកិច្ច​
 ​ស្ត្រី​
 ​បរទេស
© រក្សាសិទ្ធិដោយ thmeythmey.com