ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាអន្តរជាតិ
អន្តរជាតិ
Ricksen វីរបុរសក្លិប Rangers ដែលនិយាយមិនកើត ដើរមិនរួច ស្លាប់នៅអាយុ៤៣ឆ្នាំ
19, Sep 2019 ,
3:23 pm
រូបភាព
×
ដោយ:
ទេព ពិទូរ្យ
វីរបុរសក្រុមកីឡាបាល់ទាត់ Rangers លោក Fernando Ricksen ដែលមានជំងឺកោសិកាប្រសាទ (MND) រ៉ាំរ៉ៃតាំងរយៈពេល៦ឆ្នាំ បានទទួលមរណភាពហើយនៅថ្ងៃទី១៨ ខែកញ្ញា ពោលគឺនៅក្នុងអាយុ៤៣ឆ្នាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានលើវេបសាយផ្លូវការរបស់ក្លិប Rangers។
អត្ថបទទាក់ទង
និយាយមិនកើត ដើរមិនរួច វីរបុរសក្លិប Rangers ហៅអ្នកគាំទ្រចូលរួម «រាត្រីចុងក្រោយ» របស់ខ្លួន
Ricksen ធ្លាប់បានបង្ហាញខ្លួនចំនួន២៥០ប្រកួតឲ្យ Rangers នៃលីគកំពូលស្កុតឡែនរយៈពេល៦ឆ្នាំ ពោលចាប់ពីឆ្នាំ២០០០ ដល់ ២០០៦ ដោយជួយក្រុមឈ្នះពានក្នុងស្រុកនេះចំនួន២លើកផង។ ប៉ុន្តែគួរឲ្យសោកស្តាយ សុខភាពរបស់ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះបានធ្លាក់ចុះខ្លាំងទៅៗចាប់តាំងពីការធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺ MND នៅរយៈពេលបីបួនឆ្នាំក្រោយ។
ជំងឺកោសិកាប្រសាទ (MND) នេះ ជាជំងឺដែលធ្វើឲ្យប៉ះពាល់ដល់កោសិកាសរសៃប្រសាទរហូតបណ្តាលឲ្យសាច់ដុំចុះខ្សោយ ហើយបើស្ថានភាពកាន់តែអាក្រក់នោះវានឹងធ្វើឲ្យអ្នកជំងឺពិការតែម្តង។
មុនទទួលមរណាភាព Ricksen បានតស៊ូយ៉ាងខ្លាំងក្លាដើម្បីព្យាបាលជំងឺនេះអស់រយៈពេល៦ឆ្នាំមកហើយ។ លោកបានប្រកាសប្រាប់អ្នកគាំទ្យខ្លួនឲ្យចូលរួមការបង្ហាញខ្លួនជាសាធារណៈរបស់លោកចុងក្រោយ «Final Night» កាលពីថ្ងៃទី២៨ ខែមិថុនាកន្លងទៅ តាមរយៈខ្សែវីដេអូខ្លីដ៏គួរឲ្យសង្វេគដែលមានជំនួយពីប្រព័ន្ធសំឡេងកំព្យូទ័រ (Computer-Generated Voice)ផង ថានឹងយកវេលាដើម្បីព្យាបាលជំងឺដោយភាពស្ងប់ស្ងាត់វិញម្តង។
Ricksen ស្រកទម្ងន់សល់តែ៣៨គីឡូក្រាមប៉ុណ្ណោះ នៅពេលលោកសម្រាកព្យាបាលនៅឯមន្ទីរព្យាបាល St. Andrew's Hospice ក្នុងក្រុង Airdrie ភាគខាងជើង Lanarkshire ប្រទេសស្កុតឡែន។ យ៉ាងណា ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរពេកទើបធ្វើឲ្យ Ricksen មិនអាចទ្រាំទ្របានរហូតបាត់បង់ជីវិតនៅត្រឹមវ័យ៤៣ឆ្នាំ។
ក្លិប Rangers ដែលចាត់ទុក Ricksen ជាកីឡាករសំណព្វចិត្តរបស់ខ្លួននោះបានបង្ហាញពីការសោកស្តាយយ៉ាងខ្លាំង ដោយបានជ្រោមជ្រែងប្រកាសពីការស្លាប់របស់អតីតកីឡាករខ្លួនផង។
«នៅពេលនេះសមាជិកក្រុម Rangers រួមជាមួយប្រពន្ធរបស់ Ricksen អ្នកស្រី Veronika និងកូនស្រី Isabella និងក្រុមគ្រួសារ មិត្តភក្តិទាំងអស់មានទុក្ខយ៉ាងខ្លាំងក្រោយមរណភាពនេះ»។ នេះជាសំណេររបស់ក្លិប Rangers នៅលើវេបសាយផ្ទាល់របស់ពួកគេ។
Ricksen បានចាប់ផ្តើមប្រឡូកក្នុងអាជីពជាកីឡាករបាល់ទាត់ចាប់ពីឆ្នាំ១៩៩៤មក ជាមួយក្លិប Fortuna Sittard, AZ Alkmaar ហើយជោគជ័យយ៉ាងធំធេងជាមួយក្លិប Rangers ចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៦។ រូបគេបានលេងឲ្យ Zenit Saint Petersburg ៣រដូវកាល មុននឹងត្រឡប់ទៅក្លិបដើម Fortuna របស់ខ្លួន រហូតដល់ធ្លាក់ខ្លួនឈឺនៅឆ្នាំ២០១៣។ គេក៏បានបង្ហាញខ្លួន១២លើកឲ្យក្រុមជម្រើសជាតិហូឡង់ ចន្លោះពីឆ្នាំ២០០០ដល់ឆ្នាំ២០០៣ផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
Fernando Ricksen
Rangers
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
10 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម