អត្ថបទពាណិជ្ជកម្ម
ស្រា​បៀ លី​អូ ឧបត្ថម្ភ​កម្មវិធី​ជប់លៀង​លើក​ប៉ាល់​ដ៏​ធំ​បំផុត​នៅ​អាស៊ី LEO Beer sponsor the Asia’s largest festival at sea
19, Sep 2019 , 4:12 pm        
រូបភាព
ដោយ: ថ្មីៗ
It’s the Ship ជា​កម្មវិធី​ជប់លៀង​លើក​ប៉ាល់​ដ៏​អស្ចារ្យ ដែលមាន​មនុស្ស​ជាច្រើន​នាក់ មកពី​បណ្តា​ប្រទេស​លើ​ពិភពលោក ចង់​ចូលរួម​ទទួលយក​បទពិសោធន៍ ដែលមាន​តែម្តង ក្នុង​ឆាកជីវិត​។​

​ការរៀបចំ​កម្មវិធី It’s the ship គឺ​ស័ក្តិសម​ជាមួយ​អតិថិជន​យុវវ័យ របស់ ស្រា​បៀ លី​អូ​​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​សិង្ហ​បុរី ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុនស្រា​បៀ​លី​អូ មិន​ស្ទាក់ស្ទើរ​ក្នុងការ​ចូលរួម​ជា​ដៃគូ​ឧបត្ថម្ភ​ឡើយ​។



​កាលពី​ថ្ងៃទី 14 ខែកញ្ញា ឆ្នាំ 2019 យើង​បានរៀបចំ​ព្រឹត្តិការណ៍​ជប់លៀង ប្រកាស​​ជា​សាធារណៈ អំពី​កម្មវិធី It’s the ship នៅ Eden garden, Bottom up pub នៅតាម Beer Garde ផ្សេងៗ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្ហាញ​ឲ្យ​ដឹង​ពី Captain LEO ដែល​នឹង​​នាំ​យុវវ័យ​កម្ពុជា​ជំនាន់​ថ្មី មក​ស្គា​ល់ពី​កម្មវិធី​ជប់លៀង​លើក​ប៉ាល់​ដ៏​អស្ចារ្យ​នេះ​។ កម្មវិធី​​នេះ នឹង​ចេញដំណើរកម្សាន្ត ពី​ប្រទេស​សិង្ហ​បុរី ទៅ​ដែនទឹក​អន្តរជាតិ ចំនួន 3 ថ្ងៃ 2 យប់ ចាប់ពី​ថ្ងៃទី 13 ដល់ 15 ខែវិច្ឆិកា ឆ្នាំ 2019 ខាងមុខ រួមជាមួយ​សកម្មភាព​សប្បាយៗ​ជា​​ច្រើន និង​ការជប់លៀង​យ៉ាង​ពិសេស នៅលើ​កប៉ាល់​។ នេះ​ជា​កម្មវិធី​ជប់លៀង​ដ៏​អស្ចារ្យ ​ដែល​អ្នក​អាច​រាប់អាន​មិត្តភក្តិ​ថ្មីៗ មកពី​ជុំវិញ​ពិភពលោក​។



​ក្នុងនោះ ក៏បាន​រកឃើញ​អ្នកឈ្នះ​រង្វាន់​ដំបូង​គេ នៅ Bottom Up ឈ្មោះ​កញ្ញា សាង សិរី​​រ័ត្ន ដែល​ឈ្នះ​សំបុត្រ ទៅ​ចូលរួម​កម្មវិធី​ជប់លៀង It’s the Ship នៅ​ប្រទេស​សិង្ហ​បុរី​។

​តាមដាន Leopard ដើម្បី​រីករាយ​ជាមួយ​កម្មវិធី​សប្បាយៗ និង​ប្រូ​ម៉ូ​សិន​ពិសេស​​ពី​ស្រា​បៀ លី​អូ នៅក្នុង​កម្មវិធី It’s the ship ព្រមទាំង​មានឱកាស​ឈ្នះ​សំបុត្រ​​ចូលរួម​កម្មវិធី​ជប់លៀងលើក​ប៉ាល់​ដ៏​ធំ​បំផុត​។ សំបុត្រ​ជាច្រើន​នឹង​ផ្តល់ជូន​តាម​​រយៈ Captain LEO នៅតាម Pub និង​ក្លិប​ក្នុង​រាជធានី​ភ្នំពេញ​។ ជាវ​ស្រា​បៀលី​អូ ដើម្បី​មានឱកាស​ចាប់ឆ្នោតផ្សងសំណាង ដើម្បី​ឈ្នះ​សំបុត្រ​ចូលរួម​កម្មវិធី​ It’s The Ship ជាមួយ​ការប្រគំ​តន្ត្រី​សប្បាយៗ កម្មវិធី​ជប់លៀង Pool parties និង​ជួប​តារា​ល្បីៗ​។ សំបុត្រ 1 សន្លឹក អាចចូលរួមបាន 4 នាក់​។ ដូច្នេះ​អ្នក​អាច​ហៅ​មិត្ត​​សម្លាញ់ 3 នាក់ ឲ្យ​ចូលរួម​ជាមួយ​បាន​។



​រង់ចាំ​ឱកាស​ដ៏​រំភើប​នេះ​ទាំងអស់គ្នា​! ហើយ​ចាំមើល អ្នកណាខ្លះ​ចូលរួម​ជាមួយ Captain ដើម្បី​រាំលេង​កម្សាន្ត​នៅលើ​កប៉ាល់​ដ៏​ប្រណីត​!

​ចាំ​ជួបគ្នា​នៅ​ថ្ងៃទី 20 ខែកញ្ញា​នេះ​នៅ 66 Degree  និង​ថ្ងៃទី 21 ខែកញ្ញា​នៅ 57 club!

​តោះ​មក​រួម​ទាំងអស់គ្នា និង​រីករាយ​ជាមួយ​ស្រា​បៀ លី​អូ ព្រមទាំង​មានឱកាស​​ចូលរួម​កម្មវិធី​ជប់លៀង​ដ៏​អស្ចារ្យ It’s The Ship! សូម​តាមដាន​ផេ​ក​ហ្វេ​ស​ប៊ុ​ក LEO Beer Cambodia ដើម្បី​ដឹង​ពី​ព័ត៌មាន​បន្ថែម​។ ​ចាំ​អី​ទៀត តោះ​មក​សប្បាយៗ​ទាំងអស់គ្នា​!









(​អត្ថបទ​ពាណិជ្ជកម្ម​)


Tag:
 Havas
© រក្សាសិទ្ធិដោយ thmeythmey.com