ជាតិ
សង្គមជាតិ
សមត្ថកិច្ចរកឃើញទំនិញខូចគុណភាព បង្កប់ក្នុងសាដកសម្រាប់ប្រគេនព្រះសង្ឃ ដាក់លក់នៅខេត្តស្វាយរៀង រូបភាពពីអគ្គនាយកដ្ឋានកាំកុងត្រូល
× ភ្នំពេញ៖ មន្រី្តជំនាញបានរកឃើញកន្លែងលក់ទំនិញចំនួន៧ស្ដង់ បានដាក់លក់ទំនិញខូតគុណភាពនិងហូសកាលកំណត់ នៅក្នុងសាដកសម្រាប់ប្រគេនព្រះសង្ឃ។ ទំនិញទាំងគុណភាពនេះ ត្រូវបានមន្ត្រីកាំកុងត្រូលខេត្តស្វាយរៀង នៅពេលចុះពិនិត្យនៅក្នុងស្ដង់១៥កន្លែង ក្នុងផ្សារវាលយន្ត ទីរួមខេត្តស្វាយរៀង កាលពីថ្ងៃទី១៨កញ្ញា ឆ្នាំ២០១៩។
មន្រី្តជំនាញ បានដកហូតទំនិញទាំងនោះ យកទៅរក្សាទុក ដើម្បីកម្ទេចចោល ។ ចំណែកម្ចាស់អាជីវករទាំងនោះ ត្រូវបានមន្ត្រីជំនាញ អប់រំឲ្យយល់ដឹងពីច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល។ ជាពិសេសបញ្ឈប់ការដាក់លក់ផលិតផលខូចគុណភាព ដើម្បីចៀសវាងការប្រឈមមុខចំពោះមុខច្បាប់ និងផលប៉ះពាល់ដល់សុខភាពពលរដ្ឋ ។ នេះបើតាមហ្វេសប៊ុកអគ្គនាយដ្ឋានកាំកុងត្រូល៕
Tag:
ទំនិញខូចគុណភាព
សាដក
© រក្សាសិទ្ធិដោយ thmeythmey.com