ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
លោក ហ៊ុន ម៉ានី ចែករំលែកបទពិសោធន៍ការងារដំបូងជាមួយនាយករដ្ឋមន្ត្រី
19, Sep 2019 ,
5:09 pm
រូបភាព
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានចែករំលែកបទពិសោធន៍ការងារដំបូងជាមួយនាយករដ្ឋមន្ត្រី គឺកាន់កាបូប និងដាស់នាយករដ្ឋមន្ត្រី។ ការចែករំលែកនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅសាកលវិទ្យាល័យអន្តរជាតិនាព្រឹកថ្ងៃទី១៩ខែកញ្ញានេះ។
«ទោះបីជាការងារតូចក៏ដោយ តែសូមកុំមើលស្រាល ពីព្រោះការងារតូច ក៏មានមេរៀនសម្រាប់រៀនសូត្រ។»។ នេះជាការបញ្ជាក់របស់លោក ហ៊ុន ម៉ានី ដែលរំឭកអំពីពិសោធន៍ការងារខ្លះៗ ក្នុងអំឡុងពេលដែលលោកធ្វើជាជំនួយការនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីជាង១០ឆ្នាំមុន។ សម្រាប់លោក ហ៊ុន ម៉ានី ការងារដំបូងនេះ ជាការងារតូច ប៉ុន្តែបានផ្ដល់មេរៀនដ៌ល្អ។
ឈរលើវេទិកានាពិធីប្រគល់សញ្ញាបត្រ លោក ហ៊ុន ម៉ានី បានក្រើនរំឭកនិស្សិតជ័យលាភីទាំងអស់ ត្រូវខិតខំប្រឹងប្រែងសំលៀងជំនាញខ្លួនឯង និងពង្រីកចំណេះដឹងទូទៅបន្ថែមទៀត។
សូមស្ដាប់សំឡេងលោក ហ៊ុន ម៉ានី៖
ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភារូបនេះ បានណែនាំទៅកាន់និស្សិតឲ្យយល់ពីតម្លៃនៃការងារតូចតាចយ៉ាងដូច្នេះ៖ «កុំមើលស្រាលនូវការងារ កុំគិតថាការងារតូច ឬធំ។ ទាំងអស់វាមានមេរៀន ឃើញការងារតូច កុំគិតថាមើលស្រាល ហើយមិនរៀនសូត្រពីវា។ ការងាររបស់ខ្ញុំមុនដំបូង មានតែពីរទេ គឺកាន់កាតាប និងដាស់នាយករដ្ឋមន្ត្រី»។
សម្រាប់លោក ហ៊ុន ម៉ានី ការងារអ្វីក៏ដោយ សុទ្ធតែមានមេរៀន ដែលអាចបង្រៀនមនុស្ស។ តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺរូបនេះ រៀបរាប់បន្ថែមថា ការងារនេះ មិនមែនជាការងារសាមញ្ញ និងមិនគួរមើលរំលងនោះទេ។
«ខ្ញុំសង្ឃឹមថា អ្វីដែលបានលើកឡើងនេះ អាចចែករំលែក ថាគ្មានអ្វីប្រាកដប្រជា ឬក៏ច្បាស់លាស់ពេកនោះទេ វាត្រូវការខំហ្វឹកហាត់ជាបន្តបន្ទាប់ ដើម្បីសំលៀងសមត្ថភាព។ បើយើងអាចធ្វើការងារតូចៗ ច្បាស់លាស់ ហើយមានប្រសិទ្ធភាព កាត់បន្ថយពេលវេលា ផលិតភាពកើនខ្ពស់ យើងអាចយកទៅអនុវត្តលើការងារផ្សេងៗបានដូចគ្នា»។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី នៅចំពោះមុខសាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ហ៊ុន ម៉ានី
យុវជន
អប់រំ
ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម