ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! បំបាត់​អា​ការៈឈឺ​ខ្នង ជាមួយ​រូបមន្ត​ធម្មជាតិ​ងាយៗ​
20, Sep 2019 , 11:00 pm        
រូបភាព
ដោយ: ថ្មីៗ
​អា​ការៈឈឺ​ខ្នង​អាច​កើតឡើង​ពីមួយ​ពេល​ទៅមួយ​ពេល ហើយ​បើទោះជា​វា​អាច​បាត់​ទៅវិញ​ដោយ​ខ្លួនឯង​ក៏ដោយ ក៏ត្រូវ​ការ​រយៈពេល​យូរណាស់​ដែរ​។



​ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ដើម្បី​បំបាត់​អា​ការៈឈឺ​ខ្នង​ឆាប់រហ័ស ៖

១. ស្អំ​ទឹកកក​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​រុំ​ទឹកកក​មួយកញ្ចប់​ក្នុង​កន្សែង ឬ​ក្រណាត់​ស្អាត​រួច​ដាក់​ស្អំ​លើ​ខ្នង​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី និង​អនុវត្ត​សារ​ឡើងវិញ​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​ជាការ​ស្រេច​។

២. ម៉ាស្សា​

​ការ​ម៉ាស្សា​ខ្នង​ផ្នែក​ខាងក្រោម​អាច​បំបាត់​អា​ការៈឈឺចាប់​គួរឱ្យកត់សម្គាល់​។ វា​ក៏​ជួយ​ធ្វើឱ្យ​លំ​ហូរឈាម​ទៅកាន់​ខ្នង​មាន​លក្ខណៈ​ប្រសើរឡើង​ដែល​អាច​កាត់បន្ថយ​ការ​រលាក​ផងដែរ​។​

៣. ទទួលទាន​អាហារ​មាន​ផ្ទុក​វីតាមីន B12

​វា​អាចទៅរួច​ដែល​ការឈឺចាប់​អាច​បណ្ដាលមកពី​កង្វះ​វីតាមីន B12​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន B12​។​

៤. ផ្លែ​ម្នាស់​

​ម្នាស់​មាន​ផ្ទុក​សារធាតុ bromelain ដែល​ប្រយុទ្ធប្រឆាំង​ការ​រលាក​និង​បំបាត់​ការឈឺ​ចាប់បាន​យ៉ាង​ប្រសើរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​ផ្លែ​ម្នាស់ ឬ​ទឹក​ម្នាស់​ស្រស់​។​

៥. គេង​ផ្អៀង​ទៅ​ឆ្វេង​

​អ្នក​ដែលមាន​បញ្ហា​ឈឺ​ខ្នង​រ៉ាំរ៉ៃ​អាច​ទទួលបាន​អត្ថប្រយោជន៍​យ៉ាង​ប្រសើរ​ពី​ការ​គេង​ផ្អៀង​ទៅខាង​ឆ្វេង​។ នោះ​ក៏​ព្រោះតែ​ការ​គេង​ផ្អៀង​អាច​បំបាត់​សម្ពាធ​ដែល​សង្កត់​លើ​ឆ្អឹងខ្នង​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​គេង​លក់បាន​ស្រួល ចូរ​ព្យាយាម​គេង​ផ្អៀង​ទៅខាង​ឆ្វេង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com