អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
លោក សៀ ឬ​ទ្ធី​,​លោក ចេង ខេង​,​លោក គីម ហ៊ាង និង​លោក ស៊ន សៀ​ប នឹងធ្វើ​បទ​បង្ហាញ​នៅក្នុង​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​២០១៩
20, Sep 2019 , 10:54 am        
រូបភាព
ដោយ: ថ្មីៗ
​នៅត្រឹមតែ ២ សប្តាហ៍​ទៀត​ប៉ុណ្ណោះ ពោលគឺ​បន្ទាប់ពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រួច ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០១៩ នឹង​ចូល​មកដល់​។ ព្រឹ​តិ្ត​ការណ៍​ដ៏​ធំ​អស្ចារ្យ​នវ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី ៤ និង ៥ ខែតុលា នៅឯ​សណ្ឋាគារ​ណាហ្គា​វើ​ល​។ 

​ពិព័រណ៍​នេះ មាន​គោលបំណង​អូសទាញ​អ្នក​ចូល​រួ ម​ដែល​មានបំណង​ទិញ​អចលនទ្រព្យ​មកពី​គ្រប់ទិសទី ឲ្យ​មកជួប​ជាមួយ​ម្ចាស់​គម្រោង និង​អ្នកតំណាង​លក់ របស់​គម្រោង​ផ្ទាល់​។ លើសពីនេះ​ទៀត សម្រាប់​អ្នកចូលរួម​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ដែល​បាន​ជាវ​នូវ​គម្រោង​អចលនទ្រព្យ​ណាមួយ អាចមាន​ឱកាស​ឈ្នះ​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ មានតម្លៃ​រាប់ពាន់​ដុល្លារ ដែល​ទទួលបាន​ការឧបត្ថម្ភ​ដោយ​ដៃគូ​សហការ​របស់​យើង គឺ​ហាង​លក់​គ្រឿងអលង្ការ Lukfook Jewellery Cambodia​។

​អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៅទៀត អ្នកចូលរួម​ក៏​អាច​ប្រើប្រាស់​ឱកាស​នេះ សិក្សា​ពី​ឱកាស ភាព​រីកចម្រើន និង​សក្តានុពល​នានា សម្រាប់​ការវិនិយោគ​ទៅលើ​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា ដែលជា​វិស័យ​មួយ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍ និង​រីកចម្រើន​ឥតឈប់ឈរ​។​

​ក្រៅពី​មានបំណង​ប្រមូលផ្ដុំ​អ្នក​ដែល​ស្វែងរក ឬ​អ្នក​ចង់​ទិញ​អចលនទ្រព្យ ឲ្យ​មកជួប​ជាមួយ​ម្ចាស់​គម្រោង​ផ្ទា​ល់ហើយ ពិព័រណ៍​នេះ ក៏មាន​គោលបំណង​ចែករំលែក​ចំណេះដឹង និង​ផ្ដល់​ការអប់រំ ពី​វិស័យ​អចលនទ្រព្យ​ទៅដល់​សាធារណជន​ផងដែរ​។ នៅក្នុង​ពិព័រណ៍​នេះ សិក្ខាសាលា​ជាច្រើន​វគ្គ​នឹងត្រូវ​រៀបចំ​ឡើយ ដោយមាន​ការធ្វើ​បទ​បង្ហាញ ពី​អ្នកជំនាញ​សំខាន់ៗ​ទៅលើ​ប្រធានបទ​មួយចំនួន ជុំវិញ​និន្នាការ​ទីផ្សារ​អចលនទ្រព្យ ឱកាស​វិនិយោគ ច្បាប់ និង​គ​ន្លឺះ​វិនិយោគ ដែល​អាច​ជៀសវាង​ពី​ហានិភ័យ​។

​វត្តមាន​នៃ​អ្នកជំនាញ​ជាច្រើនរូប លើ​ផ្នែក​ផ្សេងៗ​គ្នា នឹង​ផ្តល់​ជា​គោល​គំនិតល្អៗ សម្រាប់​អ្នកចូលរួម​យកទៅអនុវត្ត នៅពេល​ពួកគេ​បាន​ត្រៀមខ្លួន​រួចរាល់ ក្នុងការ​ប្រឡូក​ក្នុង​វិស័យ​មួយ​នេះ​។​

​សិក្ខាសាលា នឹងមាន​ការចូលរួម​ដោយ​វាគ្មិន​ល្បីៗ ទាំង​អ្នកជំនាញ​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ វាគ្មិន​ទាំងអស់​ត្រូ វ​បាន​ទទួលស្គាល់ថា ជា​អ្នក​ដែលមាន​បទពិសោធន៍ និង​ទទួលបាន​ជោគជ័យ​ខ្លាំង ក្នុង​វិស័យនេះ​។​

​វាគ្មិន​ទាំងនេះ​រួមមាន​៖

•​    ​លោក ឧកញ៉ា សៀ ឬ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន World Bridge Group​។​
•​    ​លោក ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន CPL Cambodia​។​
•​    ​លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​ក្រុមហ៊ុន Keller Williams ប្រចាំ​កម្ពុជា​។​
•​    ​លោក ស៊ន សៀ​ប ស្ថាបនិក និង​នាយក​ប្រតិ​ត្តិ​ក្រុមហ៊ុន Key Real Estate​។​
•​    ​លោក Marc Townsend ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន CBRE Cambodia​។​
•​    ​លោក Dan Davies នាយក​ក្រុមហ៊ុន CBRE ប្រចាំ​កម្ពុជា​។​
•​    ​លោក Matthew Rendall ដៃគូ​ជាន់ខ្ពស់​ក្រុមហ៊ុន SokSiphana & Associates​។​
•​    ​អ្នកនាង Catherine Chan នាយក​ប្រតិបត្តិ​គម្រោង Urban Village​។​
•​    ​លោក Li Min នាយក​ប្រតិបត្តិ​គម្រោង Prince Real Estate​។​
•​    ​បណ្ឌិត Raymond Choi ប្រធាន​ក្រុមប្រឹក្សាភិបាល  Prestige Homes Cambodia​។​
•​    ​លោក Edward Lin នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Yi Fung Real Estate Services​។​
•​    ​លោក Haijun Zeng ដៃគូ​ក្រុមហ៊ុន Tings & Associates​។​
•​    ​លោក Tasos Stavrou ប្រធាន​ផ្នែក​លក់​ក្រុមហ៊ុន China and Asia GM​។​
•​    ​អ្នកនាង Vann Sokun Nymol ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​ក្រុមហ៊ុន Harvey Law Group​។​

​លោក ស៊ន សៀ​ប បាន​មានប្រសាសន៍ថា ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ​២០១៩ នឹងចូលរួម​ចំណែក​លើ​ក​កម្ពស់​ដល់​វិស័យ​អចលនទ្រព្យ តាមរយៈ​ការជួយ​ផ្សព្វផ្សាយ​ពី​គម្រោង និង​ផ្តល់ព័ត៌មាន ទៅដល់​សាធារណជន អ្នកវិនិយោគ អ្នកទិញ  និង​ភ្នាក់ងារ​អចលនទ្រព្យ​។

​លោក​បន្ថែមទៀតថា លោក​នឹងធ្វើ​បទ​បង្ហាញ​ចែករំលែក ពី​ការវិវត្ត​នៃ​ទីផ្សារ​អទ​ចលនទ្រព្យ និន្នាការ ទិសដៅ​វិនិយោគ និង​ការ​ព្យាករ​ពី​តំបន់​វិនិយោគ​សក្តានុពល នៅ​ជុំវិញ​ក្រុងភ្នំពេញ​នាពេល​អនាគត​។

​លោក សៀ​ប ជឿជាក់ថា នេះ​ជា​ឱកាសល្អ​មួយ សម្រាប់​អ្នកចូលរួម​អាច​ស្វែងរក​ព័ត៌មាន​គន្លឹះ​សំខាន់ៗ នៅពេល​ពួកគេ​ចង់​និ​យោគ​ទៅលើ​គម្រោង​អចលនទ្រព្យ​ណាមួយ នៅ​តំបន់​ណាមួយ​។

​ពិតណាស់ ពិព័រណ៍​អចល​ទ្រព្យ​កម្ពុជា ជា​វេទិកា​ប្រចាំឆ្នាំ​ដ៏​ល្អ​បំផុត សម្រាប់​អ្នកស្វែងរក​ឱកាស​វិ​ន​យោគ​៖

•​    ​ឱកាសល្អ​បំផុត ក្នុងការ​ស្វែងរក​គម្រោង​លំនៅដ្ឋាន​ច្រើន​ជម្រើស​ក្នុងពេល​តែមួយ​
•​    ​គម្រោង​ធំៗ ដូចជា ផ្ទះ ដី ខុន​ដូ បុរី ដីឡូត៍  ត្រូវ​ដាក់តាំង​បង្ហាញ​នៅ​កន្លែង​តែមួយ​
•​    ​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​ភាព​រីកចម្រើន នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា​
•​    ​ផ្តល់ជូន​ឱកាស​បញ្ចុះតម្លៃ​ពិសេស ពី​គម្រោង​នីមួយៗ
•​    ​ឱកាស​ផ្សព្វផ្សាយ និង​ដាក់​បង្ហាញ​គម្រោង​ដ៏​មាន​ប្រសិទ្ធភាព​

​ព្រឹត្តិការណ៍​ឆ្នាំនេះ ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន Lukfook Jewellery Cambodia ដែលជា​ក្រុមហ៊ុន​លក់​គ្រឿងអលង្ការ , ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​អន្តរជាតិ ZTO Express , ក្រុមហ៊ុន Ezecom, សណ្ឋាគារ Lumiere Residence Hotel, សណ្ឋាគារ Snowbell , ផ្សារ​ទំនិញ​រួច​ពន្ធ CDF , កាសែត ខ្មែរ​ថា​ម​ស៍​, ក្រុមហ៊ុន Cellcard, ក្រុមហ៊ុន YuanDao Architecture, ក្រុមហ៊ុន NetEase និង LZ Sea View Residence​។

,​ដៃគូ​ផ្សព្វផ្សាយ​នៅក្នុង​ពិព័រណ៍​ឆ្នាំនេះ​មានដូចជា សារព័ត៌មាន​ថ្មីៗ​, សារព័ត៌មាន​សប្បាយ​,  គេហទំព័រ Property Area Asia , អង្គភាព​ព័ត៌មាន Fresh News , ក្រុមហ៊ុន EuroCham ,​គេហទំព័រ Biz Khmer ,​គេហទំព័រ KHB Media ,​គេហទំព័រ Business Cambodia ,​គេហទំព័រ The Cambodia China Times ,​គេហទំព័រ Forward Asia, កាសែត Khmer Times , ទូរទស្សន៍ Nice TV , កាសែត Cambodia Sin Chew Daily, គេហទំព័រ Gold Zone Media, គេហទំព័រ Grep Tech , គេហទំព័រ B2B Cambodia, គេហទំព័រ Angkor Today , ទូរទស្សន៍ CTN , គេហទំព័រ 58.com , គេហទំព័រ Khmer Load និង​ទូរទស្សន៍ My TV​។​

​សម្រាប់​អ្នកមាន​ចំណាប់អារម្មណ៍​ចូលរួម​ទស្សនា អ្នក​អាច​ចុះឈ្មោះ​ចូលរួម​ដោយ​សេរី និង​អាច​មានឱកាស​ឈ្នះ​រង្វាន់ និង​កាដូ​អនុស្សាវរីយ៍​ជាច្រើន​។ សូម​ចុះឈ្មោះ​ចូលរួម​ឥឡូវនេះ https://realestatekh.lpages.co/october-property-expo2019-attendees/

(​ប្រភព​៖ https://www.realestate.com.kh/km/news/speakers-at-real-estate-expo-2019/)

​(អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com