កីឡាជាតិ
ជាតិ
ក្រោយបរាជ័យក្នុងជំនួបបើកឆាក U16 កម្ពុជា ត្រូវប្រជែងជាមួយជប៉ុននៅរសៀលនេះ
× ក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៦ឆ្នាំកម្ពុជា ត្រូវប្រជែងជាមួយ U16 ជប៉ុន សម្រាប់ជំនួបលើកទី២ក្នុងវគ្គជម្រុះ AFC U16 Championship ដែលប្រព្រឹត្តទៅនៅម៉ោង៣រសៀលថ្ងៃទី២០ ខែកញ្ញានេះ នាពហុកីឡដ្ឋានជាតិឡាវ។ ចំណែកម្ចាស់ផ្ទះឡាវ ប៉ះម៉ាឡេស៊ីនៅម៉ោង៦:៣០នាទីល្ងាច។
នាជំនួបបើកឆាកក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំកម្ពុជាចាញ់ម៉ាឡេស៊ីក្នុងលទ្ធផល ៧-០ ខណៈជប៉ុនយកឈ្នះម្ចាស់ផ្ទះឡាវក្នុងលទ្ធផល ៤-០។ បើតាមប្រវត្តិក្រុមទាំងពីរមិនធ្លាប់ជួបគ្នាកន្លងនោះទេ។ កម្ពុជាមិនធ្លាប់ឆ្លងផុតវគ្គជម្រុះក្នុងពូលឡើយ ខណៈជប៉ុនធ្លាប់គ្រងជើងឯកចំនួន៣លើក(១៩៩៤, ២០០៦, ២០០៨) និងជើងឯករងចំនួន១លើក(២០១២)។
កម្ពុជាទាមទារឈ្នះ ឬស្មើជប៉ុននៅថ្ងៃនេះ បើពុំនោះទេឱកាសឡើងទៅវគ្គបន្តរបស់ពួកគេអាចនឹងបាត់បង់។ តែយ៉ាងណា វាមិនមែនជារឿងងាយស្រួលសម្រាប់កម្ពុជាក្នុងការយកឈ្នះនោះទេ ដ្បិតជប៉ុនជាក្រុមមានសមត្ថភាពខ្លាំងមួយនៅតំបន់អាស៊ី។ តែកម្ពុជាអាចសាងប្រវត្តិសាស្ត្របានឬទេនៅរសៀលនេះ៕
សកម្មភាពហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជាមុនជំនួបជាមួយជប៉ុន, រូបភាពពី FFC
Tag:
បាល់ទាត់
AFC U16 Championship
U16 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com