អត្ថបទពាណិជ្ជកម្ម
រយៈពេល​៥​ឆ្នាំ មន្ទីរ​សំរាក​ព្យាបាល កម្ពុជា បានជួយសម្រេច​ក្តី​ប្រាថ្នា និង​ផ្ដល់​សុភមង្គល​ពេញលេញ​ជូន​គ្រួសារ​នៃ​អ្នកជំងឺ​របស់ខ្លួន​ជាង​៦០​ភាគរយ​
20, Sep 2019 , 2:40 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី​១៨ ខែកញ្ញា មន្ទីរ​សម្រាក​ព្យាបាល កម្ពុជា បាន​ប្រារព្ធ​ខួប​៥​ឆ្នាំ​របស់ខ្លួន ក្នុង​ដំណើរការ​ជា​មន្ទីរ​សម្រាក​ព្យាបាល ដែល​ផ្តល់​ប្រឹក្សា និង​ការព្យាបាល ការលំបាក​មានកូន រោគ​ស្ត្រីនិង​ស​​ម្ភ​ព​។

​ក្នុង​រយៈពេល​៥​ឆ្នាំនេះ មន្ទីរ​សម្រាក​ព្យាបាល កម្ពុជា បានផ្តល់​ដំណោះស្រាយ​វេជ្ជសាស្ត្រ​សម្រាប់​គូ​ស្វាមីភរិយា និង​គ្រួសារ ដែល​ធ្លាប់តែ​អស់សង្ឃឹម បាក់​ទឹកចិត្ត​ដោយសារតែ​ជំងឺ​លំបាក​មានកូន ឲ្យ​មានឱកាស​បាន​ជួប​ពិគ្រោះ និង​ព្យា​ល​បាល ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​របស់ខ្លួន​។

​យោងតាម​ស្ថិតិ ជាង ៦០% នៃ​អ្នកជំងឺ​ដែល​បានសម្រេច​ក្តី​ប្រាថ្នា មាន​ភាពកក់ក្តៅ​ក្នុង​គ្រួសារ និង​សុភមង្គល​ពេញលេញ បន្ទាប់ពី​មាន​បុត្រ​ធីតា​ដូច​បំណង​។



​ក្នុងនោះ​គណៈ​គ្រប់គ្រង​របស់​មន្ទីរ​ស​ម្រាក​ព្យាបាល កម្ពុជា បាន​បញ្ជាក់ថា​៖«​លទ្ធផល និង​លទ្ធភាព ដែល​យើង​សម្រេចបាន​ស្មើ​ប្រទេស​ជឿនលឿន គឺ​ដោយសារ​មានការ​គាំទ្រ លើកទឹកចិត្ត និង​ជឿជាក់​ពី​សំណាក់​ប្រជាជន​ខ្មែរ​។ ហើយ​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស និង​បុគ្គលិក​គ្រប់ផ្នែក​ប្រកាន់​នូវ​គោលការណ៍​ចំនួន​៥ រួមមាន ការគោរព​ឲ្យ​តម្លៃ​គ្នា​ទាំង​បុគ្គលិក និង​អ្នកជំងឺ ការព្យាបាល​ប្រកបដោយ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​ខ្ពស់ ការទទួលខុសត្រូវ​ខាង​បច្ចេកទេស​វេជ្ជសាស្ត្រ សុចរិត​ភាព​ក្នុង​វិជ្ជាជីវៈ​សុខាភិបាល និង​ការសហការ​ល្អ ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​។

​គណៈ​គ្រប់គ្រង ក៏បាន​បន្ត​ថ្លែងអំណរគុណ ដល់​អ្នកជំងឺ​ដែល​បានជ្រើសរើស​ផ្តល់​ទំនុកចិត្ត​ដល់​មន្ទីរ​សម្រាក​ព្យាបាល កម្ពុជា ព្រមទាំង​បាន​កោតសរសើរ​ដល់​បុគ្គលិក​ទាំងអស់ ដែល​បាន​បំពេញ​តួនាទី​របស់ខ្លួន ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។

​សូមបញ្ជាក់ថា មន្ទីរ​សម្រាក​ព្យាបាល កម្ពុជា ធ្លាប់​ទទួលបាន​ពានរង្វាន់ ជា​មន្ទីរពេទ្យ​ដែល​មានគុណ​ភាពល្អ​បំផុត ពី​សមាគម​វេជ្ជសាស្ត្រ​អឺរ៉ុប​នៅ​ទីក្រុង លូ​ហ្សឺ​ន ប្រទេស​ស្វី​ស កាលពី​ឆ្នាំ​២០១៧​។ ហើយ​នៅ​ខែសីហា​ថ្មីៗ​នេះដែរ មន្ទីរ​សំរាក​ព្យាបាល កម្ពុជា ក៏បាន​ទទួល​ពានរង្វាន់​សេវាកម្ម​មន្ទីរពេទ្យ​ឆ្នើម និង​ឈានមុខ ពី​សហព័ន្ធ​ពាណិជ្ជកម្ម​ពិភពលោក ដែលមាន​ទីតាំងនៅ​សហរដ្ឋអាមេរិក​ផងដែរ​៕



























© រក្សាសិទ្ធិដោយ thmeythmey.com