អត្ថបទពាណិជ្ជកម្ម
ហាង បេ​ប៊ី ឃែ​រ បើកសម្ពោធ​សាខា​ទី​៧ នៅ​តាខ្មៅ និង​ដាក់​ឲ្យ​ប្រើប្រាស់ Mobile App ឈ្មោះ BabyCareKh
20, Sep 2019 , 3:47 pm        
រូបភាព
ដោយ: ថ្មីៗ
​ហាង​លក់​សម្ភារ​ទារក និង​កុមារ បេ​ប៊ី ឃែ​រ បាន​សម្ពោធ​សាខា​ទី​៧​របស់ខ្លួន នៅ​ក្រុង​តាខ្មៅ យ៉ាង​អធិកអធម កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នា​២០១៩​។ អ្នកស្រី សៀ​ប ចន្ទី អគ្គនាយិការ​ហាង​លក់​សម្ភារ​ទារក និង​កុមារ បេ​ប៊ី ឃែ​រ បានចាត់ទុក​ថា​នេះ​គឺជា​ជោគជ័យ​ដ៏​ធំ​របស់ បេ​ប៊ី ឃែ​រ ដែល​បាន​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​រយ​:​ពេល​ជាង ១២​ឆ្នាំ​កន្លងមកនេះ ដោយសារតែ​មានការ​គាំទ្រ​ពី​សំណាក់​អតិថិជន​គ្រប់​ជាន់ថ្នាក់​។ ក្នុងឱកាស​សម្ពោធ​ហាង​ថ្មី​នេះ បេ​ប៊ី​ឃែ​រ ក៏បាន​ប្រកាស ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ Mobile App ឈ្មោះ BabyCareKh ដែលជា​កម្មវិធី​បញ្ចា​ទិញ​ទំនិញ តាមរយ​:​ទូរ​សព្ទ័​ដៃ​។ Mobile App ឈ្មោះ BabyCareKh នេះ​ចូលរួម​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​របស់ បេ​ប៊ី ឃែ​រ ទាំងអស់ ដែលមាន​ការ​រវល់ ឬ​មមាញឹក​ក្នុងការ​បំពេញការងារ​។
 

នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ហាង​លក់​សម្ភារ​ទារក និង​កុមារ បេ​ប៊ី ឃែ​រ ដែលជា​ហាង​ដ៏​ធំជាងគេ​មួយ​ក្នុងប្រទេស​កម្ពុជា បាន​បើកសម្ពោធ​ហាង​ថ្មី ដែលជា​សាខា​ទី​៧ របស់ខ្លួន យ៉ាង​អធិកអធម ដោយមាន​ការចូលរួម​ពី​ភ្ញៀវកិត្តិយស​ជាច្រើនរូប​។ សាខា​ថ្មី​នេះ មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​២១ ចម្ងាយ​ប្រហែល ៨០០​ម៉ែត្រ ពី​រង្វង់​មូល​តាខ្មៅ ខេត្តកណ្តាល​។  
 
​អ្នកស្រី សៀ​ប ចន្ទី អគ្គនាយិការ​ហាង​លក់​សម្ភារ​ទារក និង​កុមារ បេ​ប៊ី ឃែ​រ បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ហាង​ថ្មី​នេះ​ថា ការបើក​សម្ពោធ​សាខា​ថ្មី​នៅ​ទីក្រុង​តាខ្មៅ​នេះ ដោយសារតែ​មានការ​គ្រាំទ្រ​ពី​អតិថិជន​គ្រប់​ជាន់ថ្នាក់ និង​គ្រប់​តំបន់​។ អ្នកស្រី សៀ​ប ច​ន្ធី បានចាត់ទុក នេះ​គឺជា​ជោគជ័យ​ដ៏​ធំ​របស់ បេ​ប៊ី ឃែ​រ ដែល​បាន​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​រយ​:​ពេល​ជាង ១២​ឆ្នាំ​កន្លងមកនេះ ដោយ​បេ​ប៊ី ឃែ​រ បាន​ពង្រីក​សាខា​របស់ខ្លួន ក្នុង​ទីក្រុង​ភ្នំពេញ រហូតដល់ ៦​សាខា រួមទាំង​សាខា​ទី​៧​ថ្មី នៅ​ក្រុង​តាខ្មៅ ដែល​បាន​បើកសម្ពោធ​យ៉ាង​ឱឡារិក នៅថ្ងៃនេះ​។​

 
​អ្នកស្រី បន្តថា បេ​ប៊ី ឃែ​រ តែងតែ​ផ្តោតលើ សេវាកម្ម តម្លៃ​សមរម្យ និង​ការផ្គត់ផ្គង់​សម្ភារ ទារក និង​កុមារ​ដ៏​សម្បូរបែប​។ ដូច្នេះហើយ​បានជា បេ​ប៊ី ឃែ​រ ទទួលបាន​ការគាំទ្រ​ជា​ហូរហែ​ពី​អតិថិជន និង​បាន​ពង្រីក​សាខា​ដល់​ទៅ​៧ មកទល់​សព្វថ្ងៃ​។  គួរ​រំលឹក​ផងដែរ​ថា ហាង​លក់​សម្ភារ​ទារក និង​កុមារ បេ​ប៊ី ឃែ​រ បានចាប់ផ្តើម​ដំណើរ​ក្នុង​ទីក្រុង​ភ្នំពេញ ចាប់តាំងពី​ឆ្នាំ​២០០៨​មកម្ល៉េះ ដែលមាន សាខា​ចំនួន​២​ទីតាំង នៅ​ផ្សារ​ទំនើប​សុ​វណ្ណា  សាខា ប៉ាស្ទ័រ , សាខា ទួលគោក  សាខា​ច្បារអំពៅ សាខា​ផ្សារកណ្តាល និង​សាខា​ទី​៧ គឺ​សាខា​តាខ្មៅ ដែល​បើកសម្ពោធ​ផ្លូវការ​នៅ​ថ្ងៃទី​១៩ ខែកញ្ញា​នេះ​។​
 
​ក្នុង​ឲ្យ​កាស​សម្ពោធ​ហាង​ថ្មី​នេះ ហាង បេ​ប៊ី​ឃែ​រ ក៏បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការដាក់​ឲ្យ​ប្រើប្រាស់ Mobile App ឈ្មោះថា BabyCareKh ដែលជា​កម្មវិធី​បញ្ចា​ទិញ​ទំនិញ តាមរយ​:​ទូរ​សព្ទ័​ដៃ​។ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​ដែលមាន​ការ​រវល់ ឬ​មមាញឹក​ក្នុងការ​បំពេញការងារ​។ 

 
​អតិថិ​ជ​អាច​ទាញ​កម្ម​វី​ធី​មកប្រើប្រាស់​បាន ដោយ​គ្រាន់តែ Scan QR Code នៅលើ stand មាន​ដាក់​តាម​សាខា​របស់​ហាង បេ​ប៊ី​ឃែ​ទាំងអស់ ឬក៏​ចូលក្នុង App Store ឬ Play Store ។ BabyCareKh ជា Mobile App ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​ដែលមាន​ការ​រវល់ ដោយ​គ្រាន់តែ​ចូលទៅក្នុង App របស់ បេ​ប៊ី ឃែ​រ រួច​បញ្ជា​ទិញ ជាការ​ស្រេច​។ ការទូទាត់​លុយ ធ្វើឡើង​នៅពេល​ការដឹក​ទំនិញ​ទៅដល់​ដៃ​អតិថិជន និង​តាម​មធ្យោបាយ​ផ្សេងៗ ហើយ​អតិថិជន​អាច​តាមដាន មើល​ពី​ដំណើរការ​នៃ​ការ បញ្ជា​ទិញ​របស់គាត់​ផងដែរ​។ រឹតតែ​ពិសេស អតិថិជន​នឹង​ទទួលបាន​ប្រូ​ម៉ូ​សិន​ជាច្រើន ពេល​បញ្ជា​ទិញ​អីវ៉ាន់ តាមរយ​: Mobile App មួយ​នេះ​ផងដែរ​៕
 












© រក្សាសិទ្ធិដោយ thmeythmey.com