ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
គ្រួសារសម្តេច សុខ អាន ចំណាយថវិការៀបចំការប្រកួតប៉េតង់ ដើម្បីរំលឹកគុណឪពុក
20, Sep 2019 ,
4:45 pm
រូបភាព
លោក ស សុខា (រាប់ពីឆ្វេងទី៦)ថតរួមគ្នាជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា, រូបភាពទាំងអស់ពីអគ្គនាយកដ្ឋានកីឡា
×
ដោយ:
សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា រៀបចំការប្រកួតកីឡាប៉េតង់ ដណ្តើមពានរង្វាន់សម្តេចវិបុលបញ្ញា សុខ អាន ប្រចាំឆ្នាំ២០១៩ ដែលមានកីឡាករកីឡាការិនីជាង៣០០នាក់ចូលរួម។ ក្រៅពីអភិវឌ្ឍកីឡាប៉េតង់ឲ្យកាន់តែរីកចម្រើន ការប្រកួតនេះ ក៏ជាការរំលឹកគុណសម្តេច សុខ អាន ដែលជាស្ថាបនិកផងដែរ។
ដើម្បីរំលឹកគុណសម្តេច សុខ អាន ដែលជាស្ថាបនិកនិងជាមនុស្សសំខាន់មួយរូប ក្នុងការជួយអភិវឌ្ឍកីឡាប៉េតង់កម្ពុជាឲ្យមានភាពល្បីរន្ទឺទាំងលើឆាកជាតិនិងអន្តរជាតិ សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា នឹងរៀបចំការប្រកួតកីឡាប៉េតង់ ដើម្បីដណ្តើមពានរង្វាន់របស់សម្តេច។ បើតាមលោក ស សុខា ប្រធានសហព័ន្ធ ថវិកាដែលចំណាយលើការរៀបចំពានរង្វាន់នេះ ជាថវិការបស់ក្រុមគ្រួសារសម្តេច សុខ អាន។
លោក ស សុខា បោះប៊ូលជានិមិត្តរូប ដើម្បីបើកការប្រកួតពានរង្វាន់សម្តេចវិបុលបញ្ញា សុខ អាន, រូបពីអគ្គនាយកដ្ឋានកីឡា
«ពានរង្វាន់សម្ដេចវិបុលបញ្ញា សុខ អាន លើកទី៧កើតឡើងក្រោមការជ្រោមជ្រែង និងឧបត្ថម្ភផ្ទាល់ពីក្រុមគ្រួសារសម្ដេច សុខ អាន ដើម្បីរំលឹកដល់គុណូបការៈរបស់សម្ដេច ដែលជាស្ថាបនិកនិងបានចូលរួមអភិវឌ្ឍន៍កីឡាប៊ូល និងប៉េតង់នៅកម្ពុជា។ គុណរបស់សម្តេចបានបង្កើតនូវស្នាដៃ និងសមិទ្ធផលជាច្រើនដល់យើងទាំងអស់គ្នាដែលជាអ្នកជំនាន់ក្រោយ»។ លោក ស សុខា លើកឡើងបែបនេះក្នុងពិធីបើកការប្រកួតពានរង្វាន់សម្តេចវិបុលបញ្ញា សុខ អាន នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩។
នេះជាលើកទី៧ហើយ ដែលសហព័ន្ធបានរៀបចំពានរង្វាន់នេះ ដើម្បីផ្តល់ឱកាសឲ្យកីឡាករកីឡាការិនីមកពីតាមបណ្តាខេត្តនានា បានបង្ហាញ និងបញ្ចេញសមត្ថភាព ដើម្បីសម្រេចគោលបំណង ដែលចង់ក្លាយជាកីឡាករជម្រើសជាតិនាពេលអនាគត។ សម្រាប់លោក ស សុខា ពានរង្វាន់នេះ គឺជាការរួមចំណែកអភិវឌ្ឍន៍កីឡាប៉េតង់កម្ពុជា ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។
«ក្រោមការយកចិត្តទុកដាក់ និងទស្សនៈវែងឆ្ងាយរបស់សម្ដេច សុខ អាន បានបង្កើតអោយមានយុវជនថ្នាលអាយុក្រោម១៧ឆ្នាំ ក្នុងការហ្វឹកហាត់ដើម្បីត្រៀមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ។ រាជរដ្ឋាភិបាលតែឯងមិនអាចសម្រេចទិសដៅ នៃស៊ីហ្គេមឆ្នាំ២០២៣ ឡើយ សហព័ន្ធកីឡាប៊ូល និងប៉េតង់ គឺជាកម្លាំងស្នូលក្នុងការរៀបចំផែនការក្នុងការសម្រេចទិសដៅនេះ»។ នេះជាការបន្ថែមរបស់លោក ស សុខា ដែលជំរុញឲ្យកីឡាករកីឡាការិនីខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព គោរពបទបញ្ហាការប្រកួត និងឈរលើគោលការណ៍ Fair Play។
ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេច សុខ អាន សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជាបានលេចចេញជារូបរាងនៅឆ្នាំ១៩៩១។ ក្រោយដំណើរការ២៨ឆ្នាំ ប៉េតង់កម្ពុជាបានសាងស្នាដៃយ៉ាងច្រើននៅឆាកអន្តរជាតិ តាមរយៈការឈ្នះមេដាយមាស៧២ ប្រាក់៩៣ និងសំរឹទ្ធ១០៣៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប៉េតង់
សុខ អាន
ស សុខា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
8 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម