អត្ថបទពាណិជ្ជកម្ម
ប្រាក់ចំណេញ​បន្ទាប់បន្សំ​របស់ Vietjet ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​អាកាស​ចរណ៍​កំពូល​ទាំង​១២​ក្នុង​ពិភពលោក
20, Sep 2019 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ហូជីមិញ ថ្ងៃទី​២០ ខែកញ្ញា​៖ លទ្ធផល​អាជីវកម្ម​បន្ទាប់ពី​សវនកម្ម សម្រាប់​ពាក់កណ្តាល​ឆ្នាំ​ដំ   បូ​ង​នៃ​ឆ្នាំ​២០១៩ បង្ហាញថា ប្រាក់ចំណេញ​ពី​ការដឹកជញ្ជូន​អ្នកដំណើរ របស់​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បាន​កើនឡើង ១៧% បើ​ធៀប​ទៅនឹង​ដំណាក់កាល​ដូចគ្នា កាលពី​ឆ្នាំមុន ដោយមាន​ទំហំ​ជា​ទឹកប្រាក់ ១៨,៩៨៤ ពាន់​លាន​ដុង (​ស្មើនឹង​៨១៧ លាន​ដុល្លារ​អាមេរិក​)​។

​ស្របពេល​ជាមួយគ្នានេះ ប្រាក់ចំណេញ​បន្ទាប់បន្សំ ពី​ការ​សេវា​មិនមែន​ការដឹកនាំ​បញ្ជូន ដូចជា អីវ៉ាន់​ដែល​លើស​ទម្ងន់ ការបម្រើ​អាហារ​លើ​យន្តហោះ សេវា​ផ្តល់​កន្លែង​អង្គុយ​ពិសេស ឬ​សេវា​ឡើងលើ​យន្តហោះ​ជា​អាទិភាព បាន​កើន​ដល់​ទឹកប្រាក់ ៥,៤២៩ ពាន់​លាន​ដុង (​ស្មើនឹង ២៣៣ លាន​ដុល្លារ​អាមេរិក​) ក្នុង​រយៈពេល​ពាក់កណ្តាល ឆ្នាំ​ដំបូង នៃ​ឆ្នាំ​២០១៩​។ ចំនួន​នេះ បង្ហាញថា ប្រាក់ចំណេញ​បន្ទាប់បន្សំ បាន​កើន​ដល់​ទៅ ៤៣% បើ​ធៀប​ទៅនឹង​ដំណាក់កាល​ដូចគ្នានេះ កាលពី​ឆ្នាំមុន​។



​ប្រាក់ចំណេញ​បន្ទាប់បន្សំ មាន​ចំនួន​២៧% នៃ​ប្រាក់ចំណេញ​សរុប​ជារួម របស់ Vietjet ដែលមាន​ទំហំ​ទឹកប្រាក់ ២០,១៨១​លាន​ដុង (​ស្មើនឹង​៨៧០ លាន​ដុល្លារ​អាមេរិក​) សម្រាប់​ពាក់កណ្តាល​ឆ្នាំ​ដំបូង​នៃ​ឆ្នាំ​២០១៩​។ នេះ​មានន័យថា ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ កំពុងតែ​ស្ថិត​លើផ្លូវ នៃ​ការទទួល​បានកំណត់​អាជីវកម្ម​ល្អប្រសើរ ជាង​ឆ្នាំមុន​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ ក៏បាន​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​១២ ទូទាំង​ពិភពលោក ក្នុងនាម​ជា​ក្រុមហ៊ុន រកបាន​ចំណូល​បន្ទាប់បន្សំ​ខ្ពស់​ជាងគេ​បំផុត​ផងដែ​។ បើ​ធៀប​ទៅនឹង​អត្រា​ចំណូល​ដឹកជញ្ជូន តាមផ្លូវ​អាកាស​សរុប នៅក្នុង​របាយការណ៍ The 2019 CarTrawler Ancillary Revenue YearBook ដែល​ប្រមូលផ្តុំ​របាយការណ៍​ហិរញ្ញវត្ថុ បន្ទាប់ពី​សវនកម្ម​រួច របស់​ក្រុមហ៊ុន​អាកាសចរណ៍​ច្រើនជាង​១០០ ទូទាំង​ពិភពលោក​។

​សម្រាប់​រយៈពេល​ពេញ​១​ឆ្នាំ កាលពី​ឆ្នាំ​២០១៨ កន្លងទៅ ២៣.៥% នៃ​ប្រាក់ចំណេញ​រួម​សរុប​របស់ Vietjet បានកើត​ឡើង​ពី​សេវា​បន្ទាប់បន្សំ​។
​បើ​យោងទៅតាម​គំរូ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព របស់​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​ផ្តល់​តម្លៃ​ទាប ប្រាក់ចំណេញ​បន្ទាប់បន្សំ គឺជា​កត្តា​កាត់សេចក្តី ទៅលើ​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ នៅពេលដែល​ប្រាក់ចំណេញ​បន្ថែម​របស់​ក្រុមហ៊ុន​នោះ កើន​ច្រើនជាង ៩០%​។ 



​ស្រប​ពេលដែល​ពួកគេ នៅតែ​ព្យាយាម​ធ្វើ​ឲ្យ​ប្រាក់ចំណេញ​បន្ទាប់បន្សំ កាន់​តែមាន​ចំនួន​ច្រើនជាង​មុន ក្រុមហ៊ុន​អាកាសចរណ៍ Vietjet កំពុង​តែមាន​គម្រោង​ផ្តល់​សេវា​ជាច្រើន​បន្ថែមទៀត​នៅ​បរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ Noi Bai ក្នុង​ទីក្រុង​ហាណូយ ចាប់ពី​ឆ្នាំ​២០២០ តទៅ​។

​គម្រោង​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន ដល់​ទាំង​អតិថិជន និង​ក្រុមហ៊ុន​អាកាសចរណ៍​ផ្ទាល់ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការធ្វើ​ឲ្យ​ប្រសើរឡើង ទៅលើ​គុណភាព​សេវាកម្ម និង​ការបង្កើន​ប្រាក់ចំណូល​បន្ទាប់បន្សំ​ផងដែរ​។

Vietjet មាន​គោលដៅ​ដណ្តើម​ឲ្យ​បាន ចំណាត់ថ្នាក់​កំពូល​ទាំង​៥ ក្នុង​ពិភពលោក ក្នុងនាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​រកបាន​ប្រាក់ចំណេញ​បន្ទាប់បន្សំ​ច្រើនជាងគេ​បំផុត នៅពេល​អនាគត​ឆាប់ៗ​នេះ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com