អត្ថបទពាណិជ្ជកម្ម
ធ្វើបុណ្យ បុណ្យ​ជួយ​មែន​! ចេញពី​វត្ត​គាស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ត្រូវ​៤០​លាន​រៀល​
20, Sep 2019 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
ដូច​ពាក្យចាស់​ថា «​ធ្វើ​ល្អ បានល្អ​»​។ លោក ម៉ាត់ ព្រ​ហ​ស្ប​ត្តិ៍ ជា​កសិករ នៅ​ក្រុង​សៀមរាប​ម្នាក់​ទៀតហើយ មាន​ឪពុក​ទើប​ចេញពី​ធ្វើបុណ្យ​នៅឯ​វត្ត បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ៥​កំប៉ុង​ចែក​កូនៗ ហើយ​បានគាស់​ត្រូវ​រង្វាន់​៤០​លាន​រៀល​។

​លោក ព្រ​ហ​ស្ប​ត្តិ៍ បញ្ជាក់ថា​៖ «​ពុក​ខ្ញុំ តែងតែ​ពិសា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ជាប្រចាំ​។ ហើយ​ថ្ងៃ​ឈ្នះ​រង្វាន់​ហ្នឹង គឺ​ពេល​គាត់​ចេញពី​វត្ត​ភ្លាម គាត់​ទិញ​វើក WURKZ ៥​កំប៉ុង​ហុច​ចែក​កូនៗ​។ ហើយ​កំប៉ុង​ចុងក្រោយ​គាត់​គាស់​ពិសា​ខ្លួនឯង ស្រាប់តែ​គាត់​ឃើញ​លេខ​៤ ក្នុង​ក្រវិល​កំប៉ុង​។ ភ្នែក​គាត់​អត់​ច្បាស់ គាត់​ក៏រ​ត់ទៅ​សួរ​ប្រពន្ធ​ខ្ញុំ ឱ្យជួយ​ពិនិត្យមើល ប្រពន្ធ​ខ្ញុំ​ថា ត្រូវ​៤០​លាន​ហើយ​។ ឮ​ហើយ មួយ​គ្រួសារ នាំគ្នា​ហ៊ោ​ពេញ​ផ្ទះ​តែម្តង​ឡើង​ផ្អើល​អ្នកជិតខាង​»​។

​លោក ព្រ​ហ​ស្ប​ត្តិ៍ បន្តថា​៖ «​ទឹកប្រាក់​ដែល​ទទួលបាន នឹង​ប្រគល់ឱ្យ​ឪពុក​ខ្ញុំ​ទាំងអស់ ព្រោះ​រង្វាន់​នេះ​កើតចេញពី​សទ្ធា​របស់គាត់​ផ្ទាល់​។ ណាមួយ​គាត់​ចាស់​ហើយ ចង់​យកលុយ​ធ្វើបុណ្យ​សន្សំ​កុសល​»៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com