សង្គមអន្តរជាតិ​
អន្តរជាតិ
ពីងពាង​ខ្លះ​មាន​ភ្នែក​៨​គ្រាប់​! ហេតុអ្វី​ទៅ​?
21, Sep 2019 , 2:51 pm        
រូបភាព
​ភ្នែក​តែ​ពីរ​គ្រាប់​ពិតជា​គ្រប់គ្រាន់​ហើយ​សម្រាប់​សត្វ​មួយចំនួន​ដូចជា ថនិកសត្វ បក្សី ឬ​ពពួក​ល្មូ​ន​ជាដើម​។ ប៉ុន្តែ​សម្រាប់​ពពួកសត្វ​ពីងពាង​ដែលជា​ក្រុម Arachnids ពួកវា​ភាគច្រើន​វិ​វត្ត​
​មក​ជាមួយនឹង​ភ្នែក​ដល់ទី​បួន​គូ​ឯណោះ​។ តើ​ហេតុអ្វី​បានជា​សត្វ​ទាំងនេះ​ត្រូវការ​ភ្នែក​ដល់ទី​៨​គ្រាប់​?

 
​ក្រុម Arachnid មិនមែន​សំដៅ​ទៅលើ​ពីងពាង​ទាំងអស់​នោះទេ​។ Arachnid ជា​ក្រុម​សត្វល្អិត​ដែលមាន​ជើង​បួន​គូ និង​មិនមាន​ប្រមោយ​នៅ​ពីមុខ​។ ពពួក​ពីងពាង​ដែលមាន​ភ្នែក​៨​គ្រាប់​ភាគច្រើន​ជា​ក្រុម​ពីងពាង​លោត ឬ ជា​ភាសា​អង់គ្លេស​ត្រូវបាន​គេ​ហៅថា Jumping Spiders ។ ក្រុម​មួយ​នេះ​ភាគច្រើន​ចេញ​ទៅរក​ចំណី ជៀស​ជាង​ការចាប់​ចំណី​នៅតាម​សំណាញ់​របស់​វា​។ 
 
​ពពួក​ពីងពាង​លោត​មាន​ប្រមាណ​ជា​៥០០០​ប្រភេទ​នៅក្នុង​ធម្មជាតិ​។ តាម​ការបកស្រាយ​រប​ស់​គេហទំព័រ livescience.com ភ្នែក​ចម្បង​របស់​វា​មាន​ចំនួន​ពីរ មាន​ទំហំ​ធំៗ​នៅ​ចំ​កណ្តាល​ក្បាល​។ ភ្នែក​នេះ​មាន​នាទី មើល​រូបភាព​ក្នុង​កម្រិត​មួយ​ច្បាស់លាស់ និង​មិន​លំអៀង​។ វា​ប្រើប្រាស់​ភ្នែក​ទាំងពីរ​នេះ​សម្រាប់​ស្ទង់​មើល​ពី​បរិស្ថាន​ជុំវិញ​។​
 
 អ្នកស្រាវជ្រាវ​មួយចំនួន​បាន​លើកឡើងថា ភ្នែក​របស់​ពីងពាង​ខ្លះ​អាច​ទទួលយក​ពន្លឺ​ស្វាយ​អ៊ុ​ល​ត្រា (UV) បាន​។ សម្រាប់​ភ្នែក​មនុស្ស​វិញ យើង​មិនអាច​ចាប់យក​ពន្លឺ​ស្វាយ​អ៊ុ​ល​ត្រា​បាន​នោះទេ​។ ចុះ​ភ្នែក​តូចៗ​របស់​ពីងពាង​ដទៃទៀត វា​ប្រើប្រាស់​សម្រាប់​អ្វី​? ជាទូទៅ​គឺ​សម្រាប់​ការបង្កើត​រ៉េ​ផ្លិ​ច ដើម្បី​ការពារ​ខ្លួន​ពីស​ត្រូវ​ឬ​សត្វរំពារ​នានា​នៅក្នុង​បរិវេណ​ខ្លួនប្រាណ​របស់​វា​។​
 
 ភ្នែក​បន្លែ​ម​ទាំងនោះ​អាច​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​បង្កើន​ការមើលឃើញ​ជុំវិញ​ឲ្យ​កាន់តែ​ប្រសើរ​។ វា​មាន​មុខងារ​ហាក់បីដូច​ជា​រោម​ប្រមោយ​នៅតាម​ច្រមុះ​សត្វ​ឆ្មារ ឬ​ត្រចៀក​ធំៗ​របស់​សត្វ​ដំរី​ដែរ​។ ដោយសារ​ពីងពាង​ជា​សត្វ​មាន​មាឌតូច ការការពារ​ខ្លួន​រហ័ស និង​ភ្លាមៗ​ជាមួយនឹង​កាលៈទេសៈ​ជា​គុណប្រយោជន៍​យ៉ាង​ពិសេស​ក្នុងការ​រស់នៅ និង​បន្ត​ពូជ​៕ 

Tag:
 ​ចំណេះដឹង​ទូទៅ​
© រក្សាសិទ្ធិដោយ thmeythmey.com