ជាតិ
សង្គមជាតិ
រដ្ឋបាល​ខណ្ឌ​សែន​សុខ ឈប់​យក​ថ្លៃ​បញ្ជាក់​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​ថ្នាក់​ទី​១២​ឆ្នាំ​នេះហើយ​
21, Sep 2019 , 6:59 pm        
រូបភាព
រូបភាព credit សិស្សានុសិស្ស​​ ចេញពី​មណ្ឌល​ប្រឡង​នៅ​វិទ្យាល័យ​បឹងត្របែក ​​​នៅ​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ២០១៩
រូបភាព credit សិស្សានុសិស្ស​​ ចេញពី​មណ្ឌល​ប្រឡង​នៅ​វិទ្យាល័យ​បឹងត្របែក ​​​នៅ​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ២០១៩
ដោយ:
​ភ្នំពេញ​៖ រដ្ឋបាល​ខណ្ឌ​សែន​សុខ លែងយក​ថ្លៃ​លើ​ការបញ្ជាក់​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា បឋមភូមិ វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ និង​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​ថ្នាក់​ទី​១២ សម្រាប់​ឆ្នាំ​២០១៩​នេះហើយ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌ​សែន​សុខ​។



​ការ​លែងយក​ថ្លៃ​សេវា​លើ​ការបញ្ជាក់​វិញ្ញាបនបត្រ​នេះ រដ្ឋបាល​ខណ្ឌ​សែន​សុខ មានបំណង​លើកទឹកចិត្ត​ដល់​សិស្ស​ដែល​បាន​ប្រឡង​ជាប់​បាក់​ឌុប  ដែល​បម្រុង​នឹង​បន្ត​ការសិក្សា​នៅតាម​បណ្តា​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នានា ។ ជាពិសេស​អ្នកបម្រើ​ការងារ​នៅក្នុង​វិស័យ​បែប​សាធារណៈ និង​វិស័យ​ឯកជន​។ 
 
​ការលើកលែង​ការបង់ថ្លៃ​សេវាកម្ម​ការបញ្ជាក់​វិញ្ញាបនបត្រ​នេះ​នឹងមាន​សុពលភាព​ដល់​ថ្ងៃទី​៣១ ខែ​ឆ្នូ ឆ្នាំ​២០១៩​។ ជាមួយគ្នា​ផងដែរ រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​ក៏​លើកលែង​ការបង់ថ្លៃ​លើ​ការបញ្ជាក់​វិញ្ញាបនបត្រ​ទាំងនេះ​ផងដែរ​៕  
 
 

Tag:
 វិញ្ញាបនបត្រ​
  ​ខណ្ឌ​សែន​សុខ​
  ​បាក់​ឌុប​
 ​ អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com