ជាតិ
បុណ្យភ្ជុំបិណ្ឌ
សង្គមជាតិ
រដូវ​ភ្ជុំបិណ្ឌ​៖ ព្រះ​រស់ រង់ចាំ​ផ្លូវ​…!
22, Sep 2019 , 10:32 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ មិនមែន​តែ​អ្នក​ចែក​ឋាន​ទៅ​ទេ ដែល​រង់ចាំ​ផ្លូវ​កូនចៅ សាច់ញាតិ​នោះ សូម្បីតែ​ឪពុកម្តាយ យាយ​តា បងប្អូន​ជិត​ឆ្ងាយ​ដែល​នៅមាន​ជីវិត ក៏​ទន្ទឹងរង់ចាំ​ផ្លូវ​សាច់ញ្ញាតិ​បងប្អូន​ទៅវិញទៅមក​ដូចគ្នា​ដែរ​។ ជាពិសេស ឪពុកម្តាយ និង​កូនបង្កើត​តែម្តង​។ ប្រសិនបើ​ឃើញតែ​កូន​គេ​មកលេង​ផ្ទះ ហើយ​អត់​ឃើញ​កូន​ខ្លួនឯង​ទេ ពេលនោះ ពួកគាត់​ពិតជា​ពិបាកចិត្ត និង​តូចចិត្ត​យ៉ាងខ្លាំង​។​
 


​សម្រាប់់​ពួកគាត់ លុយកាក់​មិន​សំខាន់​ឡើយ អ្វីដែល​សំខាន់ គឺ​វត្តមាន​កូនចៅ​នៅ​ចំពោះមុខ​ពួកគាត់​។ តើ​កូនចៅ​យល់​អារម្មណ៍​អ្នកមានគុណ​មួយ​នេះ​ឬទេ​? ចូរ​កុំ​ធ្វើ​អ្នកមានគុណ​ខកចិត្ត បើ​លក្ខខណ្ឌ​ជីវិត​របស់​លោកអ្នក​អនុញ្ញាត​៕​


© រក្សាសិទ្ធិដោយ thmeythmey.com