ជាតិ
សង្គមជាតិ
អភិបាលខេត្តសៀមរាបឱ្យយុវជនពិចារណារឿងអង្គុយហូបអាហារ ផឹកគ្រឿងស្រវឹង និងចោលសំរាមមុខអង្គរវត្ត
× សៀមរាប៖ អភិបាលខេត្តសៀមរាប ក៏បានតាមដានរឿងរ៉ាវក្នុងបណ្ដាញសារព័ត៌មានដែលចុះផ្សាយព្រោងព្រាត ករណីរិះគន់របស់ភ្ញៀវទេសចរដែរ ដែលក្នុងនោះបានរិះគន់បញ្ហាបរិស្ថាននៅតាមប្រាសាទដូចជានៅក្នុងកសិន្ធុអង្គរវត្តថាសុទ្ធតែសំរាម។ ក្នុងនាមជាថ្នាក់ដឹកនាំ លោក ទៀ សីហា ប្រាប់ថាទៅយុវជនថា លោកមានការឈឺចាប់ណាស់ពេលឃើញព័ត៌មានទាំងនោះបន្តចុះផ្សាយចំណុចអវិជ្ជមានរបស់ខេត្ត។ ជាមួយគ្នានោះ លោកអភិបាលខេត្តបានប្រាប់ឱ្យយុវជន គួរពិចារណាឡើងវិញចំពោះទង្វើមួយចំនួនដូចជាការទៅអង្គុយហូបអាហារ សេពភសជ្ជៈ គ្រឿងស្រវឹង និងចោលសំរាមដូចជាកំប៉ុងអណ្ដែតពេញកសិន្ធុអង្គរវត្ត ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ខេត្តសៀមរាប ក៏ដូចជាវិស័យទេសចរណ៍។ លោក ទៀ សីហា សង្កត់ធ្ងន់ថា ទង្វើទាំងនេះខុសពីពាក្យសំដីដែលតែងនិយាយថា «យើងស្រឡាញ់ប្រាសាទអង្គរវត្ត យើងស្រឡាញ់ខេត្តសៀមរាប»។
សូមស្ដាប់ការលើកឡើងរបស់លោក ទៀ សីហា នាឱកាសពិធីចែករង្វាន់លើកទឹកចិត្តសិស្សនិទ្ទេសA និងសិស្សនិទ្ទេសB នាសាលាខេត្តសៀមរាបនាថ្ងៃទី២០ កញ្ញា
«...ប្អូនៗជាអ្នកខេត្តសៀមរាប ខ្លះជាអ្នកចំណូលថ្មី តែចំពោះអ្នកខេត្តសៀមរាបតែងនិយាយយើងប្រាសាទអង្គរវត្ត យើងស្រឡាញ់ខេត្តសៀមរាប តែឥឡូងប្រាសាទអង្គរវត្តតាមសារព័ត៌មានយ៉ាងម៉េច? សំរាមពេញកសិន្ធុអង្គរ សំរាមកើតចេញពីណា មិនមែនព្រះបាទជ័យវរ្ម័នមកពង្រាយទេ គឺមានតែយើងទេ មានកំប៉ុងកូកា ស្រាបៀអង្គរអណ្ដែតពេញអង្គរ ដល់ពេលគេថត ភ្ញៀវទេសចរឃើញថាប្រាសាទអង្គរសុទ្ធតែសំរាម គេអត់មក ដល់ពេលនេះគេបន្ទោសអាជ្ញាធរខេត្តអត់មានធ្វើអ្វីសោះ។ អ៊ីចឹង ក៏លើកជាចំណោទមួយសួរប្អូនៗថា មិនយកអ្នកណាខុសអ្នកណាត្រូវទេ សូមឱ្យមានការចូលរួមទាំងអស់គ្នា...» នេះជាការលើកឡើងរបស់លោ ទៀ សីហា៕
Tag:
ទៀ សីហា
បរិស្ថាន
អនាម័យ
សំរាម
អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com