អន្តរជាតិ
សាលាមួយនៅអាមេរិកឲ្យសិស្សធ្វើកាយវិការ និងតុបតែងដោយសេរីលើរូបថតកាត
× ជាទូទៅ សិស្សទាំងអស់ត្រូវមានកាតសម្គាល់ខ្លួន ដោយមានរូបថតពាក់កណ្តាលខ្លួន [ផ្ទៃមុខ] ជាមួយឯកសណ្ឋានសាលា ឬអាវដែលសមរម្យ។ ប៉ុន្តែសម្រាប់សិស្សនៅវិទ្យាល័យ North Farmington សហរដ្ឋអាមេរិកឯណោះវិញ សិស្សមានសិទ្ធិថតគ្រប់សកម្មភាពរបស់ខ្លួន សម្រាប់កាតសម្គាល់ខ្លួនប្រចាំសាលា។
ស្ថិតក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក ថ្នាក់ដឹកនាំសាលា North Farmington បានកត់សម្គាល់ថា ការតម្រូវឲ្យសិស្សមានភាពម៉ត់ចត់តាមលក្ខខណ្ឌខ្លាំងពេកនោះ នឹងមិនបង្កើតអនុស្សាវរីយ៍ដ៏ចងចាំសម្រាប់ពួកគេនៅសាលានោះឡើយ។
ជារៀងរាល់ឆ្នាំ សាលា North Farmington បានអនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួន អាចថតរូបជាមួយនឹងកាយវិការដោយសេរី នៅឆ្នាំចុងក្រោយ មុនចូលនិវត្តន៍ ប៉ុន្តែករណីនេះ បានធ្វើឲ្យសិស្សទូទៅចាប់អារម្មណ៍។ ហើយចាប់ពីចូលបវេសនកាលឆ្នាំ២០១៩ ក្រុមនិស្សិតបាននាំគ្នាបង្ហោះព្រោងព្រាតពេញបណ្តាញសង្គម Twitter ដោយភ្ជាប់ជាមួយ Hashtag #NFID20 ។
តាមរយៈ Hashtag #NFID20 គេបានសង្កេតមានរូបភាពប្លែកៗជាច្រើននៅលើកាតសិស្សនៃវិទ្យាល័យ North Farmington ជាពិសេសសិស្សទាំងនោះ តុបតែងខ្លួន តាមនិមិត្តរូបដែលខ្លួនចូលចិត្ត។ ទោះបីជាយ៉ាងណាក៏ដោយ រូបភាពមួយចំនួន គ្រាន់តែរចនាឡើងដើម្បីទាក់ទាញអ្នកប្រើប្រាស់បណ្តាញសង្គមប៉ុណ្ណោះ ដោយអ្នកខ្លះមិនមែនជាសិស្សនៅសាលា North Farmington នោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com