ជាតិ
ពីនេះ ពីនោះ
បន្ទាយមានជ័យ​
22, Sep 2019 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ

​បទ បថ្យាវត្ត​

-​ក្រសា​កុក​ក្រៀល​រនាល​ចឹក​ត្រី​    ​ត្រពាំងថ្ម​ល្បី​ជា​ដែន​ជម្រក​
​សម្បូរ​ចំណី​សត្វ​ស្លាប​ជុំ​ជ្រក​    ​    ​ទាក់ភ្នែក​ភ្ញៀវ​មកពី​ទីជិត​ឆ្ងាយ​។​


-​ប៉ោយប៉ែត​អូរជ្រៅ​មុន​មក​ម្តង​ណាយ​    ​ជូន​ភ័យ​មុខ​ស្វាយ​ខ្លាច​មីន​តាមផ្លូវ​
​ពេលនេះ​ចេញចូល​បាន​គ្រប់​រដូវ​    ​ក្រោយ​ដី​មីន​ត្រូវ​ប្រែជា​ចម្ការ​។​

-​មានជ័យ​មានជោគ​ទាំង​ភោគ​ផលា​    ​ប្រាង្គ​បន្ទាយឆ្មារ​រក្សា​ទឹកដី​
​ទាំង​បន្ទាយទ័ព​បន្ទាយ​នាង​ក្តី​    ​ប៉ោយប៉ែត​ក្រុង​ថ្មី​ដី​កាន់តែ​ថ្លៃ​។​

-​សិរីសោភ័ណ​ថ្មពួក​ម៉ាឡៃ​    ​ស្វាយចេក​ឡើងដៃ​អ្នកស្រុក​ធូរធា​
​ពីមុន​ធ្លាប់​ល្បី​ជាទី​វ៉ៃ​គ្នា​    ​ចាស់ៗ​ច្បាស់​ជា​មិនទាន់​ភ្លេច​ឡើយ​។​

-​ធ្វើស្រែ​បាន​ស្រូវ​ផ្លូវ​ប្រែ​ស្រួល​ហើយ ផ្សារ​ជិតបង្កើយ​ច្រូត​ហើយ​ឈ្មួញ​ទិញ​
​មាន​ច្រកចេញចូល​ស្រួល​ប្តូរ​ទំនិញ មិន​ខ្លាច​ជូរ​ជ្រេញ​រលួយ​ខាតដើម​។​

-​បន្ទាយមានជ័យ​ក្រៃ​លូតលាស់​ស្បើម អ្នកជំនួញ​ផ្តើម​ចាយ​លាន​ដុល្លារ​
​សង់​ឃ្លាំង​រោងចក្រ​ផ្ទះល្វែង​វីឡា​    ​បង្កើត​ទាំង​ផ្សារ​ការងារ​មិន​ខ្វះ​។​

-​ខេត្ត​ដែន​ពាយព្យ​គាប់​គន់​ល្អល្អះ​    ​ផ្តាំ​ភ្ញៀវ​ក្មេង​ចាស់​មកលេង​កុំ​ខាន​
​បន្ទាយមានជ័យ​សប្បាយ​ក្សេមក្សាន្ត សម្រាក​ស​ម្រា​ន​បាន​គ្រប់​រដូវ​៕​    ​



​    ​    ​


 



© រក្សាសិទ្ធិដោយ thmeythmey.com