ជាតិ
សង្គមជាតិ
ទូត​អាមេរិក​ថ្មី សរសើរ​ក្រុងភ្នំពេញ​ថា «​ទីក្រុង​គជ់​»
22, Sep 2019 , 4:39 pm        
រូបភាព
រូបពីTwitter ទូតអាមេរិក៖ ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជាលោក W.Patrick Murphy ឈរស្លៀកខោខ្លី និងអាវដៃខ្លី
រូបពីTwitter ទូតអាមេរិក៖ ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជាលោក W.Patrick Murphy ឈរស្លៀកខោខ្លី និងអាវដៃខ្លី
​មកដល់​កម្ពុជា​ទើបតែ​បាន​៥​ថ្ងៃ​ប៉​ណ្ណោះ ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​លោក W.Patrick Murphy បាន​សរសើរ​រាជធានី​ភ្នំពេញ​ថា «​ជាទី​ក្រុង​គជ់​នៃ​អាស៊ី​»​។ ការលើកសរសើរ​នេះ ធ្វើឡើង​ក្រោយ​លោក​បានធ្វើ​ដំណើរ​ទស្សនា​តាម​តំបន់​នានា​ក្នុង​ក្រុងភ្នំពេញ និង​ធ្វើ​លំ​ហាត់ប្រាណ​តាម​មាត់ទន្លេ​មុខ​ព្រះ​បរម​រាជ​រាំង នា​ថ្ងៃអាទិត្យ​នេះ​។​
 
​លោក Murphy បាន​សរសេរ​លើ Twitter របស់ខ្លួន​ថា លោក​ពិតជា​ទទួលបាន​អារម្មណ៍​ពិសេស និង​អស្ចារ្យ ក្រោយ​បាន​ដើរ​ទស្សនា​ជុំវិញ​ទីក្រុង​ភ្នំពេញ​នា​រសៀល​ថ្ងៃអាទិត្យ​នេះ​។ តាមរយៈ​ឃ្លា​ភ្ជាប់​នោះ ទូត​អាមេរិក​រូបនេះ បាន​បញ្ជាក់ថា​៖ «​គជ់​នៃ​អាស៊ី​» ដែល​កំពុង​រំលេច​ខ្លួន​នៅលើ​ដង​ទន្លេមេគង្គ​ ទន្លេសាប និង​ទន្លេបាសាក់​»​។ 
 
 
​លោក Murphy បាន​មកដល់​ប្រទេស​កម្ពុជា ដើម្បី​កាន់ការ​ងារ​ទូត កាលពី​ថ្ងៃទី​១៨ កញ្ញា​កន្លងមក​។ រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ លោក បាន​ចូលរួម​ពិធី​កាន់បិណ្ឌ​ជាមួយ​ប្រជាពលរដ្ឋ រួមទាំង​ការធ្វើ​លំ​ហាត់ប្រាណ​តាមផ្លូវ​សាធារណៈ ដើម្បី​សង្កេតមើល​ពី​ទំនៀមទម្លាប់ និង​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា​ផងដែរ​។​
 
​មុន​ដល់​កម្ពុជា​លោក​ទូត​អាមេរិក​ថ្មី​រូបនេះ ក៏បាន​សរសេរ​លើ​បណ្តា​ញ Twitter ថា​៖«​ខ្ញុំ នឹង​ពង្រឹង​ទំនាក់ទំនង​រវាង​អាមេរិក​និង​កម្ពុជា​»​។​
 

 

© រក្សាសិទ្ធិដោយ thmeythmey.com