បទ បថ្យាវត្ត
-រឿងទុំភក្តីកើតដីបាភ្នំ ជួបស្នេហ៍ត្បូងឃ្មុំមានដល់សព្វថ្ងៃ
ចង់ប្តូរសង្គមទុំសុខចិត្តក្ស័យ រាជសារក្នុងដៃទុំស៊ូលាក់ទុក។
-ទុំទាវស្មោះស្នេហ៍មិនកែទំនុក ត្រូវចងក្រងទុកសិក្សាសព្វថ្ងៃ
ពេលនេះសូមលើកបាភ្នំសម័យ ព្រៃវែងក្រោមដៃស្រុកអភិវឌ្ឍន៍។
-ចុងប៉មអមសួនមួនមានមុខមាត់ ផ្លូវភ្លឹងលែងភ្លាត់ក្រុងស្រស់ឆើតឆាយ
មេសាងពាមជរពាមរក៏សប្បាយ ពារាំងល្បីឆ្ងាយសម្បូរស្រែប្រាំង។
-កំពង់លាវល្បីដីត្រូវប៉ាន់ខ្លាំង ហាងតូចធំតាំងផ្តុំនៅអ្នកលឿង
កំពង់ត្របែកស្វាយអន្ទរសឿង អ្នកស្រុកផ្ទះក្បឿងភ្លើងមានគ្រប់គ្នា។
-ល្បីមានសាកលដល់កំចាយមារ បណ្តុះវិជ្ជាផ្នែកកសិកម្ម
និស្សិតរាប់ពាន់ចប់ចេញរាល់ឆ្នាំ រុក្ខាផ្សំផ្សាំថ្នាំសត្វតូចធំ។
-ស៊ីធរកណ្តាលអភិបាលល្អ ប្រជាអបអរសេវាតាមឃុំ
ពោធិ៍រៀងរីករាយរស់បានសមរម្យ បុណ្យការជួបជុំជប់លៀងមិនស្ងាត់។
-ព្រៃវែងលែងខ្វល់ដល់គ្រោះវិបត្តិ រឿងអត្តខាត់ត្រូវចាត់ដោះស្រាយ
អាជ្ញាធរខ្លាំងញ៉ាំងរាស្ត្រសប្បាយ ស្មេរបរិយាយតាមរបាយការណ៍៕