ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
តើ​ពាក្យ​«​បច្ច័យ​»​មានន័យ​ច្បាស់លាស់​ដូចម្តេច​?
16, Apr 2024 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«​បច្ច័យ​»​ដែល​អាន​ថា បុ័​ច ចៃ នោះ​សរសេរ​ជា​បាលី ប​ច្ច​យ ហើយ​សំស្ក្រឹត ប្រ​ត្យ​យ មានន័យថា ហេតុ​ជាទី​អាស្រ័យ​ត​គ្នា​,​ទំនង លំ​អាន ហេតុដែល​នាំ​ឲ្យ​ផល​ប្រព្រឹត្តទៅ​។ ក្នុងន័យ​ម្យ៉ាងទៀត​«​បច្ច័យ​» សំដៅលើ​គ្រឿង​អាស្រ័យ​សម្រាប់​បព្វជិត​។ «​បច្ច័យ​»​សរសេរ​ជា​ភាសា​បារាំង Suffixe​។



​បើតាម​ការបកស្រាយ​ពី ភិក្ខុ វ​ជិ​រ​ប្ប​ញ្ញោ គូ សុភាព សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ ពាក្យ​«​បច្ច័យ​»​គឺមាន​ន័យ​ខុសពី​«​លុយ​»​និង​«​សទ្ធា​»​។ ភិក្ខុ វិ​ជរ​ប្ប​ញ្ញោ គូ សុភាព ពន្យល់ថា «​លុយ​» ជា​ផ្នែក​មួយ​នៃ​បច្ច័យ​ប៉ុណ្ណោះ ដែល​គេ​ចាត់ទុក​លុយ​បូក​បញ្ចូល​ជា​បច្ច័យ ដែលមាន​ដូចជា សំពត់ ខោអាវ ស្បង់​ចីពរ ផ្ទះសម្បែង វត្ត សាលា ជាដើម​។ 
 
​ចំណែក​ពាក្យ​ថា «​សទ្ធា​»​សំដៅលើ​ការ​មានចិត្ត​ជ្រះថ្លា ជឿជាក់ថា​ធ្វើអំពើ​ល្អ នឹង​ទទួលបាន​ផល​ល្អ​។ «​របស់​ដែល​យើង​ធ្វើ​ទាន​ហ្នឹង​អាហ្នឹង​គេ​ហៅថា បច្ច័យ ដែល​ភាគច្រើន​ហៅថា លុយ​ហ្នឹងឯង​។ សម័យ​ឥឡូវ​គេ​ច្រើន​និយម​ហៅថា លុយ ជា​បច្ច័យ ប៉ុន្តែ​បច្ច័យ អាចមាន​ច្រើន​លើស​ហ្នឹង​ទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់​ព្រះអង្គ​គ្រូ គូ សុភាព ដែលជា​ភិក្ខុ វិ​ជរ​ប្ប​ញ្ញោ គង់នៅ​វត្ត​និគ្រោធ​វ័ន គល់​ទទឹង​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com