ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មិន​ត្រឹមតែ​ផ្អែម​ឈ្ងុយ “​ផ្លែ​មៀន​” ទប់ស្កាត់​ជំងឺ​ជាច្រើន​ទៀត​
22, Sep 2023 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មៀន ជា​ផ្លែឈើ​ហូប​ផ្លែ​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ផ្អែម​ឈ្ងុយ​នៅពេល​ទុំ​និង​សម្បូរ​ណាស់​ក្នុងប្រទេស​កម្ពុជា​។ ទោះបីជា​ភាគច្រើន​នៃ​ពួកយើង​ស្គាល់ ហើយ​ឧស្សាហ៍​ទទួលទាន​ផ្លែឈើ​នេះ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​ចំពោះ​សុខភាព​ឡើយ​។ ថា​តើ​ផ្លែ​មៀន​មាន​ឥទ្ធិពល​ល្អ​យ៉ាងណា​ខ្លះទៅ​?



​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ផល​ល្អៗ​នៃ​ការ​ទទួលទាន​ផ្លែ​មៀន ៖

១. ទប់ស្កាត់​ជំងឺមហារីក​
​នោះ​ក៏​ព្រោះតែ​ផ្លែ​មៀន​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ polyphenols សារធាតុ flavonoids និង​សារធាតុ polysaccharides ដែលមាន​ប្រសិទ្ធភាព​កម្ចាត់​រ៉ាឌីកាល់​សេរី​ទប់ស្កាត់​ជំងឺមហារីក​គួរឱ្យកត់សម្គាល់​។​

២. ប្រយុទ្ធប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​
​ផ្លែ​មៀន​មាន​ផ្ទុក​សារធាតុ phytochemicals ជួយ​ប្រយុទ្ធប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​ទប់ស្កាត់​ជំងឺ​និង​បញ្ហា​សុខភាព​ផ្សេងៗ​ដែល​បង្កឡើង​ដោយសារ​បញ្ហា​នេះ​។​

៣. ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​
​នោះ​ក៏​ព្រោះតែ​ផ្លែ​មៀន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​ដែល​ជួយ​ដោះស្រាយ​និង​ទប់ស្កាត់​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​បាន​យ៉ាង​ប្រសើរ​។​

៤. បំបាត់​ទល់លាមក​
​ផ្លែ​មៀន​មាន​ផ្ទុក​ជាតិ​សរសៃ​និង​ជាតិ​ទឹក​ខ្ពស់​ដែល​ជួយ​ដោះស្រាយ​បញ្ហា​ពិបាក​រំលាយ​អាហារ​ទល់លាមក​ឆាប់រហ័ស​។​

៥. សុខភាព​ភ្នែក​
​វីតាមីន B ជាពិសេស​វីតាមីន B6 វីតាមីន B12 និង​អាស៊ីត​ហ្វូ​លិ​ក​ដែលមាន​ផ្ទុក​នៅក្នុង​ផ្លែ​មៀន​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ភ្នែក​ជាច្រើន ព្រមទាំង​ពង្រឹង​សុខភាព​ភ្នែក​ល្អប្រសើរ​ផងដែរ​។​

៦. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
​ផ្លែ​មៀន​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ polysaccharides ដែល​ជួយ​បង្កើន​ភាព​សកម្ម​នៃ​កោសិកា​គ្រាប់​ឈាមស​ហើយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ឱ្យ​កាន់តែ​ប្រសើរ​រឹងមាំ​ឡើង​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com