ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាន​អត្ថបទ​នេះ​រួច អ្នក​អាច​នឹង​ប្រែចិត្ត​ចង់​ញ៉ាំ “​ម្ទេស​” មិន​ខាន​
24, Sep 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ធ្លាប់​ស្គាល់​ផ្លែ​ម្ទេស ប៉ុន្តែ​ប្រហែលជា​មិន​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​ម្ទេស​នេះ​ចំពោះ​សុខភាព​រាងកាយ ឡើយ​! ម្ទេស​ត្រូវបាន​យកមក​បន្ថែម​ក្នុង​អាហារ​ផ្សេងៗ​ដើម្បី​បង្កើន​រសជាតិ រួមទាំង​ធ្វើជា​ទឹកជ្រលក់​ផងដែរ​។ បើទោះជា​មិនចេះ ឬ​ចូលចិត្ត​ម្ទេស​ក៏ដោយ ក្រោយពី​អាន​អត្ថបទ​នេះ​រួច​អ្នក​ប្រាកដជា​អាច​នឹង​ផ្លាស់​ចិត្ត​រៀន​ទទួលទាន​តិចៗ​មិន​ខាន​។



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​ម្ទេស​ក្នុង​កម្រិត​សមល្មម ៖

១. ទប់ស្កាត់​ជំងឺមហារីក​

​ម្ទេស​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជាច្រើន​ប្រភេទ រួមទាំង​សារធាតុ capsaicin ដែល​អាចជួយ​ការពារ​រាងកាយ​ប្រយុទ្ធ​ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី​ទប់ស្កាត់​ជំងឺមហារីក​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទាំងនោះ​ក៏​ជួយ​ពន្យឺត​ដំណើរការ​នៃ​ភាព​ចាស់​តាម​វ័យ​ផងដែរ​។​

២. ប្រយុទ្ធប្រឆាំង​ការ​រលាក​

​ម្ទេស​មាន​ផ្ទុក​សារធាតុ capsaicin ដែល​ប្រយុទ្ធប្រឆាំង​ការ​រលាក​ផ្សេងៗ​ក្នុង​រាងកាយ​ជួយ​ទប់ស្កាត់​បញ្ហា​ឈឺសន្លាក់​បាន​យ៉ាង​ប្រសើរ​។​

៣. បង្កើន​ការរំលាយ​អាហារ​

​ម្ទេស​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ dietary fiber ជួយ​រក្សា​ចលនា​ប្រក្រតី​នៃ​ពោះវៀន រួមទាំង​ជួយ​ក្នុងការ​សម្អាត​ពោះវៀនធំ​ផងដែរ​។ ជាតិ​សរសៃ​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​ក្នុងការ​ទប់ស្កាត់​អាកា​រៈ​ទល់លាមក​។​

៤. សុខភាព​ភ្នែក​

​ម្ទេស​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន A ជួយ​បង្កើន​សុខភាព​ភ្នែក​មើលឃើញ​បាន​កាន់តែច្បាស់ និង​ចៀស​ផុតពី​ជំងឺ​ភ្នែក​ផ្សេងៗ​ផងដែរ​។​

៤. ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​

​ជាតិ​ដែក​ជា​សារធាតុចិញ្ចឹម​ចាំបាច់​ជួយ​បង្កើន​កម្រិត​នៃ​អេ​ម៉ូ​ក្លូ​ប៊ី​ន​ដែល​ដឹកនាំ​អុកស៊ីសែន​ទៅ​ផ្គត់ផ្គង់​រាល់​គ្រប់​កោសិកា​រាងកាយ និង​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ផងដែរ​។​

៥. ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​រ៉ែ​ចាំបាច់​

​ម្ទេស​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​រ៉ែ​ចាំបាច់​ជួយ​រក្សាសុខ​ភា​ពរាងកា​យ​គ្រប់គ្រង​សម្ពាធ​ឈាម និង​ចង្វាក់បេះដូង​ដូចជា​ម៉ាញ៉េ​ស្យូ​ម ប៉ូ​តា​ស្យូ​ម ជាតិ​ដែក និង​ម៉​ង់​កា​ណែ​ស​។​

៦. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​

​ម្ទេស​ខៀវ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែលមាន​ប្រសិទ្ធភាព​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ទប់ស្កាត់​ជំងឺ​ផ្សេងៗ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com