អត្ថបទពាណិជ្ជកម្ម
កូ​កា​-​កូ​ឡា ប្រែក្លាយ​ទីក្រុង​ទាំងមូល​ជាមួយនឹង​ថាមពល​ជំនាន់​ថ្មី​
23, Sep 2019 , 11:57 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ភេសជ្ជៈ​បង្កើន​ថាមពល Coca-Cola Energy ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៩ នៅក្នុង​ក្លិប​កម្សាន្ត​សោ​ន​(Sound) ដោយមាន​ការចូលរួម​ពី​ភ្ញៀវកិត្តិយស ជាង​១៥០​នាក់ ដែលជា​បណ្តា​ដៃគូ​យុទ្ធសាស្ត្រ អតិថិជន និង​តារា​កិត្តិយស​ល្បីៗ​ដែលមាន​ដូចជា​៖ កញ្ញា ទេព បូ​ព្រឹក្ស​, Peace Chong ក្រុម​រាំ OMG និង​ឌី​ជេ​អា​ឡិច​។​

Coca-Cola Energy បន្ត​ផ្តល់​ភាព​ភ្ញាក់ផ្អើល​ដល់​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​កម្ម​វិធីចែក​ផលិតផល ក៏ដូចជា​ការបង្ហាញ​ពិព័រណ៍​តាម​ដង​វិថី ដែល​បានចាប់ផ្តើម​នៅ​ថ្ងៃទី​៣០ ខែសីហា នៅ​ជាច្រើន​ទីតាំង​ផ្សេងៗ ក្នុង​រាជធានី​ភ្នំពេញ​។ កម្មវិធី​នេះ ធ្វើឡើង​ដើម្បី​ចែកជូន​ភេសជ្ជៈ Coca-Cola Energy ដោយ​ឥតគិតថ្លៃ  ជាង​ដប់​ម៉ឺន​កំប៉ុង​ដល់​អតិថិជន​គោលដៅ ដើម្បីឱ្យ​ពួកគាត់ បាន​ភ្លក្ស​រសជាតិ​ភេសជ្ជៈ​បង្កើន​ថាមពល​ជំនាន់​ថ្មី តាមរយៈ​អន្តរសកម្មភាព ជាមួយ ម៉ាស៊ីន LED ភេសជ្ជៈ​Coca-Cola Energy និង​រថយន្ត​LED ដំបូង​គេ​បង្អស់ ដែល​ត្រូវបាន​តុបតែង​ជាមួយនឹង​ការ​រចនា​ប្លែក​ភ្នែក​នៃ​រលក ថាមពល​ជំនាន់​ថ្មី​។​



​ក្រុមការងារ Coca-Cola Energy ចំនួន ២ ក្រុម បាន និង​បន្ត​មាន​វត្តមាន នៅ​ទីក្រុង​ភ្នំពេញ​រយៈពេល ៤​សប្តាហ៍ រាប់​ចាប់ពី​ថ្ងៃទី​៣០ ខែសីហា រហូតដល់​ចុងខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​៨៦ ទីតាំង​ទូទាំង​រាជធានី​ភ្នំពេញ​។ ដូច្នេះ​សូម​តាមដាន​ទាំងអស់គ្នា ដោយ​ក្រុមការងារ អាច​នឹង​ចុះ​ដល់ទី​តាំងរបស់​លោកអ្នក​ផ្ទាល់ នៅក្នុង​កំឡុង​ពេលនេះ​។ ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​ខកខាន​មិន បាន​ជួប​ពួកគាត់​ទេ សូមកុំ​បារម្ភ ឥឡូវនេះ​ផលិតផល​នេះ អា​ចរក​ទិញ​បាន​នៅ​គ្រប់​បណ្តាញ​ចែកចាយ​ទាំងអស់ ដែលមាន​ដាក់លក់​ក្នុងតម្លៃ​លក់​សមរម្យ គឺ​២,០០០​រៀល ជាមួយនឹង​ចំណុះ​២៥០ml ក្នុង​មួយ​កំប៉ុង​។

​ជាមួយនឹង​ការ​លាយ​បញ្ចូល​គ្នា ជាមួយ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​នៃ​កាហ្វេ​អ៊ី​ន ដែល​នាំយក​ពី​គ្រាប់​ហ្គា​រ៉ា​ន់​ណា​ពី​ធម្មជាតិ វីតាមីន​B  និង​រសជាតិ​ឈ្ងុយឆ្ងាញ់ ជាមួយនឹង​ភាពស្រស់​ស្រាយ​ពី​កូ​កា​-​កូ​ឡា Coca-Cola® Energy ត្រូវបាន​គេ​រំពឹងថា នឹង​នាំមក​នូវ​ថាមពល​ជំនាន់​ថ្មី​ដល់​អ្នក​ពិសា នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​



​តាមរយៈ​ការធ្វើ​ត្តេ​ស​ផលិតផល Coca-Cola Energy មុនពេល​ដាក់លក់​ជា​ផ្លូវការ ជាមួយនឹង​អតិថិជន​កម្ពុជា ដែលជា​អ្នក​និយម​ពិសា​ភេសជ្ជៈ​ប៉ូវ​កម្លាំង លទ្ធផល​ដែល​យើង​ទទួលបាន គឺ​ល្អ​លើសពី​ការរំពឹងទុក ដោយ​ទទួលបាន​នូវ​ចម្លើយ​ជា​វិជ្ជមាន ចំពោះ​រសជាតិ និង​ការ​រចនា​សំបក​វេច​ខ្ចប់​ដ៏​លេចធ្លោ​។ ក្រោម​ពាណិជ្ជសញ្ញា​កូ​កា​-​កូ​ឡា ដែល​ត្រូវបាន​ទទួលស្គាល់​ជា​សាកល ភេសជ្ជៈ​ថ្មី​មួយ​នេះ នឹង​ទទួល​បានការ​សាទរ​ពី​អ្នក​ពិសា​កាន់តែច្រើន ដោយសារតែ​រសជាតិ​ដ៏      អស្ចារ្យ ក៏ដូចជា​ការបង្កើន​ថាមពល​រាងកាយ និង​ស្មារតី​យ៉ាង​ឆាប់រហ័ស​។​



​អតិថិ​ជ​ម្នាក់​ដែល​បាន​ភ្លក្ស​ភេសជ្ជៈ Coca-Cola Energy ឈ្មោះ លោក ថន ប៊ុន​ថៃ អាយុ ១៩​ឆ្នាំ បាន​មានប្រសាសន៍ថា​៖«​រសជាតិ​ត្រូវ​ម៉ាច់​តែម្តង​…..​រសជាតិ​ប្លែក និង​មាន​ជាតិ​ជូរ​តិចៗ ដែល​ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ស្រស់ស្រាយ បន្ទាប់ពី​ផឹក​វា​»​។ ដូចគ្នា​ដែរ អ្នកនាង​មាន សិលា អាយុ ២៨​ឆ្នាំ ក៏បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ថា​៖«​រសជាតិ​ឆ្ងាញ់​… រាង​ជូរ​បន្តិច តែ​ជា​បែប​ដែល​ខ្ញុំ​ចូលចិត្ត និង​ផ្តល់ឱ្យ​ខ្ញុំ​នូវ​កម្លាំង​ភ្លាមៗ​បន្ទាប់ពី​ញ៉ាំ​រួច​»​។​



«Coca-Cola Energy រសជាតិ​ពេញចិត្ត កម្លាំង​ពេញ​កាយ​» ៕















(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com