ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន១០ក្នុងតំបន់អាស៊ាន ដែលហាលអាវក្នុងពាន AFC U16
23, Sep 2019 ,
3:17 pm
រូបភាព
សកម្មភាពប្រកួតរវាង U16 កម្ពុជា (អាវខៀវ)ជាមួយឡាវក្នុងជំនួបចុងក្រោយពូល J, រូបភាពទាំងអស់ពី FFC
×
ដោយ:
ក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំកម្ពុជា និងក្រុមមកពី៩ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន បានហាលអាវត្រឹមវគ្គជម្រុះតាមពូលនៃពានរង្វាន់ AFC U16 Championship 2020។ មានតែម្ចាស់ផ្ទះឥណ្ឌូណេស៊ីប៉ុណ្ណោះ ដែលទទួលលបានកៅអីឡើងទៅវគ្គបន្តនៃព្រឹត្តិការណ៍នេះ។
U16 កម្ពុជា និងក្រុមមកពី៩ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ានរួមមានថៃ វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ព្រុយណេ ឡាវ សិង្ហបុរី និងទីម័រខាងកើត សុទ្ធតែអស់ឱកាសឡើងទៅវគ្គបន្តនៃពានរង្វាន់ AFC U16 Championship 2020 ពោលគឺពួកគេបានហាលអាវត្រឹមវគ្គជម្រុះតាមពូល។
កម្ពុជារងបរាជ័យទាំង៣ប្រកួតក្នុងវគ្គជម្រុះពូល J ដោយចាញ់ម៉ាឡេស៊ី ៧-០ ក្នុងជំនួបបើកឆាក ជប៉ុន ៨-០ និងចាញ់ឡាវ ១-០ ក្នុងជំនួបចុងក្រោយ។ នៅក្នុងតំបន់អាស៊ានមានតែឥណ្ឌូណេស៊ីប៉ុណ្ណោះ ដែលទទួលបានកៅអីឡើងទៅវគ្គបន្តក្នុងនាមក្រុមលេខពីរល្អក្នុងពូល G បន្ទាប់ពីចិន។
នេះជាលើកទី៩ហើយ ដែលក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំកម្ពុជាធ្លាក់ចេញពីព្រឹត្តិការណ៍នេះ ត្រឹមវគ្គជម្រុះក្នុងពូល។ ក្រុម U16 កម្ពុជាមកដល់មាតុភូមិនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បាល់ទាត់
U16 កម្ពុជា
AFC U16 Championship
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
6 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
5 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម