អត្ថបទពាណិជ្ជកម្ម
​កាដូ​ពិសេស​ដែល​មិនគួរ​មើលរំលង សម្រាប់​ការជួបជុំ​គ្រួសារ​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​
23, Sep 2019 , 5:19 pm        
រូបភាព
ដោយ: ថ្មីៗ
​មកដល់ពេលនេះ តើ​លោកអ្នក​បាន​អញ្ជើញ​ទៅ​ប៉ុន្មាន​វត្ត​ហើយ​? ថ្ងៃនេះ គឺជា​បិណ្ឌ​ទី​១០ ខ្វះ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​ចូលដល់​ថ្ងៃបុណ្យ​ភ្ជុំ​ធំ​ហើយ​។ សូម​ប្រញាប់​រូតរះ ត្រៀម​សម្លៀកបំពាក់​ថ្មី កាដូ​ពិសេសៗ ជូន​ដល់​អ្នកមានគុណ និង​បងប្អូន​សាច់ញាតិ នៅឯ​ស្រុកកំណើត កុំ​ឲ្យ​ខកខាន​ណា​ព្រោះ​មួយឆ្នាំ ភ្ជុំ​មានតែ​ម្តង​ប៉ុណ្ណោះ​។

​បើ​មិនដឹងថា​គួរ​ត្រៀម​អ្វី​ជា​កាដូ ដើម្បី​Surprise បងប្អូន ញាតិ​ផៅ ឬ​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក​ទេ យើងខ្ញុំ សូម​ណែនាំ​ថា​៖



១.​កាដូ​សម្រាប់​អ្នក​ស៊ី​វិស័យ High Show ស្វាមី ឬ​ភរិយា ឬក៏​បងប្អូន ដែល​និយម​ស្រឡាញ់​ការថតរូប​បែប​អាជីព លោកអ្នក​អាច​ជ្រើស​រើសយក OPPO Reno 10x Zoom ដែល​បំពាក់​នូវ​កាមេរ៉ា​ក្រោយ​ភ្លោះ​៣ ទំហំ 48MP+8MP+13MP (​ដែលមាន​បង្កប់​កាមេរ៉ា 60X Digital Zoom) មាន​ថាមពល​ថ្ម​ទំហំ 4065mAh មាន RAM 8GB និង ROM 256GB ដឹង​តែ​ម៉ា​ពេញចិត្ត​ហ្មង​។

រីឯ OPPO Reno ធម្មតា​វិញ បំពាក់​នូវ​កាមេរ៉ា​ក្រោយ Zoom បាន​ប្រវែង​វែង​( 60X Digital Zoom) អម​មកជា​មួយ​បច្ចេកវិទ្យា​កាត់បន្ថយ​គ្រាប់ Noise និង បច្ចេកវិទ្យា​ទប់​លំនឹង OIS ធ្វើ​ឲ្យ​វីដេអូ​ដែល​បាន​ថត​ចេញមក កាន់​តែមាន​លំនឹង​ល្អ និង​មានគុណ​ភាពច្បាស់ មាន​កម្លាំង​ថ្ម​ធំ​គ្រប់គ្រាន់ 3765mAh RAM 6GB និង ROM 256GB សម្រាប់​លំដាប់​ថវិកា​មធ្យម​។​

២. កាដូ​សម្រាប់​បងប្អូន​យុវវ័យ ឬ គូស្នេហ៍​វិញ លោកអ្នក​គួរតែ​ត្រៀម​កាដូ OPPO F11 Pro​ឬ​OPPO A9 2020 ទើបតែ​ចេញ​ថ្មី អេ​ម​ខ្លាំងណាស់​។ OPPO F11 មាន​អេក្រង់​លាត​ពេញ ទំហំ 6.5 inch FHD+ បង្កប់​កាមេរ៉ា​មុខ​ចំ​កណ្តាល​ទំហំ 16MP​។ ផ្នែក​ខាងក្រោយ ពណ៌​បែប Gradient បំពាក់​នូវ​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 48MP Portrait ថត​ច្បាស់​ឥតខ្ចោះ​នៅ​ទី​ងងឹត​, មាន​RAM ធំ 6GB និង ROM ទំហំ 128GB ភ្ជាប់​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost មាន​ថាមពល​ថ្ម​ធំ​រហូតដល់​ទៅ 4000 mAh​។ ចំណែក​កូនពៅ​ត្រកូល A ដែល​ទើបតែ​បង្អួតរាង​វិញ គឺ OPPO A9 2020 ជា​ស្មា​ត​ហ្វូ​ន​ដែលមាន​បំពាក់​នូវ​កាមេរ៉ា​បួន​គ្រាប់​ដំបូង​គេ របស់ OPPO ថតរូប​បាន​៤​ស្ទីល​ខុសប្លែក​ពីគ្នា ដោយ​កាមេរ៉ា​មេ​ទំហំ 48MP និង​៣​គ្រាប់​ក្រោយ​ផ្សេងទៀត អេ​ម​ហ្មង​! ហើយ​វា​មាន​ថាមពល​ថ្ម 5000mAh មាន​RAM 8GB និង​អង្គ​ផ្ទុក​ទិ​នុ្ន​ន័យ 128GB​។





៣. កាដូ​សម្រាប់ លោកឪពុក​អ្នក​ម្តាយ និង​អ្នកមានគុណ​វិញ លោកអ្នក​អាច​ជ្រើស​រើសយក OPPO A7, A5s  និង A1K ព្រោះ​វា​មាន​អេក្រង់​ធំ​ទូលាយ​ងាយស្រួល​កាន់​មើល និង​មាន​កម្លាំង​ថ្ម​ធំ និង​តម្លៃ​សមរម្យ អាច​ឲ្យ​ពុក​ម៉ែ​ចាស់ៗ​ស្តាប់ធម៌ មើល​វីដេអូ​ធម្មទេសនា​បាន​យ៉ាង​ត្រជាក់​ភ្នែក​។



​សរុបមក​ស្មា​ត​ហ្វូ​ន OPPO គ្រប់​ស៊េរី​ខាងលើ គឺជា​កាដូ​គួរ​ជាទី​ពេញចិត្ត និង​ភ្ញាក់ផ្អើល ពុំ​អាច​កាត់ថ្លៃ​បាន​សម្រាប់​ទុក​ជូន លោកឪពុក​អ្នក​ម្តាយ និង​បងប្អូន​នៅឯ​ស្រុក នា​រដូវ​បុណ្យ​ភ្ជុំ​ខាងមុខនេះ​។ ប្រញាប់​ឡើង​ទាន់​ក្រុមហ៊ុន OPPO គេ​មាន​ប្រូ​ម៉ូ​សិន​ពិសេស​ណា​។ មួយឆ្នាំ ភ្ជុំ​មានតែ​ម្តង​ទេ ត្រៀម​ទូរស័ព្ទដៃ OPPO ជា​កាដូ​ទើប​ទំនង ព្រោះ​ទុក​បានយូរ ហើយនឹង​ស័​ក្ត​សមជា​មួយ​ឋានៈ​របស់​លោកអ្នក​ថែម​ទៀតផង​៕



(​អត្ថបទ​ពាណិជ្ជកម្ម​)


Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com